ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចិន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ​បាន​លើស​១​ពាន់​លាន​ដូ​ស​ហើយ

2 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ក្រសួងសុខាភិបាល​ចិន​ថា មក​ដល់​ថ្ងៃ​ទី​២០ ខែ​​មិថុនា ឆ្នាំ​២០២១ ចិន​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ បាន​ដល់​​សរុប ១,០១​ពាន់​លាន​ដូ​ស​ហើយ​។ ទោះបី​យ៉ាងនេះ​ក្ដី ​ភាគរយ​នៃ​មនុស្ស​ចាក់​វ៉ាក់សាំង

ប្រទេស​ចិន ៖ យោង​តាម​ក្រសួងសុខាភិបាល​ចិន​ថា មក​ដល់​ថ្ងៃ​ទី​២០ ខែ​​មិថុនា ឆ្នាំ​២០២១ ចិន​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ បាន​ដល់​​សរុប ១,០១​ពាន់​លាន​ដូ​ស​ហើយ​។ ទោះបី​យ៉ាងនេះ​ក្ដី ​ភាគរយ​នៃ​មនុស្ស​ចាក់​វ៉ាក់សាំង​រួច​គ្រាប់​២​ដូ​ស ក្នុង​ប្រទេស មិន​ទាន់​ត្រូវ​បាន​រាយការណ៍​នៅឡើយ​។

យោង​តាម​ការ​រាប់​របស់ ​AFP តាម​រយៈ​ប្រភព​ផ្លូវការ​នានា​ថា ចំនួន​ដូ​ស​នៃ​វ៉ាក់សាំង ដែល​បាន​ចាក់​នោះ​តំណាង​ឲ្យ​ជាង​១​ភាគ​៣​នៃ​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក​។ ពិភពលោក​មក​ដល់​ថ្ងៃ​ទី​១៨ ខែ​​មិថុនា ការ​ចាក់​វ៉ាក់សាំង​បាន​ដល់​ជាង​២,៥​ពាន់​លាន​ដូ​ស​ហើយ​។

ពលរដ្ឋ​ចិន​ពី​ដំបូង​ហាក់​មិន​ប្រញាប់ប្រញាល់​សម្រុក​ចាក់​វ៉ាក់សាំង​ឡើយ ព្រោះ​វីរុស​ត្រូវ​បាន​បំបាត់​ស្ទើរតែ​ទាំងស្រុង​ក្នុង​ប្រទេស ចាប់តាំងពី​ជាង​១​ឆ្នាំ​មក​ហើយ ដោយសារ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​កាតព្វកិច្ច ការ​ធ្វើតេស្ត​ក្នុង​ទ្រង់ទ្រាយ​ធំ ឬ​អនុវត្ត​ការ​ត្រួតពិនិត្យ​លើ​បណ្ដា​អ្នក​ធ្វើ​ដំណើរ​។ ប៉ុន្តែ​រដ្ឋាភិបាល​ និង​បណ្ដា​សហគ្រាស​ចិន​បន្ទាប់​មក បាន​ប្រកាន់​យក​វិធានការ​ដែល​ជម្រុញ យ៉ាង​ខ្លាំង​ដល់​ប្រជាជន​និង​និយោជិត​ឲ្យ​នាំ​គ្នា​ចាក់​វ៉ាក់សាំង ដោយ​ផ្ដោត​លើ​សាមគ្គី​ជាតិ​និង​កាតព្វកិច្ច​របស់​ពលរដ្ឋ​។

ប្រទេស​ចិន​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ កត់សម្គាល់​ឃើញ​មាន​អ្នក​ឆ្លង​វីរុស ក្នុងស្រុក​មួយ​ចំនួន​តូច ក្នុង​ខេត្ត​មាន​ប្រជាជន​ច្រើន​ក្វា​ង​​ទុង ដោយ​អាជ្ញាធរ​បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​នាំ​គ្នា​សម្រុក​ចាក់​វ៉ាក់សាំង ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​រលក​ថ្មី​ទៀត​។

តាម​​ក្រសួងសុខាភិបាល​ចិន​ថា នា​ថៃ្ង​ទី​២០ ខែ​​មិថុនា ​នៅ​ចិនដីគោក​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ថ្មី​២៣​នាក់ ២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ ប៉ុន្តែ​អ្នក​ឆ្លង​ថ្មី​ទាំងនោះ​ភាគច្រើន​ជា​មនុស្ស​មក​ពី​បរទេស ដែល​មក​ដល់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។

ចិន​បាន​ប្រើ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​ចំនួន​៤​ប្រភេទ​ក្នុង​ប្រទេស ដែល​សុទ្ធតែ​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​។ ចិន​សង្ឃឹមថា​ អាច​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​​ដល់​ប្រជាជន​ខ្លួន​យ៉ាងតិច​៧០% រហូត​ដល់​ដំណាច់ឆ្នាំ​នេះ ពោល​ដល់​ប្រជាជន​ប្រមាណ​១​ពាន់​លាន​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ