ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមដ៏ជំនាញ​ទម្លាក់យោងលើកនេះ​ភ្លាត់​ស្នៀតហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ជា​ជនសង្ស័យ​ជំនាញ​ខាង​ទម្លាក់យោង​ប្រើ​គ្រឿងអលង្ការ​កាឡៃ​ដូរ​យក​គ្រឿងអលង្ការ​មាស​ម្នាក់​ ក្នុង​ចំណោម​គ្នា​៤​នាក់​ដែល​កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​បាន​សម្រេច​រាប់​លើក​ភ្លេច​ និង​មាន​អ្នក​រង​គ្រោះ​ដោយ​ការ​ចាញ់បោក​រាប់​សិប​នាក់​មក​ហើយដែរ​នោះ ​ពេល​នេះ​បាន​អស់លក្ខណ៍​ជាប់​ខ្នោះ​ ខណៈ​ពេល​ធ្វើ​សកម្មភាព​ទៅ​លើ​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ។ ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ជា​ជនសង្ស័យ​ជំនាញ​ខាង​ទម្លាក់យោង​ប្រើ​គ្រឿងអលង្ការ​កាឡៃ​ដូរ​យក​គ្រឿងអលង្ការ​មាស​ម្នាក់​ ក្នុង​ចំណោម​គ្នា​៤​នាក់​ដែល​កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​បាន​សម្រេច​រាប់​លើក​ភ្លេច​ និង​មាន​អ្នក​រង​គ្រោះ​ដោយ​ការ​ចាញ់បោក​រាប់​សិប​នាក់​មក​ហើយដែរ​នោះ ​ពេល​នេះ​បាន​អស់លក្ខណ៍​ជាប់​ខ្នោះ​ ខណៈ​ពេល​ធ្វើ​សកម្មភាព​ទៅ​លើ​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​បេតុង​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ៏​យ រាជធានី​ភ្នំពេញ​។

ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​ ឈ្មោះ វ៉​ន ពីង អាយុ ៣៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ជា​មុខ​សញ្ញា​ចាស់​ដុះ​ស្លែខាង​រក​ស៊ី​បែប​សង្គម​ងងឹត​នេះ ។ ​ហើយ​ជន​រង​គ្រោះ​ភាគច្រើន​ជា​កម្មការិនី​រោងចក្រ​និង​អ្នក​ដើរ​រក​ទិញ​អីវ៉ាន់​តាម​ផ្សារ​។​ លើក​នេះ ប៉ះ​​ជន​រង​គ្រោះ​ឈ្មោះ កែវ ស៊ី​វន ភេទ​ស្រី អាយុ៣៣​ឆ្នាំ ជាកម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ចេញពី​បន្ទប់​ជួល​ទៅ​រក​ទិញ​អីវ៉ាន់​នៅ​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​លុះ​ពេល​ទៅ​ដល់​ផ្សារ​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់ ជិះ​ម៉ូតូ ២​គ្រឿង​ ទៅ​ឈប់​រួច​ប្រើ​ល្បិច​ទម្លាក់យោង​ដោយ​យកដៃ​ទះ​ស្មា​នាងរង​គ្រោះ​ ។ ​បន្ទាប់​មក ​បាន​និ​យា​យបញ្ចុះបញ្ចូល​ពី​វិធីសាស្ត្រ​បោក​រហូត​នាងរង​គ្រោះ​ជឿជាក់​ទើប​ក្រុម​ជនសង្ស័យ​ឌុ​ប​នាង​ចេញពី​ផ្សារ​ទៅ​កន្លែង​ស្ងាត់​ រួច​ដោះ​យក​គ្រឿងអលង្ការ​របស់​នាង​ខ្សែ​.​ក និង​ចិ​ញ្ជៀ​ន ប៉ុន្តែ​នាង​ហាក់​ដឹងខ្លួន​ទាន់​ក៏​ស្រែក​ឆោឡោ​ ទើប​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ជួយ​ចាប់ខ្លួន​បាន​ម្នាក់​ ឯ​បក្សពួក​៣​នាក់​ទៀត​គេចខ្លួន​បាត់​អស់​ ៕