ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​គាស់​ផ្នូរ​សព​លួច​ធាតុអ្នក​ស្លា.ប់​គំរាម​ទារប្រាក់​ពី​ក្រុម​គ្រួសារ

8 ឆ្នាំ មុន

CCTV របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​ចោរ​រាតត្បាត​នៅ​កន្លែង​បញ្ចុះសព​ក្នុង​ខេត្ត​ហុ​ឺ​ណា​ន ភាគ​កណ្តាល​ប្រទេស​ចិន ដោយ​គាស់​ផ្នូរ​សព​លួច​យក​ធាតុ​និង​ប្រើ​ធាតុ​របស់​អ្នក​ស្លា.ប់​គំរាម​យក​ប្រាក់​ពី​សាច់ញាតិ ។

CCTV របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​ចោរ​រាតត្បាត​នៅ​កន្លែង​បញ្ចុះសព​ក្នុង​ខេត្ត​ហុ​ឺ​ណា​ន ភាគ​កណ្តាល​ប្រទេស​ចិន ដោយ​គាស់​ផ្នូរ​សព​លួច​យក​ធាតុ​និង​ប្រើ​ធាតុ​របស់​អ្នក​ស្លាប់​គំរាម​យក​ប្រាក់​ពី​សាច់ញាតិ ។ ជន​រង​គ្រោះ​ពី​ការ​គំរាម​ឈ្មោះ​លីវ ឱ្យ​ដឹង​ថា គាត់​បាន​ទទួល​បណ្តឹង​ពី​ក្រុម​អ្នក​ថែទាំ​ផ្នូរ​នៅ​ក្រុង​ស៊ី​ន​យ៉ាង​ថា រណ្តៅ​សព​ប្តី​របស់​គាត់​ត្រូវ​រើ​កកាយ និង​ធាតុ​ត្រូវ​គេ​លួច​បាត់​នៅ​សល់​តែ​លេខ​ទូរស័ព្ទ​សរសេរ​នៅ​លើ​ស្លាក​ផ្នូរ​សព រីឯ​ផ្នូរ​សព​ផ្សេង​ទៀត​នៅ​បរិវេណ​ក្បែរ​នោះ​ខូចខាត​ដូច​គ្នា។

អ្នកស្រី​លីវ​បាន​ទូរស័ព្ទ​ទៅ​លេខ​ដែល​បន្សល់​ទុក​លើ​ផ្នូរ ហើយ​ត្រូវ​អ្នក​ទទួល​គំរាម​ថា ប្រសិនបើ​ចង់បាន​ធាតុ​ត្រឡប់​វិញ អ្នកស្រី​ត្រូវ​បង់ប្រាក់​ចំនួន​២០.០០០​យាន់ ឬ​ប្រហែល​៣.០០០​ដុល្លារ ។

អ្នកស្រី​លីវ ធ្វើ​តាម​បញ្ជា​របស់​ជន​លើ្ម​ស ប៉ុន្តែ​ដោយសារ​គេ​ទាមទារ​ប្រាក់​ស​ង្ខើ​ញ​ពេក អ្នកស្រី​ក៏​ប្តឹង​ប៉ូលិស ។ តាម​ការ​សន្និដ្ឋាន​ថា​ជនល្មើស​អាច​ស្ថិត​នៅ​ក្រុង​ជើង​ជាំ​ង ខេត្ត​ជាំ​ង​ស៊ូ ។

បុ​​គ្គ​លិ​ក​ប្រចាំ​កន្លែង​បញ្ចុះសព​និយាយ​ថា ការ​ជីក​ផ្នូរ​ដែល​មាន​លក្ខណៈ​បែប​នេះ អាច​ប្រតិបត្តិ​ដោយ​អ្នកជំនាញ ព្រោះ​ស្លាកស្នាម​កន្លែង​ជីក​ស្អាត​ល្អ និង​បន្សល់​ទុក​តឹង​តាង​នៅ​កន្លែង​កើតហេតុ​តិចតួច​បំផុត ។

បច្ចុប្បន្ន​អាជ្ញាធរ​ក្នុង​ខេត្ត​ហ៊ឺ​ណា​ន កំពុង​ស៊ើបអង្កេត​ដោយ​ពួក​គេ​មាន​ជំនឿ​ថា​ក្រុម​ចោរ​ប្រភេទ​នេះ​មាន​ច្រើន​នៅ​ទូ​ទាំង​ប្រទេស ៕