ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​នៅ​ថៃ​តក់ស្លុត​យ៉ាងណា​ពេល​ដឹង​ថា កូន​ជាទី​ស្រឡាញ់​ជួប​គ្រោះ​ស្មាន​មិន​ដល់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ក្មេង​ស្រី​ចំនួន​០២​នាក់​បាន​បាត់បង់​ជីវិត ខណៈ​តាម​យាយ​ទៅ​ស្រែ លុះ​ពេល​សុំ​យាយ​ត្រឡប់​មក​ផ្ទះ​មុន បែរជា​នាំ​គ្នា​ទៅ​ងូតទឹក​ប្រឡាយ​លេង ស្រាប់តែ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ចំនួន​០២​នាក់​បាន​បាត់បង់​ជីវិត ខណៈ​តាម​យាយ​ទៅ​ស្រែ លុះ​ពេល​សុំ​យាយ​ត្រឡប់​មក​ផ្ទះ​មុន បែរជា​នាំ​គ្នា​ទៅ​ងូតទឹក​ប្រឡាយ​លេង ស្រាប់តែ​លង់ទឹក​ស្លា​.​ប់​ទាំង​២​នាក់​តែ​ម្តង ។ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ប្រឡាយ​ទឹក​វាល​ក្បាល​គោ ចម្ងាយ​២,៥០០​ម៉ែត្រ​ពី​ភូមិ​គោក​ព្រិច ក្នុង​ឃុំ​សូ​ភី ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សូ​ភី បាន​ឲ្យ​ដឹង​ថា កុមារី​រង​គ្រោះ​ទាំង​០២​នាក់​ខាងលើ ១-​ឈ្មោះ វឿ​ត យ៉ុ​ង អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ព្រិច ឃុំ​សូ​ភី ស្រុក​អូរ​ជ្រៅ និង​២-​ឈ្មោះ សៅ លី​យ៉ា​ន អាយុ ៦​ឆ្នាំ​ភេទ​ស្រី នៅ​ភូមិ​គោក​ព្រិច ឃុំ​សូ​ភី ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ក្មេង​ទាំង​២​នាក់​នេះ​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ហើយ​ឪពុក​ម្តាយ​ពួក​គេ​ក៏​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំងអស់​គ្នា ដោយ​ទុក​កូន​ៗ​ឲ្យ​នៅ​ជាមួយ​ដី​ដូន​ឈ្មោះ អៀន រ៉េ​ត អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​គោក​ព្រិច ឃុំ​សូ​ភី ស្រុក​អូរ​ជ្រៅ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ មាន​ក្មេង​ៗ​ចំនួន​០៥​នាក់​បាន​ទៅ​តាម​ឈ្មោះ អៀន រ៉េ​ត ដែល​ត្រូវជា​ជីដូន​ក្មេង​ស្រី​រង​គ្រោះ​ទៅ​មើល​ស្រែ បន្ទាប់​មក​ក្មេង​ចំនួន​០៣​នាក់ ក្នុង​នោះ​មាន​ក្មេង​រង​គ្រោះ​២​នាក់​ផង​ដែរ បាន​ប្រាប់​ជីដូន​ថា សុំ​មក​ផ្ទះ​មុន ។ ពេល​ពេល​ដើរមក​ឆ្ងាយ​បន្តិច ក្មេង​រង​គ្រោះ​ទាំង​០២​នាក់​បាន​ចុះ​ទៅ​ងូតទឹក​ប្រឡាយ​លេង ដែល​មាន​ជម្រៅ​ប្រហែលជា​២​ម៉ែត្រ ចំណែក​ក្មេង​ម្នាក់​ទៀត​ឈរ​មើល​នៅ​លើគោក ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​លង់ទឹក ក្មេង​ម្នាក់​ដែល​ឈរ​មើល​នៅ​លើគោក​នោះ​បានរ​ត់ទៅ​ហៅ​ជីដូន​នៅ​ឯ​ស្រែ លុះ​ពេល​មក​ដល់ ក៏​ចុះ​ស្រង់​យក​ក្មេង​ទាំង​២​នាក់​នោះ​ឡើង រួច​ក៏​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អូរ​ជ្រៅ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា ក្មេង​ទាំង​២​នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ទៅ​ហើយ ក៏​ដឹក​យក​មក​ផ្ទះ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​គណ​:​កម្ម​ការ​ត្រួតពិនិត្យ​សាកស​.​ព ដោយ​មាន​លោក​វរសេនីយ៍ត្រី លន់ វ៉ា នាយ​ប៉ុស្ដិ៍​រដ្ឋបាល​សូ​ភី​, លោក ហម គឹ​ម​វិត ជំទប់​ទី​១ ឃុំ​សូ​ភី​, លោក សន សុផល ប្រធាន​មណ្ឌល​សុខភាព​សូ​ភី និង​លោក ប៉ក សុ​ផា​ន មេ​ភូមិ​គោក​ព្រិច បាន​ធ្វើការ​ត្រួតពិនិត្យ និង​បាន​សន្និដ្ឋាន​ថា សាកស​.​ព​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់ ពិតជា​លង់ទឹក​ស្លា​.​ប់​នៅ​ក្នុង​ប្រឡាយ​ជំរៅ​២​ម៉ែត្រ ដែល​មាន​ចំងាយ​ប្រហែល​២,៥​គីឡូម៉ែត្រ នៅ​ចំណុច​វាល​ក្បាល​គោ ខាងលិច​ភូមិ​គោក​ព្រិច​ពិតប្រាកដ​មែន បន្ទាប់​ពី​ពិនិត្យ​រួច ក៏​បាន​ប្រគល់​ស​.​ព​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ឲ្យ​ទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ