ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​៤​ឃុំ​ទទួល​បាន​អណ្តូង​ទឹកស្នប់​ចំនួន​១០​​​​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ប្រជា​ពលរដ្ឋ​៤​ឃុំ ក្នុងស្រុក​កោះ​ញែក បាន​ទទួល​អំណោយ​អណ្តូងទឹក​ស្នប់​ចំនួន​១០ ពី​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា

ខេត្តមណ្ឌលគិរី ៖ ប្រជា​ពលរដ្ឋ​៤​ឃុំ ក្នុងស្រុក​កោះ​ញែក បាន​ទទួល​អំណោយ​អណ្តូងទឹក​ស្នប់​ចំនួន​១០ ​ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ​វិច្ឆិកា ​​។

អណ្តូង​​ស្នប់​​ទាំង​១០ខាង​លើ​នេះ​ ត្រូវ​បាន​ធ្វើ​ពិធី​ប្រគល់ជូន​ប្រជាពលរដ្ឋ​ដាក់ឲ្យ​ប្រើប្រាស់ជា​ផ្លូវការ​នៅ​ភូមិ​អរ​បួន ឃុំ​អរ​បួន​លើ ស្រុកកោះ​ញែក ក្រោម​អធិបតីភាព លោក​ អ៊ុយ សំអាត នាយកនៃ​នាយកដ្ឋាន​គ្រោះ​មហន្តរាយកាកបាទ​ក្រហម​កម្ពុជា ​និង​អមដំណើរ​ដោយ លោក ស្វាយ សំ​អ៊ា​ង  ប្រធានគណៈកម្មការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​​ខេត្ត លោក ឡុ​ង វិបុល នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​​ពី​សមាជិកសមាជិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អនុ​សាខា​​ស្រុក​កោះ​ញែក អ្នក​ស្ម័គ្រចិត្តក្រុម​យុវជន​កាកបាទក្រហម​ស្រុក និង​ប្រជាពលរដ្ឋ​ជា​ច្រើននាក់​ផង​ដែរ ​។

​លោក​ អ៊ុយ សំអាត បាន​ពាំនាំ​ការសួរសុខទុក្ខ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ​ហើយ​ជា​និច្ច​ជា​កាល​សម្តេច​​ តែងតែគិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិស​ទី មិន​ប្រកាន់​​និន្នាការនយោបាយ សាសនា ឫ​ពណ៌សម្បុ​ល​ឡើយ​ ។ ហើយ​អណ្តូង​ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស​ជា​ផ្លូវការមាន​ចំនួន​១០​អណ្តូង ក្នុង​នោះ មាន ​៤​ឃុំ គឺ​ឃុំ​សុខសាន្ត​២​អណ្តូង ឃុំ​អរ​បួន​លើ​៣​អណ្តូង ឃុំរ​យ៉​៣​អណ្តូង និង​ឃុំ​ណ​ង​ឃី​ឡឹ​ក​២​អណ្តូង ក្នុងស្រុក​កោះ​ញែក​ ​។​

​ក្នុង​ឱកាស​នោះ​ដែរ ​លោក​ អ៊ុយ សំអាត បាន​ចែក​អំណោយរបស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ជូន​ដល់​ជន​ពិការ​ជើង និង​ពិកា​រភ្នែក​ចំនួន​៦​គ្រួសារ ដែល​ក្នុង​១​គ្រួសារ ទទួល​បាន​ឃី​ប១​កញ្ចប់ អង្ករ៣០​គីឡូក្រាម និង​​ប្រាក់​​មួយ​ចំនួន ​ចំណែក​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ក្នុង​​ម្នាក់​ៗ ទទួលបាន​ក្រមា សារុង​១​​ ​ផង​ដែរ​ ៕​