ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​វៀតណាម​បន្ត​បិទ​ព្រំដែន មិន​ឱ្យ​ជនជាតិ​ខ្លួន​ជា​ម្ចាស់​បែ​ត្រី​ត្រឡប់​ទៅ​ស្រុក​កំណើតវិញ​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១​មិថុនា​នេះ សមត្ថកិច្ច​វៀតណាម​នៅ​តែ​រក្សា​ជំ​ហរបិទ​ព្រំដែន ​មិន​អនុញ្ញាត​អោយ​បែ​ត្រី និង​

ខេត្ត​ព្រៃវែង ៖ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១​មិថុនា​នេះ សមត្ថកិច្ច​វៀតណាម​នៅ​តែ​រក្សា​ជំ​ហរបិទ​ព្រំដែន ​មិន​អនុញ្ញាត​អោយ​បែ​ត្រី និង​ជនជាតិ​របស់​ខ្លួន​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​វិញ​ឡើយ បើ​ទោះបីជា​ម្ចាស់​បែ​ត្រី​ជនជាតិ​វៀតណាម​ជាង​១​ពាន់​នាក់​នោះ ទទូច​ស្នើ​សុំ​យ៉ាងណា​ក៏​ដោយ​។ គួររំលឹកថា សមត្ថកិច្ច​វៀតណាម​នៅ​តែ​បិទ​…​លើកលែង​សា​ឡង់​ដឹក​ខ្សាច់​របស់​ខ្មែរ

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ព្រំដែន​ខាង​ខ្មែរ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា បានអោយ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២១​មិថុនា​នេះ នៅ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា មាន​បែ​ត្រី​ជនជាតិ​វៀតណាម សរុប​ចំនួន​២៥​បែ និង​មនុស្ស​ជាង​២០០​នាក់ ដែល​កំពុង​រង់​ចាំ​អោយ​សមត្ថកិច្ច​វៀតណាម​បើក​ព្រំដែន ដើម្បី​អោយ​ពួក​គេ​បាន​ត្រឡប់​ចូល​ទៅ​ស្រុក​កំណើត​វិញ​។

ចំណែក​នៅ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណរ​វិញ ក៏​ដូច​គ្នា​ដែរ គឺ​មាន​បែ​ត្រី​ជនជាតិ​វៀតណាម ចំនួន​១២២​បែ និង​មនុស្ស​ជាង​១០០០​នាក់ ដែល​កំពុង​រង់ចាំ​អោយ​សមត្ថកិច្ច​ព្រំដែន​វៀតណាម បើក​ព្រំដែន​ដូច​គ្នា​។

ជួប​ជាមួយ​អ្នក​យក​ព​ត៌​មាន​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​មិថុនា ឆ្នាំ​២០២១​​នេះ ជនជាតិ​វៀតណាម​ជា​ម្ចាស់​បែ​ត្រី​ទាំងនោះ បាន​រៀបរាប់​ក្នុង​សំដី​រដឺន​មិន​ច្បាស់​ថា ពេល​នេះ​ពួក​គាត់​កំពុង​ពិបាក​ខ្លាំង​ណាស់ ស្បៀងអាហារ​ក៏​អស់ លុយកាក់​ក៏​គ្មាន កូនចៅ​ឈឺ​ស្កាត់​មិនដឹង​ទៅ​រក​ពេទ្យ​នៅឯណា ព្រោះ​គេ​មិន​អោយ​ឡើង​ច្រាំង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ពិបាកទៅ​ៗ មិនដឹង​ថ្ងៃ​ណា ទើប​សមត្ថកិច្ច​វៀតណាម ព្រម​បើក​អោយ​ពួក​គាត់​ចូល​ទេ​។ ដោយឡែក​ជនជាតិ​វៀតណាម​ខ្លះ​ទៀត បាន​បង្ហើប​ប្រាប់​ថា ពួក​គាត់​បាន​ព្យាយាម​និយាយ​ជាមួយ​ខាង​សមាគម​វៀតណាម​នៅ​ខាង​ខ្មែរ អោយ​ជួយ​សុំ​ទៅ​ស្ថានទូត​វៀតណាម និង​អាជ្ញាធរ​វៀតណាម ដើម្បី​អោយ​ពួក​គាត់​បាន​ឆ្លង​ព្រំដែន ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ផង ប៉ុន្តែ​គេ​មិន​ជួយ ហើយ​ថែម​ទាំង​បោះ​សំដី​ថា គេ​បិទ​មិន​អោយ​ចូល រហូត​ទាល់តែ​ពួក​គាត់​ទ្រាំ​លែង​បាន ច្បាស់​ជា​នាំ​គ្នា​វិល​ត្រឡប់​ក្រោយ​វិញ​ជា​មិន​ខាន ដែល​សំដី​នេះ ធ្វើ​អោយ​ពួក​គាត់​លឺ​ហើយ​ឈឺចិត្ត​ខ្លាំង​ណាស់ តែ​មិនដឹង​ធ្វើ​អ្វី​គេ​បាន​។

គេ​សង្កេត​ឃើញ​ថា បើ​ទោះបីជា​ភាគី​វៀតណាម បាន​យកសា​ឡង់​ធំ​ៗ​រាប់​សិប​គ្រឿង​មក​ដាក់​បិទ​ព្រំដែន​ក៏​ដោយ ប៉ុន្តែ​គេ​មិន​បាន​បិទ​ជិតឈឹង​ទាំងស្រុង​នោះ​ទេ ដោយ​បាន​ទុក​ចន្លោះ​សង​ខាង ដើម្បី​អោយ​កប៉ាល់​ដឹក​ទំនិញ​ផ្សេង​ៗ រួម​ទាំង​សា​ឡង់​បូម​ខ្សាច់​របស់​ខ្មែរ អាច​ដឹក​ខ្សាច់​ចូល​ទៅ​លក់​ក្នុង​ដី​វៀតណាម បានជា​ធម្មតា គឺ​បិទ​ហាមឃាត់​តែ​បែ​ត្រី និង ជនជាតិ​វៀតណាម​ជា​ម្ចាស់​បែ​ត្រី​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ