ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​ច​ត្តា​ឡី​ស័ក​(​កង​វ៉ា​)​ដាក់​ពលករ​ត្រឡប់​ពី​ថៃ​ជាង​៦០០​នាក់ រក​ឃើញ​កូ​វី​ដ​១៩​ចំនួន​៥២​នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក (​កង​វ៉ា​) ដែល​ដាក់​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ប្រមាណ​ជាង​៦០០​នាក់​នោះ ត្រូវ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​៥២​នាក់ នៅ​ថ្ងៃ​ទី

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក (​កង​វ៉ា​) ដែល​ដាក់​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ប្រមាណ​ជាង​៦០០​នាក់​នោះ ត្រូវ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​៥២​នាក់ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​ភូមិ​កង​វ៉ា សង្កាត់​កមពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

ក្រោយ​ពី​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​ក្នុង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក (​កង​វ៉ា​) នោះ ក៏​ឃើញ​មាន​វត្តមាន​ឯកឧត្តម អ៊ុ រាត្រី អភិ​បាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​នាំ​យក​រថយន្ត​សង្គ្រោះ​មក​ដឹក​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ យក​ទៅ​ធ្វើការ​ព្យាបាល​ផង​ដែរ ។ ខណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា មាន​ចំនួន​៧​នាក់ ត្រូវ​បាន​ដឹក​ដាក់​មណ្ឌល​ព្យាបាល​សកល​វិទ្យាល័យ​មាន​ជ័យ និង​រក​ឃើញ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ មាន​ចំនួន​៤៥​នាក់ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​ក្រិន​ដាយ​ម៉ិ​ន​ស៊ី​ធី​ក្រុង​ប៉ោយ​ប៉ែ​ត​។

បើ​តាម​មន្ត្រី​ប្រចាំការ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក (​កូ​វ៉ា​) បានអោយ​ដឹង​ថា នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក (​កង​វ៉ា​) ក្រុង​សិរី​សោភ័ណ​នេះ មាន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ប្រមាណ​ជាង​៦០០​នាក់​។ ហើយ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា នេះ ក៏​មាន​ពលករ​ខ្មែរ​ដែល​នឹង​ត្រូវ​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ខ្លះ​ចំនួន​១៣​ថ្ងៃ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៥២​នាក់ ហើយ​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា​នោះ ក៏​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​១៣​នាក់​ផង​ដែរ​។

រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ បាន​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា រយៈពេល​១​ថ្ងៃ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​៥២​នាក់ ហើយ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺឆ្លង​កូ​វី​ដ​១៩ ចំនួន​៦៣​នាក់​។

គួរ​បញ្ជាក់​ថា ស្រប​ពេល​នោះ ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ក៏​សម្រេច​នឹង​យក​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក (​កង​វ៉ា​) ក្រុង​សិរី​សោភ័ណ ធ្វើ​ជា​មណ្ឌល​ព្យាបាល​អ្នក​ឆ្លង​វិជ្ជមាន​កូ​វី​ដ​១៩ ដោយ​យក​ទីតាំង​វិទ្យាល័យ​សម្តេចឪ ក្រុង​សិរី​សោភ័ណ ដាក់​ជា​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ