ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គី​ម ជុង​អ៊ុ​ន​៖ កូរ៉េ​ខាងជើង​ចាំបាច់​ត្រូវ​ត្រៀម​កិច្ច​សន្ទនា និង​ការ​ប្រឈម​មុខ​គ្នា​ជាមួយ​អា​មេ​រិ​ក

2 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន បាន​និយាយ​ថា ប្រទេស​របស់​លោក​ចាំបាច់​ត្រូវ​ត្រៀម​សម្រាប់​កិច្ច​

កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន បាន​និយាយ​ថា ប្រទេស​របស់​លោក​ចាំបាច់​ត្រូវ​ត្រៀម​សម្រាប់​កិច្ច​សន្ទនា និង​ជា​ពិសេស​គឺ​ការ​ប្រឈម​មុខ​គ្នា ជាមួយ​សហរដ្ឋអាមេរិក ក្រោម​រដ្ឋបាល​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន​។

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់​កូរ៉េ​ខាងជើង​បានឱ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៃ​គណៈកម្មាធិការ​កណ្តាល នៃ​គណបក្ស​ពលករ​កំពុង​កាន់​អំណាច​របស់​កូរ៉េ កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា​។ លោក គី​ម បាន​គូសបញ្ជាក់​នូវ​យុទ្ធសាស្ត្រ​របស់​លោក សម្រាប់​ទំនាក់ទំនង​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​និន្នាការ​នៃ​គោលនយោបាយ​របស់​រដ្ឋបាល​អា​មេ​រិ​ក ដែល​ទើបនឹង​រះ​ថ្មី​។
មេដឹកនាំ​របប​កុំ​មុ​យ​នី​ស្ត​រូប​នេះ បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​ដើម្បី​ត្រៀម​ទាំង​កិច្ច​សន្ទនា និង​ការ​ប្រឈម​មុខជា​ពិសេស​។

ដោយនៅ​ក្នុង​នោះ ការ​ប្រឈម​មុខ​គ្នា​គឺ​ស្ថិត​ក្នុង​អាទិភាព ដើម្បី​ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​រដ្ឋ​កូរ៉េ​ខាងជើង និង​ធានា​បាន​នូវ​បរិយាកាស​សន្តិភាព​។

លោក​ចង់​ប្រើប្រាស់​វេទិកា​នេះ ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព ដែល​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស និង​ផ្តោតអារម្មណ៍​លើ​ការ​កាន់កាប់​ស្ថេ​រ​ភាព​នៃ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​។

សូម​រំលឹក​ថា កន្លង​មក ទីក្រុង​ព្យុ​ង​យ៉ាង​ធ្លាប់​បាន​ចោទប្រកាន់​លោក បៃ​ដិ​ន រួច​ទៅ​ហើយ ដោយ​បាន​លើក​ឡើង​ថា វា​គឺជា​កំហុស​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ជើង​ចាស់ ដែល​និយាយ​ថា មេដឹកនាំ​កូរ៉េ​ខាងជើង នឹង​ដោះស្រាយ​បញ្ហា​ជាមួយ​ការ​គំរា.មកំហែង ដែល​បង្ក​ឡើង​ដោយ​កម្មវិធី​នុយក្លេអ៊ែរ តាម​រយៈ​ការទូត​ក៏​ដូច​ជា​ការ​រារាំង​យ៉ាង​តឹងរ៉ឹង​៕ (​ដកស្រង់​ចេញពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ