ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃនេះ​ទៅ​! បារាំង​នឹង​បញ្ឈប់​ការ​ពាក់​ម៉ាស់​សម្រាប់​ការ​ដើរហើរ​ខាងក្រៅ

2 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ប្រទេស​បារាំង​ចាប់ពី​ព្រ​ហ​ស្ប​ត្តិ៍​នេះ​តទៅ និង​បញ្ចប់​នូវ​ការ​ពាក់​ម៉ាស់​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​ដើរហើរ​នៅ​ខាងក្រៅ​

ប្រទេស​បារាំង ៖ ប្រទេស​បារាំង​ចាប់ពី​ព្រ​ហ​ស្ប​ត្តិ៍​នេះ​តទៅ និង​បញ្ចប់​នូវ​ការ​ពាក់​ម៉ាស់​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​ដើរហើរ​នៅ​ខាងក្រៅ​ហើយ ចំណែក​បម្រាម​គោចរ​ដែល​បាន​អនុវត្ត​រយៈពេល ៨ ខែ​កន្លង​មកនេះ​ក៏​នឹង​ត្រូវ​បិទ​បញ្ឈប់​ផង​ដែរ ។

នាយក​រដ្ឋមន្ត្រី​បារាំង​លោក Jean Castex បាន​ស្វាគមន៍​ចំពោះ «​ដំណឹង​ដ៏​ល្អ​» នេះ ហើយ​បាន​និយាយ​ថា តំរូវការ​អោយ​ប្រជាជន​ពាក់​ម៉ាស់​មុខ​នៅ​ខាងក្រៅ​ផ្ទះ​ភាគច្រើន​នៃ​ប្រទេស​នឹង​ត្រូវ​ដក​ចេញពី​ថ្ងៃ​ព្រហស្បតិ៍ តែ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ខណៈ​បំរាម​គោចរ​នឹង​ត្រូវ​បាន​ដក​ចេញ​នៅ​ថ្ងៃអាទិត្យ​ទី ២០ ខែមិថុនា នេះ គឺ​មុន​១០ ថ្ងៃមុន​ការ​រំពឹង​ទុក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង france24​។

លោកនាយក​រដ្ឋមន្ត្រី យ៉ាងណា​មិញ​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លែង​មួយ​ចំនួន​នៅ​តែ​ទាមទារ​ឱ្យ​មានការ​ពាក់​ម៉ាស់​មុខ ដូច​ជា សម្រាប់​ការ​ដឹក​ជញ្ជូន​សាធារណៈ នៅ​ក្នុង​ពហុ​កីឡដ្ឋាន និង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​។

ការ​ប្រកាស​អនុញ្ញាត​ឱ្យ​ការ​ដើរហើរ​នៅ​ខាងក្រៅ​មិនបាច់​ពាក់​ម៉ាស់​តទៅ​ទៀត​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​ការ​ឆ្លង​មេរោគ​ប្រចាំ​ថ្ងៃ​ថ្មី​នៅ​ក្នុង​ប្រទេស​បារាំង​បាន​ធ្លាក់​ចុះ​ដល់ ៣២០០ ដែល​ជា​តួលេខ​នៃ​ការ​ឆ្លង​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែសីហា​ឆ្នាំ ២០២០ និង​ទាប​ជាង​ចំនួន​កំណត់ ៥០០០ ករណី ដែល​លោក​ប្រធានាធិបតី Emmanuel Macron បាន​កំណត់​ជា​គោលដៅ​របស់​លោក​កាលពី​ចុងឆ្នាំ​មុន​។

ការ​ពាក់​ម៉ាស់​មុខ​នៅ​ខាងក្រៅ​ផ្ទះ និង​បម្រាម​គោចរ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែតុលា ពិសេស​ការ​ដាក់​បម្រាម​គោចរ​អនុវត្ត​ចាប់ពី​ម៉ោង ៦ ល្ងាច បាន​ធ្វើ​ឱ្យ​មានការ​ប្រឈម​មុខ​គ្នា និង​ការ​ប្រឆាំង​កាន់តែ​ខ្លាំង​ឡើង​ៗ ក្នុង​ចំណោម​សាធារណជន​បារាំង​នៅ​ក្នុង​អាកាសធាតុ​ក្តៅ​នៅ​រដូវក្តៅ​នេះ​។

បម្រាម​គោចរ ដែល​មាន​អ្នកគាំទ្រ​បាល់ទាត់​ច្រណែន​ប្រមូលផ្តុំ​នៅ​ពេល​យប់​ដើម្បី​ទស្សនាការ​ប្រកួត​យូ​រ៉ូ ២០២០ នៅ​ក្នុង​បារ នឹង​ត្រូវ​បាន​លើក​មុន​មួយ​ថ្ងៃ មុន​មហោស្រព​តន្ត្រី​តាម​ដងផ្លូវ​ដែល​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​បារាំង ។

ប្រមាណ​ជាង ៥៨ ភាគរយ​នៃ​ចំនួន​ប្រជាជន​ពេញវ័យ​របស់​បារាំង​បាន​ទទួល​កម្រិត​វ៉ាក់សាំង​ការពារ​យ៉ាង​ហោច​ណាស់ បាន​ដូ​ស​ទី ១ នៃ​វ៉ាក់សាំង​កូ​វី​ដ​- ១៩ ។ កាលពី​ថ្ងៃ​អង្គារ​ប្រទេស​សហភាព​អ៊ឺ​រ៉ុ​ប បាន​បើក​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ដល់​ក្មេង​អាយុ​ពី ១២ ទៅ ១៨ ឆ្នាំ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ការពារ​ប្រទេស​ជាតិ ខណៈ​ការ​រឹតត្បិត​នានា​ត្រូវ​បាន​លើកលែង​ជា​បណ្តើរ ៗ ។

នាយក​រដ្ឋមន្ត្រី​បារាំង បាន​និយាយ​ថា​រដ្ឋាភិបាល​មាន​គោលបំណង​ឱ្យ​ប្រជាជន​ប្រមាណ ៣៥ លាន​នាក់​ចាក់​វ៉ាក់សាំង​បាន​ទាំងស្រុង​នៅ​ចុងរដូវ​ក្តៅ​ដែល​តំណាង​ឱ្យ​ប្រជាជន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ