ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​មួយ​ត្រូវ​ដុត​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​ស្លា.ប់​ប្តីប្រពន្ធ​១​គូ​ក្នុង​អណ្តាត​ភ្លើង ខណៈអ្នក​ភូមិ​នាំគ្នា​រត់​គេច

2 ឆ្នាំ មុន

ប្រជាជន​ថ្លែង​ទៅ​កាន់ទីភ្នាក់ងារ​ព័ត៌មាន ថា ភូមិ​មួយ​រងការ​បំផ្លាញ​ស្ទើរ​ទាំងស្រុង ​ដោយសារ​អណ្ដាតភ្លើង ក្រោយ​អន្តរាគមន៍​របស់​កង​យោធា

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រជាជន​ថ្លែង​ទៅ​កាន់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ២០២១ ថា ភូមិ​មួយ​នា​ភាគ​កណ្ដាល​មី​យ៉ា​ន់​ម៉ា​រងការ​បំផ្លាញ​ស្ទើរ​ទាំងស្រុង ​ដោយសារ​អណ្ដាតភ្លើង ក្រោយ​អន្តរាគមន៍​របស់​កង​យោធា ចំណែក​កងទ័ព​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ ចំពោះ​ការ​ដុត​នោះ​លើ​ពួក​ភេរវ​ករ ។

ប្រទេស​មី​យ៉ា​ន់​ម៉ា ​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់ចាប់តាំងពី​រដ្ឋប្រហារ​យោធា ថ្ងៃ​ទី​១ កុម្ភៈ​មក ព្រម​ទាំង​ការ​បង្ក្រាប​ដោយ​ហិង្សា ដោយ​​កងទ័ព ប្រឆាំង​ពួក​បាតុករ ដែល​ទាមទារ​ឲ្យ​មានការ​វិល​ត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​វិញ ។ ការ​ប៉ះទង្គិច​គ្នា​កើត​មាន​នៅ​តាម​កន្លែង​ជា​ច្រើន​របស់​មី​យ៉ា​ន់​ម៉ា ដែល​នៅ​ទីនោះ​បណ្ដាជន​ស៊ីវិល​បាន​បង្កើត​កងកម្លាំង​ស្វ័យការពារ​ដើម្បី​ប្រឆាំង​នឹង​របប​យោធា ។

កាលពី​ថ្ងៃ​ទី​១៥ មិថុនា កងទ័ព​បាន​លុក​ចូលក្នុងភូមិ​គី​ន​ម៉ា​ក្នុង​តំបន់ MAGWAY ភាគកណ្ដាល​ប្រទេស តាម​រក​បណ្ដា​សមាជិក​កងកម្លាំង​ស្វ័យការពារ​មូលដ្ឋាន ។ ប្រជាជន​ភូមិ​នោះរៀបរាប់​ថា ពេល​មនុស្ស​ម្នា​នាំ​គ្នា​រត់ ពួក​ទាហានបាន​បាញ់​លើ​ភូមិ​ដោយ​គ្រាប់​រ៉ុក្កែត ហើយ​បន្ទាប់មក​យើង​ឃើញ​ភ្លើង​ឆាបឆេះ​ផ្ទះ​ទាំងឡាយ​ក្នុងភូមិ ។ ក្នុងភូមិ​នោះ​មានផ្ទះ​ប្រមាណ​ជា​២៥០​ខ្នង ហើយ​ពេល​នេះ​ត្រូវ​ភ្លើង​ឆេះ​អស់​សល់​ជាង​២០ខ្នង​ប៉ុណ្ណោះ ។

បណ្ដា​រូបភាព​ផ្សាយ​តាម​សារព័ត៌មាន​ក្នុងស្រុក បង្ហាញ​ផ្សែង​ខ្មៅ​ហុយ​ទៅ​លើ​អាកាស និង​បណ្ដា​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់ ។ សារព័ត៌មាន​ទាំងនោះ​ក៏​រាយការណ៍​ដែរ​ពី​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ​ស្លា.ប់​ក្នុង​អណ្ដាតភ្លើង ។

យោង​តាម​អាជ្ញាធរ​ថា​ភ្លើង​បាន​ចាប់​ឆាបឆេះ ក្រោយ​ពួក​ភេរវ​ករ​ប្រដាប់​អាវុធ​៤០​នាក់ ដើរ​ដុតផ្ទះ​ដែល​បែប​នេះ ទើប​កងទ័ព​ដាក់​ពង្រាយ​នៅ​ទីនោះ ។ ដោយ​ខ្យល់​បោកបក់​ខ្លាំង​ភ្លើង​បាន​ឆេះ​ឆ្លងពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយទៀត ហើយ​ផ្ទះ​ប្រមាណ​ជា​៧០%​ក្នុងភូមិ​នោះ​ត្រូវ​ភ្លើង​ឆេះ​អស់ ។

តាម​សមាគម​ជួយ​ដល់​បណ្ដា​អ្នកទោស​នយោបាយ​មី​យ៉ា​ន់​ម៉ា​ថា ការ​តវ៉ា​ដែល​បង្ក្រាប​ដោយ​បង្ហូរឈាម​ពី​សំណាក់​កងកម្លាំង​សន្តិសុខ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​បណ្ដាល​ឲ្យ​ជនស៊ី​វិល​ស្លា.ប់​ជាង​៨៦០​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ