ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​បំ​បុក​បាតុករ​មួយ​ក្រុម​ ឆក់យកជីវិត​​ស្ត្រី​ម្នាក់

2 ឆ្នាំ មុន

កងកម្លាំង​ប៉ូលិស​រាយការណ៍​នា​ថ្ងៃ​ទី​១៤ ខែ​​មិថុនា ឆ្នាំ២០២១​ថា នារី​ម្នាក់​បាន​ស្លា.ប់ ​និង​មនុស្ស​៣​នាក់​ទៀត​រង​របួស កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​មិថុនា ខណៈ​ពេលដែល​មាន​​រថយន្ត​១​គ្រឿង​

សហរដ្ឋអាមេរិក ៖ កងកម្លាំង​ប៉ូលិស​រាយការណ៍​នា​ថ្ងៃ​ទី​១៤ ខែ​​មិថុនា ឆ្នាំ២០២១​ថា នារី​ម្នាក់​បាន​ស្លា.ប់ ​និង​មនុស្ស​៣​នាក់​ទៀត​រង​របួស កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​មិថុនា ខណៈ​ពេលដែល​មាន​​រថយន្ត​១​គ្រឿង​បាន​បើក​បំ​បុក​បាតុករ​១​ក្រុម ដែល​តវ៉ា​ប្រឆាំង​ការ​សម្លា.ប់​បុរស​ស្បែក​ខ្មៅ​ម្នាក់ ដោយ​ប៉ូលិស​នៅ​ទីក្រុង​មីន​នី​ប៉ូ​លី​ស ជាទី​ក្រុង​ដែល​ប៉ូ​លិ​ស​ស្បែក.​ស ធ្លាប់​បាញ់​សម្លា.ប់​ជន​ស្បែក​ខ្មៅ​ម្នាក់​លោក ​GEORGE FLOYD ដែល​នាំ​ឲ្យ​ផ្ទុះ​កំហឹង​តវ៉ា​ពី​ការ​ប្រកាន់ពូជសាសន៍​នៅ​សហរដ្ឋអាមេរិក​។

អ្នក​បើករថយន្ត​បំ​បុក​មនុស្ស​នោះ ជា​បុរស​ស្បែក​សម្នាក់ ត្រូវ​បាន​ពួក​បាតុករ​ទាញ​ចេញពី​រថយន្ត ហើយ​ឃាត់ខ្លួន​គេ​ទុក​ឲ្យ​ប៉ូលិស​។ នេះ​បើ​តាម​បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម និង​បើ​តាម​សេចក្ដី​ប្រកាស​មួយ​របស់​ប៉ូលិស​។ នារី​បាតុករ​ម្នាក់​រក​ការ​បុក​ធ្ងន់​ធ្ងរ បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយ​គេ​ស្លា.ប់​នៅ​ទីនោះ​។ ចំណែក​មនុស្ស​៣​នាក់​រង​របួសស្រាល​។

តាម​ប៉ូលិស​ថា អ្នក​បើករថយន្ត​ហាក់ដូចជា​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង.ញៀន ​ឬ​ស្ រា​ពេល​បើករថយន្ត​បំ​បុក​មនុស្ស​។ ពួក​បាតុ​ករ​បាន​ប្រមូលផ្ដុំ​គ្នា ដើម្បី​តវ៉ា​ប្រឆាំង​ការ​ស្លា.ប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់ លោក​WINSTON SMITH JR ​ដែល​ត្រូវ​គ្រាប់កាំភ្លើង​ស្លា.ប់​ពេល​ប៉ូលិស​ឃាត់ខ្លួន​គេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ