ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ម្ចាស់បំណុល​តាម​កា​.​ប់​កូនបំណុល​ដល់​ផ្ទះ​បាន​ហើយ បន្ទាប់​ពី​គេចខ្លួន​១​យប់​១​ថ្ងៃ

2 ឆ្នាំ មុន
  • កណ្តាល

គ្រាន់តែ​រឿង​ជំពាក់​លុយរាប់​សង​មិន​ទាន់​ថ្ងៃ​កំណត់ ធ្វើ​អោយ​ជនសង្ស័យ​ចិត្ត​ស្ទើរភ្លើង​ម្នាក់​ទាញ​កាំបិត​បុ័ងតោ​កា​.​ប់​ប្រហារ​គ្មាន​ត្រា​ប្រណី​ដៃ​ទៅ​លើ​កូនបំណុល​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​ឱ្យ​រង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​ហូរ​ឈា​.​ម​ស្រោច​ខ្លួន រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​នោះ ទើបតែ​បាន​១​យប់​១​ថ្ងៃ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​

ខេត្តកណ្តាល ៖ គ្រាន់តែ​រឿង​ជំពាក់​លុយរាប់​សង​មិន​ទាន់​ថ្ងៃ​កំណត់ ធ្វើ​អោយ​ជនសង្ស័យ​ចិត្ត​ស្ទើរភ្លើង​ម្នាក់​ទាញ​កាំបិត​បុ័ងតោ​កា​.​ប់​ប្រហារ​គ្មាន​ត្រា​ប្រណី​ដៃ​ទៅ​លើ​កូនបំណុល​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​ឱ្យ​រង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​ហូរ​ឈា​.​ម​ស្រោច​ខ្លួន រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​នោះ ទើបតែ​បាន​១​យប់​១​ថ្ងៃ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ សហការ​ជាមួយ​នគរបាល​ជំនាញ​ស្រុក ដឹកនាំ​ដោយ​លោក វ៉េ​ង កុសល អធិការរង​ទទួល​ផ្នែក​យុត្តិធម៌ តាម​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​៣​រសៀល ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ខណៈ​ពេល​ដែល​ជនសង្ស័យ​រូប​នេះ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​១​យប់ ហើយ​ក៏​ត្រឡប់​មក​វិញ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ប្រពន្ធ ស្ថិត​ក្នុងភូមិ​គគីរ​ធំ​១ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ ប៊ិ​ន ធីតា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​ប្រពន្ធ​ឈ្មោះ នូ ចាន់​ថន អាយុ​៤៨​ឆ្នាំ ស្ថិត​ក្នុងភូមិ​-​ឃុំ​ខាងលើ​។ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​វិញ ប្តី​ឈ្មោះ ច​យ ឆៃ​លី​ម (​ហៅ​ឆៃ​) អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សំ​រិ​ទ្ធ ចាន់ អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គគីរ​ធំ​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​មាន​ទាំង​លោក អ៊ឹម ធី ដែល​ជា​មេ​ភូមិ​គគីរ​ធំ​២ បូក​រួម​ជាមួយ​ជន​រង​គ្រោះ​ផង​នោះ បាន​រៀបរាប់​ប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ប្រហាក់ប្រហែល​គ្នា​ថា ករណី​នេះ​ផ្តើម​ចេញពី​រឿង​ជំពាក់​លុយ ដោយ​ជនសង្ស័យ​ឈ្មោះ ប៊ិ​ន ធីតា និង​ប្រពន្ធ​ឈ្មោះ នូ ចាន់​ថន ជា​អ្នកមាន ដើរ​ដាក់​លុយរាប់​រយ​អោយ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។ ដោយឡែក​សម្រាប់​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​វិញ ក៏​បាន​យក​លុយ​ពី​គ្រួសារ​ជនសង្ស័យ​នេះ​ចំនួន​៨​លាន​រៀល តាំងពី​ឆ្នាំ​២០១៦​ផង​ដែរ​។

ជន​រង​គ្រោះ​បន្ត​ថា ពួក​គាត់​យក​លុយរាប់​នេះ​បង់​ប្រចាំ​ថ្ងៃ គឺ​ក្នុង​១​បង់​ចំនួន​១០០០០​រៀល ប៉ុន្តែ​បង់​បាន​តែ​រយៈពេល​ប្រហែល​៣​ឆ្នាំ​ដំបូង គ្រួសារ​គាត់ (​ជន​រង​គ្រោះ​) គ្មាន​លទ្ធភាព​បង់ ក៏​សូម​អង្វរ​ម្ចាស់បំណុល (​ប្រពន្ធ​ជនសង្ស័យ​) ដោយ​បង់​១​ខែ​១០​ម៉ឺន​រៀល​វិញ​។ ក្រោយមក​ក៏​ព្រមព្រៀង​គ្នា ដោយ​កំណត់​បង់​នៅ​ថ្ងៃ​ទី​១០ ជា​ប្រចាំ​រៀង​រាល់​ខែ គឺ​ពួក​គាត់​ទទួលខុសត្រូវ​រហូត មិន​ហ៊ាន​គេចវេស​នោះ​ឡើយ ព្រោះ​ម្ចាស់បំណុល​នេះ​កា​.​ច​ណាស់ តែ​កូនបំណុល​ណា​បង់​មិន​ទៀងទាត់ គាត់​(​ប្រពន្ធ​)​នឹង​ស្រែក​ជេរ​ប្រមាថ រីឯ​ប្តី​វិញ​អាង​អី​គំរាម​វាយ​កា​.​ប់​ចា​.​ក់ស​ម្លា​.​ប់​កូនបំណុល​ទៀង​ផង​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា គេ​ថា​ទៀង​មិន​ឈ្នះ​ទាល់ ក្នុង​ដំណាក់កាល​ជំងឺ​កូ​វី​ដ​១៩ កំពុង​តែ​ផ្ទុះ​រីក​រាលដាល​ជាស​កល​នោះ ធ្វើ​អោយ​មុខរបរ​ដំ​កាំបិត​របស់​គាត់​ស្ងៀមស្ងាត់​គ្មាន​អតិថិជន​មក​កម្ម​ង់​ធ្វើ​អោយ​ឡើយ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​គ្រួសារ​របស់​គាត់​ជួប​ការ​លំបាក​ខ្លាំង​។ ហើយ​រក​ប្រាក់​បង់​អោយ​ម្ចាស់បំណុល​នោះ​មិន​ទាន់ ក៏​លើស​ថ្ងៃ​កំណត់​តែ​ម្តង​។

ជន​រង​គ្រោះ​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ កូនស្រី​ម្ចាស់បំណុល​បាន​មក​ឡូឡា​ទារ​លុយ​ទាំង​យប់​កាលពី​វេលា​ម៉ោង​ប្រហែល​៧​យប់ តែ​រូប​គាត់ (​ជន​រង​គ្រោះ​) សូម​អង្វរ​ថា គាត់​មិន​ទាន់​មាន​លុយ​ទេ ចាំ​ដល់​ថ្ងៃ​ទី​២៥ ខែមិថុនា ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ទើប​គាត់​មាន​លុយ​បង់​ឱ្យ​។ ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែមិថុនា ជនសង្ស័យ​ឈ្មោះ ប៊ិ​ន ធីតា ជិះ​ម៉ូតូឌុប​ប្រពន្ធ​ឈ្មោះ នូ ចាន់​ថន (​ម្ចាស់បំណុល​) មក​ឈប់​ចម្ងាយ​ពី​ផ្ទះ​គាត់ (​ជន​រង​គ្រោះ​) ប្រហែលជា​៣០​ម៉ែត្រ រួច​ហើយ​ជនសង្ស័យ​នោះ ក៏​ស្រែកហៅ​កូនបំណុល​ជា​ប្តី​អោយទៅ​ជួប​។

ជន​រង​គ្រោះ​បន្ត​ថា ដោយ​មើលឃើញ​ទឹកមុខ​ម្ចាស់បំណុល​មិន​ស្រួល ខ្លាច​មានរឿង ជន​រង​គ្រោះជា​ប្រពន្ធ​មិន​អោយ​ប្តី​ចេញ​ទៅ​ទេ សុខចិត្ត​ដើរទៅ​និយាយ​អង្វរ​ប្រាប់​ជនសង្ស័យ​ជា​ម្ចាស់បំណុល​ដដែល​ៗ​ថា ថ្ងៃ​ទី​២៥ ខែមិថុនា បាន​មាន​លុយ​បង់​ឱ្យ​។ ក្រោយ​ពី​ប្រាប់​រួច ជន​រង​គ្រោះជា​ប្រពន្ធ​ក៏​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​បាន​មួយ​ភ្លេ​ត ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ប៊ិ​ន ធីតា ដើរ​សំដៅ​ចូល​ទៅ​តម្រង់​រក​ជន​រង​គ្រោះជា​ប្តី​ដែល​កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅផ្ទះ​ឪពុក​បង្កើត​ទល់មុខ​គ្នា​ជាមួយ​លោក​មេ​ភូមិ ហើយ​ក៏​រូត​កាបូប​ដែល​ជនសង្ស័យ​​ស្ពាយ​ជាប់​នឹង​ខ្លួន​នោះ ទាញ​យក​កាំបិត​បុ័ងតោ​មុខ​ស​.​ស្ងាច​បំរុង​កា​.​ប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះជា​ប្តី តែ​ត្រូវ​ប្រពន្ធ​ជន​រង​គ្រោះ​ឃើញ​ទាន់​ក៏​រត់​មក​ទៅ​ឃាត់​ជ្រោង​ដៃ​ជនសង្ស័យ​ឡើង​ទៅ​លើ ហើយ​ស្រែក​អោយ​ប្តី​រត់គេច​ខ្លួន​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ ជនសង្ស័យ​ខឹង​ក៏​កាប់​ស្ត្រីជន​រង​គ្រោះ​ចំ​ក្បាល​ដេក​ដួល​សន្លប់​ក្នុង​ថ្លុក​ឈា​.​ម​តែ​ម្តង រី​ជន​រង​គ្រោះជា​ប្តី​រត់​បាន​ប្រហែល​ជាង​១០​ម៉ែត្រ​ពី​ហាង​កាហ្វេ​ក៏​ជំពប់​ជើង​ដួល ស្រាប់តែ​ត្រូវ​ជនសង្ស័យរ​ត់ទៅ​តាម​កា​.​ប់​កញ្ជ្រាំង​ចំ​ក្បាល បណ្តាល​អោយ​សន្លប់​ស្តូកស្តឹង​ក្នុង​ថ្លុក​ឈា​.​ម​ដូច​គ្នា​។

អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា ពេល​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​នោះ​រួច វា​ចន្លោះ​ចំ​ពេល​គ្មាន​មនុស្ស​ទេ គឺ​មាន​តែ​លោក​មេ​ភូមិ និង​ចាស់​ៗ​ប៉ុន្មាន​នាក់​អង្គុយ​ផឹក​កាហ្វេ ទើប​មិន​ហ៊ាន​ចូល​ជួយ​ឃាត់​ទេ ព្រោះ​មើល​មុខ​ជនសង្ស័យ​សា​.​ហាវ​ណាស់​ដូច​អ្នក​ញៀន​ថ្នាំ​អ​ញ្ចឹ​ង​។ បន្ទាប់​ពី​កា​.​ប់​ជន​រង​គ្រោះ​ហើយ ជនសង្ស័យ​ក៏​ដើរ​កាន់​កាំបិត​ក្រ​វី​សំដៅ​ទៅ​ឡើង​ជិះ​ម៉ូតូ រួច​គេចខ្លួន​ភ្លាម​ៗ​តែ​ម្តង​។

បើ​តាម​លោក​មេ​ភូមិ​គគីរ​ធំ​២ អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​និយាយ​ថា ភ្លាម​ៗ​រូប​លោក​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​ប្រជា​ការពារ​ភូមិ អោយមក​ជួយ​អន្តរាគមន៍​ដេញ​តាម​ស្ទាក់​ចាប់​ជនសង្ស័យ​ដែរ ក៏​ប៉ុន្តែ​កម្លាំង​ជាប់​ចុះ​តាម​មូលដ្ឋាន​អស់ បាន​ត្រឹមតែ​នាំ​គ្នា​ប្រញាប់ប្រញាល់​បញ្ជូន​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​ព្យាបាល​បន្តបន្ទាប់ រហូត​ដល់​មន្ទីរពេទ្យ​ខេត្តព្រៃវែង​តែ​ប៉ុណ្ណោះ​។ លុះ​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក ចុះ​ស្រាវជ្រាវ​ចាប់​ឃាត់​បាន​ជនសង្ស័យ​តែ​ម្តង​។

លោក វ៉េ​ង កុសល អធិការរង​នគរបាល​ស្រុក​កៀនស្វាយ ក៏​បានអោយ​ដឹង​ដែរ​ថា ជនសង្ស័យ​ជា​ប្តី​នឹង​ត្រូវ​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​។

ចំណែក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​វិញ មានការ​ងឿងឆ្ងល់​ថា ប្រពន្ធ​ជនសង្ស័យ​ក៏​ពាក់ព័ន្ធ​នឹង​ការ​សហ​ចូលរួម​សមគំនិត​ដែរ ហេតុ​អ្វី​បានជា​សមត្ថកិច្ច​មិន​ឃាត់ខ្លួន​ផង​ទៅ? ម៉េច​ឃាត់​តែ​ជន​ដៃដល់​ជា​ប្តី​ទៅ​តែ​ម្នាក់?

គួរ​រំលឹក​ថា ៖ ពុទ្ធោ​អើយ​! ទាំង​ប្តី​ទាំង​ប្រពន្ធ​ជិះ​ម៉ូតូ​មក​កា​.​ប់​កូនបំណុល​ដល់​ផ្ទះ ព្រោះតែ​ទារ​លុយ​មិន​បាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ