ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាស្នើឱ្យមានកិច្ចព្រមព្រៀងផ្លូវការក្នុងការបញ្ជូនពលរទៅធ្វើការនៅសិង្ហបុរី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានស្នើទៅប្រទេសសិង្ហបុរី ឲ្យមានកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងខ្លួន និងស្ថាប័នទទួលបន្ទុកណាមួយនៃប្រទេសសិង្ហបុរី ដើម្បីសម្រួល និងជំរុញឲ្យពលករខ្មែរបានទៅធ្វើការងារនៅក្នុងប្រទេសនេះច្រើនឡើង ។សំណើរនេះបានធ្វើឡើងដោយឯកឧត្តម…

រាជធានីភ្នំពេញ ៖ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានស្នើទៅប្រទេសសិង្ហបុរី ឲ្យមានកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងខ្លួន និងស្ថាប័នទទួលបន្ទុកណាមួយនៃប្រទេសសិង្ហបុរី ដើម្បីសម្រួល និងជំរុញឲ្យពលករខ្មែរបានទៅធ្វើការងារនៅក្នុងប្រទេសនេះច្រើនឡើង ។សំណើរនេះបានធ្វើឡើងដោយឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា នៅពេលជួបពិភាក្សាការងារជាមួយលោកស្រី Teo Lay Cheng អគ្គរដ្ឋទូតសឹង្ហបុរីទើបតែងតំាងថ្មី ប្រចាំនៅកម្ពុជា ។ ឯកឧត្តម អុិត សំហេង បានបញ្ជាក់ថា ចំពោះការបញ្ជូនពលការិនីខ្មែរ ទៅធ្វើការនៅប្រទេសសិង្ហបុរីនៅពុំទាន់មានកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នទទួលបន្ទុកណាមួយនៃប្រទេសសិង្ហបុរី នៅឡើយដែលនាំអោយមានការលំបាកក្នុងការគ្រប់គ្រងទិន្នន័យ ការការពារស្របច្បាប់ និងការស្វែងរកកិច្ចសហការនានាជាមួយភាគីសិង្ហបុរី ។ 

គិតត្រឹមឆ្នាំ ២០១៩ នេះ ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសមាន ចំនួន ១,២៨៨,០០០ នាក់ ។ ក្នុងចំណោមពលករទាំងអស់ភាគច្រើន គឺបម្រើការងារនៅប្រទេសថៃ ក្រៅពីនោះមាននៅម៉ាឡេស៊ី ជប៉ុន និងសាធារណរដ្ឋកូរ៉េជាដើម ។ ពលករខ្មែរចេញទៅធ្វើការនៅក្នុងប្រទេសសឹង្ហបុរីមានចំនួនតិចនៅឡើយ ។ 

ឆ្លើយតបសំណើរបស់ឯកឧត្តម អុិត សំហេង លោកស្រី Teo Lay Cheng បង្ហាញពីក្តីរីករាយ និងពេញចិត្តនៅក្នុងការបន្តកិច្ចសហការភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែមានល្អប្រសើរបន្តទៀ ។ 

ក្នុងវិស័យការងារនេះ បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លងមកសិង្ហបុរី បានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់ ។ ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ