ទសពិធរាជធម៌(ទួស សៈ ពិត រាជធម៌) គឺជាធម៌របស់ព្រះពុទ្ធដែលអ្នកដឹកនាំមនុស្ស អង្គការ ក្រុមហ៊ុន ការិយាល័យ ប្រទេស ឬស្ថាប័ននានាគួរតែប្រតិបត្តិជាប់ជានិច្ច ។ ទសពិធរាជធម៌មាននៅក្នុងគម្ពីរព្រះត្រៃបិដក លេខ៦១ ដែលព្រះរាជាប្រកាសថា ម្នាលបក្សី យើងតែងប្រមើលមើលនូវកាលជាអនាគតដ៏វែង យើងតែងឋិតនៅក្នុងធម៌១០ប្រការ មិនតក់ស្លុតនឹងបរលោកឡើយ ។
ម្នាលបក្សាទាំងឡាយធម៌ ១០ប្រការនោះគឺ ទាន ១ សីល ១ បរិច្ចាគ ១ ភាពនៃចិត្តត្រង់ ១ ភាពនៃចិត្តទន់ ១ តបៈគឺឧបោសថសីល ១ ការមិនក្រោធ ១ ការមិនបៀតបៀន ១ ខន្តី ១ និងកិរិយាមិនភ្លាត់ ១ ។
យើងឃើញនូវកុសលធម៌ទាំងនេះឋិតនៅក្នុងខ្លួនប្រាកដហើយ លំដាប់នោះបីតិនិងសោមនស្សក៏កើតឡើងដល់យើងដោយប្រការដូច្នេះឯង ចូរមនុស្សទាំងឡាយដែលជាអ្នកដឹកនាំខំតម្កល់ចិត្តកាយឱ្យប្រាកដក្នុងធម៌ទាំងដប់នេះចុះ សុគតិភពនឹងបើកផ្លូវគ្រប់លំដាប់ជាតិ ៕ សាន សារិន
ចែករំលែកព័តមាននេះ