ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ត្រូវបាន​នគរបាល ដេញ​ឃាត់ខ្លួន​បាន បញ្ជូនទៅ​មណ្ឌល​វិញ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់ បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ ហ៊ុនសែន បុរី ១០០​ខ្នង ហើយ​ត្រូវបាន​កម្លាំង​អាជ្ញាធរ និង​នគរបាល​នាំគ្នា ដេញ​ឃាត់ខ្លួន​បាន…

​រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់ បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ ហ៊ុនសែន បុរី ១០០​ខ្នង ហើយ​ត្រូវបាន​កម្លាំង​អាជ្ញាធរ និង​នគរបាល​នាំគ្នា ដេញ​ឃាត់ខ្លួន​បាន រួច​បញ្ជូន​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិញ​។ ហេតុការណ៍ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ៤​រសៀល ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​បាក់​ទូក សង្កាត់​ទូល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
​ ​
​បុរស​រូបនោះ ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ជា​អ្នកធ្វើ​ច​ត្ត​ឡី​ស័ក នៅ​មណ្ឌល វិទ្យាល័យ ហ៊ុនសែន បុរី ១០០​ខ្នង ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន បុរស​រូបនោះ ត្រូវបាន​គ្រូពេទ្យ ដឹកយក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ខាងលើ បាន ៣​ថ្ងៃ បន្ទាប់ពី​ធ្វើតេស្ត លើក​ទី​១ អវិជ្ជមាន ហើយ​ក៏បាន​រត់គេចខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ ១ និង ៤​នាទី​រសៀល ថ្ងៃទី​១៥ ខែមិថុនា​។

​ទោះបីជា​យ៉ាងណា មាន​ព័ត៌មាន​ខ្លះ​ថា នៅពេលដែល​រត់ចេញ ជន​នោះ ក៏បាន​យក​ទូរស័ព្ទ​អ្នក​ក្បែរ​ខាង​ផងដែរ​។​

​ព័ត៌មាន​អោយដឹងទៀតថា បន្ទាប់ពី​រត់គេចខ្លួន សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ដែល​ប្រចាំ​ការការពារ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នោះ ក៏បាន​ដេញតាម ហើយ​ក៏បាន​ឃាត់ខ្លួន បាន​នៅក្នុង​ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​។

​បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច ចាប់​ចង់ខ្សែ ស្រាប់តែ​ជនសង្ស័យ​ប្រាស់​ខ្លួន រត់គេច ចូលទៅ​ប្រឡោះ​ក្រោមផ្ទះ​ប្រជាពលរដ្ឋ ដែលជា​តំបន់​សំណង់​មិន​រៀបរយ រត់​ខ្លួន​បាត់​។

អាជ្ញាធរ និង​សមត្ថកិច្ច បាន​ឡោមព័ទ្ធ​តំបន់​នោះ ក៏​រកឃើញ ហើយ​ឃាត់ខ្លួន​បាន នៅវេលា​ម៉ោង​ប្រមាណ​ជាង ៤​រសៀល ថ្ងៃទី​១៥​ខែ មិថុនា​។ រួច​ក៏បាន​បញ្ជូន តាម​រថយន្ត​ពេទ្យ ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិញ​៕ ម៉េង ធា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ