ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ ក្នុង​ក្រុង​សែន​មនោ​រម្យ ទទួល​បាន​ស្បៀង និង​សម្ភារ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​ល​អភិបាលរង​ខេត្ត​ចំនួន​៣​រូប លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា…

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​ល​អភិបាលរង​ខេត្ត​ចំនួន​៣​រូប លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​លោក ស៊ន សា​រុន នាយក​រដ្ឋបាល​ខេត្ត លោក ហៀ​ក សុ​ផា​ន អភិបាលក្រុង​សែន​មនោ​រម្យ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​យក​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ផ្តល់​ជូន​ប្រជាពលរដ្ឋ រស់នៅ​តំបន់​បិទ​ខ្ទប់​បណ្តោះអាសន្ន ដែល​ប្រជាពលរដ្ឋ​បាន​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ។

ការ​ចុះ​ផ្តល់​ជូន​ស្បៀង និង​សម្ភារ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ភូមិ​ដើម​ស្រល់ ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។

លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​វិធាន​ការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន ក្រសួងសុខាភិបាល និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស វិធានការ ៣​កុំ ៣​ការពារ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។

នា​ឱកាស​នោះ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​នៅ​ចំណុច​បិទ​ខ្ទប់​បណ្តោះអាសន្ន នៃ​ភូមិ​អូ​ស្ពាន ភូមិ​ដើម​ស្រល់ និង ភូមិ​ជ្រៃ​សែន ស្ថិត​ក្នុង​ក្រុង​សែន​មនោ​រម្យ ដោយ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន អង្ករ មី ត្រីខ ទឹកត្រី និង​ម៉ាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ