ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិតមហាសេដ្ឋី​ ជេក ម៉ា ​សម្ងំ​ធ្វើ​រឿង​នេះ​សោះ ក្រោយ​ការ​បាត់​ខ្លួន

2 ឆ្នាំ មុន

ចិន ៖ ការ​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង​របស់​ម្ចាស់​ក្រុមហ៊ុន Alibaba គឺ​មហាសេដ្ឋី ជេ​ក ម៉ា ក្រោយ​ការ​ថ្លែង​សុន្ទរកថា រិះគន់​ចំពោះ​

ចិន ៖ ការ​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង​របស់​ម្ចាស់​ក្រុមហ៊ុន Alibaba គឺ​មហាសេដ្ឋី ជេ​ក ម៉ា ក្រោយ​ការ​ថ្លែង​សុន្ទរកថា រិះគន់​ចំពោះ​របប​កុម្មុយ​នី​ស្ត​ចិន កំពុង​តែ​ជា​ប្រធាន​ដ៏​ក្តៅ និង​ជា​ច​ម្ង​ល់​ចាក់ស្រែះ​នៅ​ក្នុង​ប្រទេស​ចិន​។ ជាមួយ​សំនួរ​ដែល​បាន​ចោទសួរ​ថា តើ​លោក ជេ​ក ម៉ា កំពុង​ស្ថិត​នៅ​ទីណា?

ទោះ​យ៉ាងណា លោក Joe Tsai ដែល​ជា​សហ​ស្ថាបនិក និង​ជា​អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Alibaba បាន​អះអាង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNBC កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ថា គាត់ និង​លោក ជេ​ក ម៉ា បាន​និយាយ​គ្នា​រៀងរាល់ថ្ងៃ​។ ហើយ​លោក ជេ​ក ម៉ា មាន​សុខទុក្ខ​ល្អជា​ធម្មតា​។ គ្រាន់តែ​គាត់​នៅ​មិន​ទាន់​ចង់​បង្ហាញខ្លួន​ជា​សាធារណៈ​។ ដោយ​គាត់​កំពុង​ជាប់ចិត្ត និង​ចំណាយ​ពេលវេលា​ជាមួយ​ការ​គូរគំនូរ ដែល​ជា​ចំណង់​ចំណូលចិត្ត​របស់​គាត់​។

សូម​រំលឹក​ថា កាលពី​ខែតុលា ឆ្នាំ ២០២០ កន្លង​ទៅ នៅ​ឯ​សន្និសីទ​បច្ចេកវិទ្យា​មួយ លោក ជេ​ក ម៉ា បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ថ្នាំងថ្នាក់​ចិត្ត​។ ដោយ​បាន​រិះគន់​ចំពោះ​វិស័យ​ហិរញ្ញវត្ថុ​ចិន និង​បាន​ប្រៀបធៀប​ធានា​គារ​រដ្ឋ​ធំ​ៗ ទៅ​នឹង​ហាង​បញ្ចាំ​។

ភា្ល​ម​ៗ​ក្រោយ​ការ​រិះគន់​នោះ អាជ្ញាធរ​បាន​កោះហៅ​លោក​សម្រាប់​ការ​ប្រជុំ​បន្ទាន់​មួយ​។ ក្រោយមក​ពួក​គេ​បាន​សម្រេច​ផ្អាក​ផែនការ​ចុះបញ្ជី​លក់​ភាគហ៊ុន​ក្រុមហ៊ុន Ant Group របស់​លោក​ពី​ទីផ្សារ​ហិរញ្ញវត្ថុ​។ ដែល​បាន​នាំ​ឱ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Alibaba ធ្លាក់​ចុះ​ក្នុង​ទីផ្សារ​ភាគហ៊ុន​។ ហើយ​ចាប់តាំងពី​ពេល​នោះ​មក គេ​លែង​បានឃើញ​វត្តមាន​លោក ជេ​ក ម៉ា នៅ​ទី​សាធារណៈ​។

បន្ទាប់​មក​ទៀត របប​កុំ​មុ​យ​នី​ស្ត​ចិន​ក៏​បាន​ប្រកាស ការ​ស៊ើបអង្កេត​ប្រឆាំង​នឹង​សេចក្តី​ទុកចិត្ត​មួយ ចំពោះ​ក្រុមហ៊ុន Alibaba ដែល​ជា​វេទិកា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ដ៏​ធំ​បំផុត​របស់​ចិន​៕ (​ដកស្រង់​ចេញពី BBC)

លោក Joe Tsai ជា​អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Alibaba

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ