ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ចូ បៃ​ដិ​ន ថា បាន​ត្រៀមខ្លួន​រួច​ហើយ សម្រាប់​​ជំនួប​ជាមួយ​លោក ពូ​ទី​ន

2 ឆ្នាំ មុន

ទីក្រុង​ហ្សឺ​ណែវ ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ដិ​ន បាន​ទៅ​ដល់ទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​

ទីក្រុង​ហ្សឺ​ណែវ ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ដិ​ន បាន​ទៅ​ដល់ទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១​។ មុន​ថ្ងៃ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​របស់​លោក​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្លា​ឌឺ​មៀរ ពូ​ទី​ន​។

នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ដោយ​អ្នកកាសែត​ថា តើ​លោក​ត្រៀមខ្លួន​ហើយ​ឬ​នៅ សម្រាប់​ការ​ប្រឈម​មុខ​ដ៏​តានតឹង​ជាមួយ​មេដឹកនាំ​រុ​ស្ស៊ី? លោក ចូ បៃ​ដិ​ន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ជាមួយ​ស្នាមញញឹម​ថា «​ខ្ញុំ​តែងតែ​ត្រៀមខ្លួន​រួច​ជា​និច្ច​»​។

ជំនួប​រវាង​លោក ចូ បៃ​ដិ​ន និង​លោក ពូ​ទី​ន ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​ប្រហែល​១:០០​រសៀល និង​មាន​រយៈពេល​រហូត​ដល់​៥​ម៉ោង នៅ​ឯ​វីឡា La Grange ក្នុង​ទីក្រុង​ហ្សឺ​ណែវ​។

កិច្ចប្រជុំ​កំពូល​នេះ នឹង​ពិភាក្សា​លើ​បញ្ហា​រកាំរកូស​រវាង​មហាអំណាច​ទាំង​២​។ និង​រឿង​សំខាន់​មួយទៀត ដែល​ភាគី​ទាំង​២​អាច​នឹង​ឯកភាព​គ្នា​នោះ​គឺ ចំណង​ទំនាក់ទំនង​រវាង​ទីក្រុង​មូ​ស្គូ និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន គឺ​ស្ថិត​ក្នុង​សភាព​អន់​ថយ​បំផុត​ចាប់តាំងពី​មហាអំណាច អា​មេ​រិ​ក​-​សូ​វៀត បាន​លេចមុខ​ឡើង​៕ (​ដកស្រង់​ចេញពី Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ