ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​អស់​សមត្ថកិច្ច​៣​ខណ្ឌ បន្ទាប់​ពី​រថយន្ត​១​គ្រឿង​បង្ក​គ្រោះ​ហើយ បើក​រត់គេច​យ៉ាង​លឿង

2 ឆ្នាំ មុន
  • ភ្នំពេញ

យន្ដ​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​ស្រប​ទិស​ដៅ​គ្នា​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន មក​បុក​ផ្ទប់​រថយន្ត​បា​ឡែ​ន​នោះ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការ​ខូចខាត បន្ទាប់​ពី​បង្កហេតុរ​រួច​ថយ​ន្ដ​បង្ក​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ បែរជា​បន្ថែម​ល្បឿន

រាជធានី​ភ្នំពេញ ៖ រថយន្ដ​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​ស្រប​ទិស​ដៅ​គ្នា​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន មក​បុក​ផ្ទប់​រថយន្ត​បា​ឡែ​ន​នោះ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការ​ខូចខាត បន្ទាប់​ពី​បង្កហេតុរ​រួច​ថយ​ន្ដ​បង្ក​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ បែរជា​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​ទៅ​វិញ ស្រប​ពេល​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ ប្រទះ​ឃើញ​ក៏​ប្រដេញ​តាម​ឃាត់​រថយន្ដ​បង្ក​តាំងពី​ខណ្ឌ​ជ្រោយចង្វារ រហូត​មក​ដល់​ខណ្ឌទួលគោក ទើប​ឃាត់​រថយន្ដ​បង្ក​ជាប់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

រថយន្ដ​បង្ក​ខាងលើ​ម៉ាក toyota highlander ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-5385 បើកបរ​ដោយ​បុរស​ម្នាក់​គឺជា​ជនបរទេស ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​រថយន្ត​បង្ក​ខាងលើ បាន​បើក​បុក​គូទ​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL -8844 ខណៈ​កំពុង​តែ​ឈប់​រង់ចាំ​ភ្លើងស្តុប​នៅ​លើ​ផ្លូវជាតិ​លេខ​៦ កែង​ផ្លូវបត់​មក​រង្វង់​នាង​មច្ឆា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​អស់​មួយ​កំណាត់​ក្រោយ ។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់​ពី​បង្កហេតុ​រួច​រថយន្ដ​បង្ក​ខាងលើ មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ បែរជា​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន ស្រប​ពេល​នោះ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ក៏​ប្រដេញ​តាម​ឃាត់​រថយន្ត​បង្ក​នោះ​ឱ្យ​ឈប់ រហូត​មក​ដល់​ខណ្ឌដូនពេញ ក៏​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌដូនពេញ​ជួយ​ប្រដេញ​ឃាត់​ទៀត តែ​រថយន្ត​បង្ក​នោះ​នៅ​តែ​មិន​ព្រម​ឈប់​ឡើយ នៅ​តែ​បន្ត​ទៅ​មុខ​យ៉ាង​លឿន រហូត​ដល់​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ចូល​ទឹកដី​ខណ្ឌទួលគោក ក៏​ត្រូវ​កម្លាំង​ល្បាត​ខណ្ឌទួលគោក ជួយ​ប្រដេញ​តាម​ឃាត់ រហូត​ដល់​មុខ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ទើប​ឃាត់​រថយន្ដ​បង្ក​ខាងលើ​ជាប់​។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ខាងលើ​នេះ​ដែរ ប្រជាពលរដ្ឋ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ចំពោះ​ម្ចាស់​រថយន្ត​ដែល​គ្មាន​ទំ​នួ​ស​ខុស​ត្រូវ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​តិចតួច​មិន​ព្រម​ឈប់​ដោះស្រាយ បែរជា​បើក​រត់គេច​ខ្លួន​ទៅ​វិញ ចុះបើ​បើករ​ត់ទៅ​បុក​អ្នក​ផ្សេង​ដែល​មិនដឹង​អ្វី មិន​បង្ក​ទៅ​ជា​រឿង​ធំ​ទៅ​ហើយ​ទេ ហើយ​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ ប្រជាពលរដ្ឋ​បម្រុង​នឹង​កាត់ក្ដី​ដោយ​កំហឹង​ទៅ​ហើយ តែ​ដោយសារ​មាន​សមត្ថកិច្ច​នៅ​ទីនោះ​ហាមឃាត់ កុំ​អី​ម្ចាស់​រថយន្ត​ប្រហែល​របួសធ្ងន់​ជាក់​ជា​មិន​ខាន​ឡើយ ។

ក្រោយ​ពេល​កើតហេតុ រថយន្ដ​បង្ក រួម​ទាំង​ម្ចាស់​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​កាន់​អធិកា​ដ្ឋា​ន​ខណ្ឌ​ជ្រោយចង្វា​វិញ ដើម្បី​ដោះស្រាយ​គ្នា​ជាមួយ​ម្ចាស់​រថយន្ត​រង​គ្រោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ