ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុងសួង ជូនដំណឹងបន្ទាន់ ករណីវិជ្ជមានកូវីដ លើប្តីប្រពន្ធ នៅសង្កាត់សួង ក្រុងសួង ប្រពន្ធបានបាត់បង់ជីវិតហើយ

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ អភិបាលក្រុងសួង លោក ជា ណារ៉ុន បានប្រកាសផ្សាយទាំងយប់ តាមហ្វេសប៊ុក ពីករណីអ្នកជំងឺឆ្លងកូវីដ១៩ ចំនួន ២នាក់ប្តីប្រពន្ធ​។…

ខេត្តត្បូងឃ្មុំ៖ អភិបាលក្រុងសួង លោក ជា ណារ៉ុន បានប្រកាសផ្សាយទាំងយប់ តាមហ្វេសប៊ុក ពីករណីអ្នកជំងឺឆ្លងកូវីដ១៩ ចំនួន ២នាក់ប្តីប្រពន្ធ​។ នោះគឺលោក ជា សុវណ្ណរិទ្ធ អាយុ ៤៨ឆ្នាំ និងលោកស្រី ឃាន គីមហួន អាយុ ៤៦ឆ្នាំ។

២នាក់ប្តីប្រពន្ធ រស់នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង បន្ទាប់ពីប្រពន្ធមានអាការៈឈឺធ្ងន់ក៏បានទៅមន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដើម្បីព្យាបាលជំងឺ បន្ទាប់ពីក្រុមគ្រូពេទ្យ ពិនិត្យឃើញមានការសង្ស័យ ក៏ធ្វើតេស្តសំណាក (Rapid test) លទ្ធផល “មានវិជ្ជមានកូវីដ-១៩” ទាំង២នាក់ ហើយដោយជំងឺប្រពន្ធមានស្ថានភាពធ្ងន់ធ្ងរ ក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យ នៅល្ងាចថ្ងៃនេះ​។

លោកអភិបាលក្រុងសួង បានប្រកាសអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋក្រុងសួង និងអ្នកពាក់ព័ន្ធផ្សេងទៀត ទាំងប៉ះពាល់ដោយផ្ទាល់ និងប្រយោល មេត្តារួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីពិនិត្យសំណាក និងធ្វើចក្តាឡីស័ក ជៀសវាងការបន្តដើរប្រាស្រ័យទាក់ទងជាមួយបុគ្គលដទៃទៀតនាំឲ្យកើតមានហានិភ័យខ្ពស់ក្នុងភូមិ​សង្កាត់យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ