ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ! រ៉ូ​ស ចេញ​មុខការ​ពារ​ខ្លួន ក្រោយ​រង​ចោទប្រកាន់​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ អេ​ដ​វី​ន

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​កញ្ញា រ៉ូ​ស បាន​ចេញ​មុខការ​ពារ​ខ្លួន​ភ្លាម​ៗ ក្រោយ​រង​ការ​ចោទ​ថា មាន​ទំនាក់ទំនង​ក្រៅ​ឆាក​ជាមួយ អេ​ដ​វី​ន បន្ទាប់​​ពី​គូស្នេហ៍​របស់​លោក អេ​ដ​វី​ន បាន​ទម្លាយ​នូវ​សារ​ឆ្លើយឆ្លង​គ្នា​យ៉ាង​ស៊ីជម្រៅ​តាម​ប្រព័ន្ធ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា រ៉ូ​ស បាន​ចេញ​មុខការ​ពារ​ខ្លួន​ភ្លាម​ៗ ក្រោយ​រង​ការ​ចោទ​ថា មាន​ទំនាក់ទំនង​ក្រៅ​ឆាក​ជាមួយ អេ​ដ​វី​ន ពី​គូ​សំណាក់​គូស្នេហ៍​របស់​តារា​ប្រុស​រូប​នេះ​។ ការ​ចេញ​ការពារ​ខ្លួន​ពី​សំណាក់​តារា​សម្តែង រ៉ូ​ស នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​​ពី​គូស្នេហ៍​របស់​លោក អេ​ដ​វី​ន បាន​ទម្លាយ​នូវ​សារ​ឆ្លើយឆ្លង​គ្នា​យ៉ាង​ស៊ីជម្រៅ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ករ​វាង រ៉ូ​ស និង​លោក អេ​ដ​វីន​។

ការ​ទម្លាយ​រឿងរ៉ាវ​ពី​គូស្នេហ៍​របស់​លោក អេ​វី​ន នេះ​ឡើង គឺ​ក្រោយ​ពេល​ដែល​នាង​ត្រូវ​បាន​តារា​ប្រុស​ខាងលើ​នេះ បាន​វាយ​ដុំ​មក​លើ​រូប​នាង បណ្តាល​អោយ​មាន​របួស​យ៉ាងដំណំ​។ យ៉ាងណា ការ​ចោទប្រកាន់​ពី​គូស្នេហ៍​លោក អេ​ដ​វី​ន ខាងលើ​នេះ ត្រូវ​បាន​តារា​សម្តែង​ដែល​ល្បី​ដោយសារ​ឈុត​ឱប​ថើប រ៉ូ​ស បាន​ចេញ​មុខការ​ពារ​ខ្លួន​ភ្លាម ដោយ​បាន​បដិសេធ​ច្រានចោល​ទាំងស្រុង​។

រ៉ូ​ស បាន​បញ្ជាក់​តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ក្នុង​នាម​នាង​ខ្ញុំ​ឈ្មោះ annarose នាង​ខ្ញុំ​មិន​ទទួលខុស​ត្រូវជា​ដាច់​ខា​ច​នូវ Account fake ព្រោះ​មិនមែន​ជា Account ពិត​របស់ខ្ញុំ ហើយ​ក៏​មិនមែន​ជា​សំលេង​របស់ខ្ញុំ គ្រាន់តែ​ជា​អក្សរ​ឆាត​។

នាង​បន្ថែម​ថា ហើយ​ខ្ញុំ​ក៏​មិន​ដែល​ស្គាល់ ឬ​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ប្រុស​ម្នាក់​នឹង​ទេ ចឹ​ង​សូមអ្នក​ដែល​បង្ខូច​កិត្តិយស​នាង​ខ្ញុំ សូម​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ នាង​ថា បើ​នៅ​តែ​ចោទ​ខ្ញុំ​ដោយ​គ្មាន​ភស្តុ​តាង​ទៀត ខ្ញុំ​នឹង​លោតទឹក​កុំមក​ញ៉េ​ញៃ​ក្នុង​ជីវិត​ខ្ញុំ អ្នកអែង​ឈ្លោះ​គ្នា​តែ​២​នាក់​អ្នកអែង​ទៅ​កុំមក​ពាក់ព័ន្ធ​ក្នុង​ជីវិត​ខ្ញុំ ព្រោះ​ខ្ញុំ​ក៏​មាន​គូរ​របស់ខ្ញុំ​ដែរ ធុញ​ណាស់​។

ជា​ការ​កត់សម្គាល់ គូស្នេហ៍​របស់​តារា​សម្តែង​លោក អេ​ដ​វី​ន ដែល​មានឈ្មោះ​នៅ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា សុទ្ធ បញ្ច​កា បាន​ទម្លាយ​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​រវាង រ៉ូ​ស និង អេ​ដ​វី​ន តាម​ហ្វេ​ស​ប៊ុ​កថា អ្នក​ទាំង​ពីរ​បាន​បង្ហើប​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ ហើយ​នាង​ទើបតែ​បញ្ចេញ​នា​ពេល​នេះ​ប៉ុណ្ណោះ​។

ក្រោយ​ពី រ៉ូ​ស បាន​បង្ហោះ​សារ​ថា គ្មាន​ពាក់ព័ន្ធ​នឹង​លោក អេ​វី​ន នោះ ស្រាប់តែ​គូស្នេហ៍​របស់​តារា​សម្តែង​លោក អេ​ដ​វី​ន ដែល​មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា សុទ្ធ បញ្ច​កា បាន​តប​សារ​វិញ​ថា អ្នក​នាង​នឹង​បង្ហាញ​រឿងរ៉ាវ​លំអិត​បន្ថែម​ទៀត​ពាក់ព័ន្ធ​ទំនាក់ទំនង​រវាង រ៉ូ​ស និង អេ​វី​ន រួម​ទាំង​ការ​បញ្ចេញ​សារ​សំឡេង​ផ្សេង​ៗ​ទៀត​នៅ​វគ្គ​ក្រោយ​ដោយ​ទុក​ដេក​ស្រួល​១​អាទិត្យ​សិន តែ​លើក​នេះ​អ្នក​នាង​សូម​យក​ពេលវេលា​ចាត់ចែង​វិធានការ​ជាមួយនឹង​ខាង​ប្រុស​សិន​! ហើយនឹង​ចាត់វិធានការ​ណ៍​ជាមួយ រ៉ូ​ស បន្ថែម​ទៀត​នៅ​ពេល​ក្រោយ ។

គួរ​បញ្ជាក់​ថា ៖ កាន់តែ​ធ្ងន់ធ្ងរ​! អេ​ដ​វី​ន និង​គូស្នេហ៍ ទាស់ទែង​គ្នា​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិ​.​ង្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ