ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​កម្ពុជា​-​សិង្ហ​បុរី​បេ្ត​ជ្ញា​បន្ត​រួម​គ្នា​ពង្រីក​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជាឲ្យ​កាន់តែ​ប្រសើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា​-​សិង្ហ​បុរី បាន​បេ្ត​ជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ឲ្យ​ទាន់​ទៅ​នឹង​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ។ ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុត​ស្រួច​នេះ ត្រូវ​បាន​ធ្វើ​ឡើង…

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា​-​សិង្ហ​បុរី បាន​បេ្ត​ជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ឲ្យ​ទាន់​ទៅ​នឹង​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ។

ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុត​ស្រួច​នេះ ត្រូវ​បាន​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង​ការងារ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក​ជំទាវ Teo Lay Cheng អគ្គរដ្ឋទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី ។

ក្នុង​ជំនួប​លោក​ជំទាវ​អគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក អ៊ិ​ត សំ​ហេង ដែល​បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក ផ្តោត​ទៅ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​នៅ​លើ​វិស័យ​នេះ​ឲ្យ​កាន់តែ រឹង​មាំ​បន្ថែម​ទៀត ។

លោក​ជំទាវ Teo Lay Cheng ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជម្នះ​ឧបសគ្គ​គ្រប់​បែប​យ៉ាង ក្នុង​ការ​ចូលរួម​ស្តារ និង​កសាង​ប្រទេស​ជាតិ​ឲ្យ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ជា​លំដាប់ ។ លោក​ជំទាវ​អគ្គរដ្ឋទូត បាន​បញ្ជាក់​ថា តាម​រយៈ​បេ​កស​កក​ម្មការ ទូត​របស់​លោក​ជំទាវ​នៅ​កម្ពុជា​លោក​ជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែម​ទៀត ។

ចំណែក​លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ការទូត និង​វិស័យ​នានា ពិសេស គឺ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា និង​សិង្ហ​បុរី ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា សិង្ហ​បុរី​បាន​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ជា​ច្រើន​ដល់​គ្រូ​បង្គោល និង​សិក្ខាកាម​កម្ពុជា ពិសេស​សិង្ហ​បុរី​បាន​បញ្ជូន​គ្រូ​ជំនាញ​ៗ​មក​បណ្ដុះបណ្ដាល​ដល់​ប្រទេស​កម្ពុជា​ផ្ទាល់ ។ ចំពោះ​ផ្នែក​សុវត្ថិភាព និង​សុខភាព​របស់​កម្មករ​នៅ​កន្លែងធ្វើការ​ងារ សិង្ហ​បុរី​ក៏​បាន​ជួយ​ច្រើន​ណាស់​ដែរ ដូច​ជា​ជួយ​រៀបចំ​បច្ចេកទេស​សុវត្ថិភាព​ឡ​ចំហាយ​នៅ​ក្នុង​រោងចក្រ ការ​បណ្ដុះបណ្ដាល​អ្នក​ជំនា ញ​ត្រួតពិនិត្យ​ឡ​ចំហាយ​ជាដើម ដោយ​បាន​ចូលរួម​កាត់​ប​ន្ថ យ​បញ្ហា​គ្រោះថ្នាក់​ផ្សេង​ៗ​បាន​យ៉ាងច្រើន​នៅ​ក្នុង​រោងចក្រ សហគ្រាស ។

សំណើ​បន្ទាប់​របស់​លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង ស្នើ​បន្ត​ការ​ចុះ​អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​TVET ដែល​បាន​ចុះហត្ថលេខា​រវាង ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​វិទ្យាស្ថាន​អប់រំ​បច្ចេកទេស (ITE) នៃ​ប្រទេស​សិង្ហ​បុរី និង​ដែល​បាន​ផុតកំណត់​តាំងពី​ខែមករា ឆ្នាំ​២០១៩ មក​ម្ល៉េះ គឺ​ពាក់ព័ន្ធ​នឹង វិស័យ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដែល​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង ការ​អភិវឌ្ឍ​ប្រទេស ពិសេស​គឺ​កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ប្រកបដោយ​គុណ​វ​ឌ្ឍិ ហើយ​កន្លង មក​សិង្ហ​បុរី​ក៏​បាន​ដើរតួ​យ៉ាងច្រើន​ក្នុង​ការ​ជំរុញ​លើ​ការងារ​នេះ​។

ចំពោះ​ការ​បញ្ជូន​ពល​ការិនី​ខ្មែរ ទៅ​ធ្វើការ​នៅ​ប្រទេស​សិង្ហ​បុរី​នៅ​ពុំ​ទាន់​មាន​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​នៃ​ការ​យោគ យល់​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ទទួល​បន្ទុក​ណាមួយ​នៃ ប្រទេស​សិង្ហ​បុរី​នៅឡើយ​ដែល​នាំ​អោយ​មានការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ ការ​ការពារ ស្របច្បាប់ និង​ការ​ស្វែងរក​កិច្ចសហការ​នានា​ជាមួយ​ភាគី​សិង្ហ​បុរី ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​បាន​បាន​ស្នើ​ដល់​ភាគី​សិង្ហ​បុរី ពិចារណា​បង្កើត​ឱ្យ​មាន កិច្ចព្រមព្រៀង​បញ្ជូន​ពលករ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អនុញ្ញាត​ឱ្យ​មានការ​ប ញ្ជូ​ន​ពលករ​ទូទៅ​បន្ថែម ក្រៅពី​ពល​ការិនី (​ស្ត្រី​ជំនួយការ​មេផ្ទះ​) ។ ចំពោះ​សំណើ​របស់​លោក​រដ្ឋមន្ត្រី ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ រួម​នឹង​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​នៃ​ការ​យោ​គយ ល់​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយនឹង​ស្ថាប័ន​ទទួល​បន្ទុក​របស់​សិង្ហ​បុរី លោក​ជំទាវ​រីករាយ និង​ពេញចិត្ត​បន្ត​កិច្ចសហការ​ភាព​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល កម្ពុជា​ឲ្យ​កាន់តែ​មាន​ល្អ​ប្រសើរ​បន្ត​ទៀ​។

នៅ​ក្នុង​ជំនួប​នេះ​ដែរ ស្រប​ពេល​ដែល​កម្ពុជា កំពុង​ប្រារ​ព្វ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល និង​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ «TVET ធ្វើ​ឲ្យ​ជំនាញ​កាន់តែ​ប្រសើរ និង​ប្រាក់​ចំណូល​ខ្ពស់​» លោក​ជំទាវ​អគ្គរដ្ឋទូត​ក៏​បាន ចូលរួម​សម្តែ ង​ការ​អបអរសាទរ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ឯកឧត្តម​រដ្ឋមន្ត្រី នៅ​ក្នុង​ការ​ប្រារ​ព្វ​ទិវា​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ