ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ

2 ឆ្នាំ មុន

តាម​ទីភ្នាក់ងារ​ព័​ត៌មាន​វៀតណាម VNA ថា រដ្ឋមន្ត្រី​សុខាភិបាល​វៀតណា​ម លោក NGUYEN THANH LONG
កាលពី​ថ្ងៃ​ទី​១៥ មិថុនា បាន​ដឹកនាំ​កិច្ចប្រជុំ​មួយផ្ដោត​លើ​យុទ្ធនាការ​ជាតិ​នៃ​ការ​ចាក់​វ៉ាក់សាំងប្រឆាំង​វីរុស​កូ​វី​ដ​-១៩

ប្រទេស​វៀតណាម ៖ តាម​ទីភ្នាក់ងារ​ព័​ត៌មាន​វៀតណាម VNA ថា រដ្ឋមន្ត្រី​សុខាភិបាល​វៀតណា​ម លោក NGUYEN THANH LONG
កាលពី​ថ្ងៃ​ទី​១៥ មិថុនា បាន​ដឹកនាំ​កិច្ចប្រជុំ​មួយផ្ដោត​លើ​យុទ្ធនាការ​ជាតិ​នៃ​ការ​ចាក់​វ៉ាក់សាំងប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ជាមួយ​ការ​ចូលរួម​របស់បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​ផ្នែក​នានា​របស់​ក្រសួង ព្រមទាំង​របស់​បណ្ដា​ក្រសួង​ទាក់ទិន ។

រដ្ឋមន្ត្រី​រូប​នោះ​ថ្លែង​ថា យុទ្ធនាការ​ចាក់​វ៉ា​ក់​សាំង​នេះ គឺជា​យុទ្ធនាការ​ប្រភេទ​នោះ​ធំ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​ជាមួយ​ការ​ប្រើ​វ៉ាក់សាំង​ដល់​ទៅ​១៥០​លាន​ដូ​ស ។ លោក​បន្ត​ថា ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នោះ​នឹង​មានការ​ត្រួតពិនិត្យ​ហ្មត់ចត់​បំផុត​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា លើ​ចំនួន​មនុស្ស​ដែល​បាន​ចាក់ ព្រមទាំង​ចំនួន​ដូ​ស​នៃ​វ៉ាក់សាំង​ដែល​ប្រើ​ដោយ​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ជា​សាធារណៈ ។

ក្រសួងសុខាភិបាល​វៀតណាម​ប្រកាស​នា​យប់​ថ្ងៃ​ទី​១៥ មិថុនា​ថា វៀតណាម​រយៈពេល​៦​ ម៉ោង​ចុង​ក្រោយ​នេះ រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី ចំនួន​២១៣​នាក់​ក្នុង​នោះ​៣​នាក់​ជា​អ្នក​នាំ​ចូល ។ អ្នក​ឆ្លង​ក្នុងស្រុក​ត្រូវ​បាន​រាយការណ៍​ថា មាន​១៣៨​នាក់​នៅ​បាក់​យ៉ាង ៣៨​នាក់​នៅ​ក្រុង​ហូ​ជី​មិ​ញ ២១​នាក់​នៅ​បាក់​និ​ញ ១២​នាក់​នៅ​បិ​ញ​ឌុ​ង​និង​ម្នាក់​នៅ​ឡា​ង​ស៊ី​ន ។

វៀតណាម​មាន​អ្នក​ឆ្លង​វីរុស ក្នុងស្រុក​សរុប​៩.៥៦៦​នាក់ អ្នក​នាំ​ចូល​១.៦៤៦​នាក់ ក្នុង​នោះ​អ្នក​ឆ្លង​៧.៩៩៦​នាក់ រក​ឃើញ​ចាប់តាំងពី​ថ្ងៃ​ទី​២៧ មេ​សា ជា​ថ្ងៃ​ប្រកាស​ពីរ​លក​ទី​៤​នៃ​ការ​ឆ្លង​មក ។ វៀតណាម​រាយការណ៍​ពី​មនុស្ស​៦១​នាក់​ស្លាប់​ដោយសារ​វីរុស​នេះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ lecourrier

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ