ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក ជិត​១,៤០០​កន្លែង ត្រូវ​បាន​រុះរើ និង​ចល័ត​ចេញ​ពីខណ្ឌ​ចំនួន​០៥

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២​ដល់​១៤ ខែមិថុនា ការ​រុះរើ​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ ចំនួន​០៥ បាន​ចំនួន​ប្រមាណ…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២​ដល់​១៤ ខែមិថុនា ការ​រុះរើ​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ ចំនួន​០៥ បាន​ចំនួន​ប្រមាណ ១,៣៩១​កន្លែង​ហើយ ។

នៅ​រសៀល​ថ្ងៃ​ទី​១៤ មិថុនា ២០២១ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រើ​កម្លាំង​សរុប វិធានការ​សរុប និង​មធ្យោបាយ​សរុប បន្ត​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​រុះរើ​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​អាណា​ធិ​ប​តេ​យ្យ នៅ​លើ​ផ្ទៃ​ទឹកទន្លេ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ចំនួន​០៥ គឺ​ខណ្ឌ​ជ្រោង​ចង្វារ ខណ្ឌ​ច្បារ​អំពៅ ខណ្ឌមានជ័យ ខណ្ឌ​ប្ញ​ស្សី​កែវ និង​ខណ្ឌ​ព្រែក​ព្នៅ ។

លោក​ឧត្តមសេនីយ៍ទោ ចេ​វ ហាក់ ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ផ្លូវទឹក បាន​ឲ្យ​ដឹង​ថា ចំពោះ​បែ​ចិញ្ចឹម​ត្រី ដែល​មាន​ចិញ្ចឹម​ត្រី គឺ​តម្រូវ​ឲ្យ​នាំ​យក​មក​ប្រមូលផ្តុំ តែ​មួយ​កន្លែង ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដោយ​រង​ចាំ​អនុវត្ត​វិធានការ​បន្ត ដោយឡែក ចំពោះ​បែ​គ្មាន​ចិញ្ចឹម​ត្រី​ត្រូវ​រុះរើ​ចោល ។ លោក​បន្ត​ថា រយៈពេល​០៣​ថ្ងៃ នៃ​ការ​អនុវត្ត​វិធានការ​រុះរើ គឺ​ថ្ងៃ​ទី​១២-១៤ មិថុនា មាន​បែ​ចិញ្ចឹម​ត្រី ៧៦៣​បែ ត្រូវ​បាន​រុះរើ​និង​ចល័ត​ចេញ ចំណែក​ផ្ទះ​បណ្តែត​ទឹក ៦២៨​ខ្នង ក៏​ត្រូវ​បាន​រុះរើ ផង​ដែរ ។

សូម​ជម្រាប​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ប្រកាស​ចំពោះ​អ្នក​រស់នៅ និង​ប្រកប​បរប​រលើ​ផ្ទៃ​ទឹកទន្លេ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ឲ្យ​រុះរើ​រឺ​ចល័ត ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី និង​សំណង់​មិន​រៀបរយ​ឲ្យ​អស់ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​០៧​ថ្ងៃ ព្រោះថា ការ​រស់នៅ​និង​ប្រកប​មុខរបរ​លើ​ផ្ទៃ​ទឹកទន្លេ បែប​អាណា​ធិ​ប​តេ​យ្យ​នេះ បាន​បង្ក​ឲ្យ​រង​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុលបរិស្ថាន ប៉ះពាល់​សោភ័ណ​ភាព រាជធានី​ភ្នំពេញ និង​ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ