ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ មានអ្នកស្លា.ប់ ដោយវិជ្ជមាន​កូវីដ.១៩ មានចំនួន ១៨នាក់ហើយ ក្នុងនោះ មានជនជាតិបរទេស ៤នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ ដោយវិជ្ជមានកូវីដ.១៩ ចំនួន ១៨នាក់ហើយ ក្នុងនោះ មានជនជាតិបរទេស ៤នាក់ រហូតដល់ថ្ងៃទី១៦…

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ ដោយវិជ្ជមានកូវីដ.១៩ ចំនួន ១៨នាក់ហើយ ក្នុងនោះ មានជនជាតិបរទេស ៤នាក់ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១​។

មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា មានស្ត្រីជនជាតិថៃម្នាក់ អាយុ ៣២ឆ្នាំ បានស្លាប់ ដោយវិជ្ជមានកូវីដ.១៩ ក្រោយពេលដែលបញ្ជូនពីមណ្ឌលព្យាបាល នៅក្រុងប៉ោយប៉ែត មកដាក់ព្យាបាលនៅ​មន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុន មង្គលបូរី ហៅមន្ទីរពេទ្យខេត្ត។ ស្ត្រីជនជាតិថៃរូបនេះ​ បានស្លាប់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយអាការៈធ្ងន់ធ្ងរពេក ទោះជាក្រុមគ្រូពេទ្យ បានព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយ។

របាយការណ៍ពីរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា ខេត្តជាប់ព្រំដែនថៃនេះ មានអ្នកស្លាប់ដោយវិជ្ជមានកូវីដ.១៩ សរុប​​ចំនួន ១៨នាក់ ស្រី ១២នាក់ ដែលស្លាប់ក្រៅមន្ទីរពេទ្យចំនួន ២នាក់ ក្នុងមានជន​ជាតិបរទេសចំនួន ៤នាក់ ស្រី ២នាក់ រួមមាន៖ ជនជាតិថៃ ២នាក់ ស្រីម្នាក់ និងជនជាតិឥណ្ឌូនេស៊ី ចំនួន ២នាក់ ស្រីម្នាក់។

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ បានរកឃើញអ្នកវិជ្ជមានកូវីដ.១៩ ចំនួន ៤៩នាក់ និងអ្នកជាសះស្បើយ ចំនួន ២៦៣នាក់៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ