ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​មិន​ត្រូវ​ខឹង​ក្រេវក្រោធ​ឆេវឆាវ​ជា​ដាច់ខាត

2 ឆ្នាំ មុន

ព្រះពុទ្ធ​បាន​ពន្យល់​ថា អ្នកដឹកនាំ​ត្រូវ​កួច​កាន់​ប្រកាន់​យក​ធម៌​អ​ក្កោ​ធ​ឱ្យ​បាន​ខ្លាំងក្លា ។ អ​ក្កោ​ធៈ គឺ​ការ​មិន​ងាយ​ខឹង​ក្រេវក្រោធ ។ មេដឹកនាំ​មិន​ត្រូវ​ខឹង​ក្រេវក្រោធ ឆេវឆាវ​ជា​ដាច់ខាត ព្រោះ​ការ​ខឹង​នេះ គឺជា​រនាំង​បាំង​ឲ្យ​ងងឹត…

ព្រះពុទ្ធ​បាន​ពន្យល់​ថា អ្នកដឹកនាំ​ត្រូវ​កួច​កាន់​ប្រកាន់​យក​ធម៌​អ​ក្កោ​ធ​ឱ្យ​បាន​ខ្លាំងក្លា ។ អ​ក្កោ​ធៈ គឺ​ការ​មិន​ងាយ​ខឹង​ក្រេវក្រោធ ។ មេដឹកនាំ​មិន​ត្រូវ​ខឹង​ក្រេវក្រោធ ឆេវឆាវ​ជា​ដាច់ខាត ព្រោះ​ការ​ខឹង​នេះ គឺជា​រនាំង​បាំង​ឲ្យ​ងងឹត មិន​ស្គាល់​ខុស និង​ត្រូវ ល្អ និង​អាក្រក់ យុត្ដិធម៌ និង​អយុត្ដិធម៌ ដោយសារ​តែ​សេចក្ដី​វង្វេង​នឹង​ភ្លើងកំហឹង​នោះ ។

បើ​មេដឹកនាំ​មាន​សេចក្ដី​ក្រោធ នោះ​មិនមែន​ជា​ការ​ល្អ​សោះឡើយ ព្រោះ​សេចក្ដី​ក្រោធ​ប្រៀប​ដូច​ជា​ច្រែះ​របស់​អាវុធ​ក្នុង​លោក ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​នាំ​ទៅ​រក​សេចក្ដី​វិនាស ។ អ្នក​ក្រោធ​រមែង​មិនដឹង​នូវ​ហេតុផល និង​ធ្វើ​ឲ្យ​ចិត្ដ​ក្ដៅ សោកសៅ មិន​ស្ងប់ មានទុក្ខ​ក្នុង​ចិត្តជា​និច្ច ។

គេ​សម្គាល់​សេចក្ដី​ក្រោធ​បាន​តាម​រយៈ​ការ​មិន​ពេញចិត្ដ ការ​ទាស់ចិត្ដ ការ​ក្ដៅ​ពុះកញ្ជ្រោល ចិត្តអន្ទះសា មុខ​ដូច​ភ្លើង ការ​គិត​ឈ្លោះប្រកែក និង​ការ​ចងគំនុំ​សងសឹក​ជាដើម​ទៅ ។

ម្យ៉ាងទៀត​ពាក្យ​ថា ក្រោធ ក៏​មាន​ន័យ​ថា ខុស ដូច្នេះ​បើ​មេដឹកនាំ​ខឹង ឬ​ខ្ញាល់ មាន​ន័យ​ថា ខុស ដូច​ពាក្យចាស់​ពោល​ថា ខឹង​ខុស ខឹង​ខូច ខឹង​ខាត​នោះ​ឯង ។ អាស្រ័យ​ហេតុនេះ មេដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មិន​ត្រូវ​យក​ការ​ខឹង​ក្រេវក្រោធ ឆេវឆាវ​មក​ដាក់ខ្លួន​ឡើយ ត្រូវធ្វើ​ចិត្ត​ឱ្យ​ធ្ងន់​ដូច​ថ្ម​តាន់​ទោះជា​ត្រូវ​ខ្យល់ ត្រូវ​ព្យុះ​ក៏​មិន​កម្រើក មេដឹកនាំ​ល្អ​គឺ​បែប​នេះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ