ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ឃើញ​កូនស្រី​សន្លប់​លើដំបូល​សំ​យ៉ាប​ស័ង្កសី​ក៏​ទៅ​ជួយ បែរជា​ឆក់​យក​ជីវិត​ឪពុក​បាត់

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​ជាងសំណង់​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ក្រោយ​ពី​ដឹក​តាម​ម៉ូតូ​កង់​បី​ឥណ្ឌា​យក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ តែ​ជា​អកុសល​រូប​គាត់​ក៏​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​ក៏​យក​ជន​រង​គ្រោះ​ទៅ​កប់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជាងសំណង់​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ក្រោយ​ពី​ដឹក​តាម​ម៉ូតូ​កង់​បី​ឥណ្ឌា​យក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ តែ​ជា​អកុសល​រូប​គាត់​ក៏​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​ក៏​យក​ជន​រង​គ្រោះ​ទៅ​កប់​ដីខ្សាច់ ដើម្បី​ព្យាយាម​ជួយ​សង្គ្រោះ​បន្ត​ទៀត ក្រែង​ជន​រង​គ្រោះ​បានដឹង​ខ្លួន​ឡើង​វិញ ចំណែកឯ​កូនស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ទៀត​ក៏ រង​របួស​យ៉ាងធ្ងន់ធ្ងរ​រហូត​សន្លប់​បាត់បង់​ស្មារតី​ផង​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ជួប​គ្រោះថ្នាក់​ខាងលើ​នេះ គឺ​ដោយសារ​តែ​ឆក់​ខ្សែភ្លើង​មួយ​ខ្សែ​ដែល​ម្ចាស់​ការ​ដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ជាប់​ផ្ទះ​ជន​រង​គ្រោះ​នោះ បាន​ត​កាត់​លើដំបូល​ស័ង្កសី បណ្ដាល​ឱ្យ​ដាច់​រលាត់​ក៏​ឆ្លង​ចរន្ត​ភ្លើង​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ជាន់​ទី​១ ផ្ទះ​លេខ ៦ A៦ ផ្លូវ​លេខ ៨០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះជា​ឪពុក​ដែល​ស្លា​.​ប់​បាត់បង់​ជីវិត​ខាងលើ​មានឈ្មោះ ជុំ ស៊ន អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​ក្នុងភូមិ​ប្រាសាទ ឃុំ​ជ្រៃ​ឃ្មុំ ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង ចំណែកឯ​កូនស្រី​ដែល​រង​របួសធ្ងន់​មានឈ្មោះ ស៊ន ស្រី​លី​ន អាយុ​១៣​ឆ្នាំ (​កូន​ទី​១) ជា​សិស្ស​ថ្នាក់​ទី​៧ រៀន​នៅ​សាលា​បឋម​សិក្សា​កុលាប​ទី​១​។ រីឯ​ប្រពន្ធ​ជន​រង​គ្រោះ​មានឈ្មោះ ឡាយ ឡំ អាយុ​៣៧​ឆ្នាំ មុខរបរ​នៅផ្ទះ ដោយ​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់ (​ស្រី​២​នាក់ និង​ប្រុស​ម្នាក់​) ស្នាក់​នៅផ្ទះ​ជួល​ជាន់​ទី​២ ផ្ទះ​លេខ ៦ A៦ ផ្លូវ​លេខ ៨០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ កុមារី​រង​គ្រោះជា​កូន​បាន​ចុះ​ទៅ​រើស​ស្រោមខ្នើយ​របស់​ខ្លួន ហាល​នៅ​លើ​បង្កាន់ដៃ​មុខ​បន្ទប់​ជួល​ខាងលើ ដែល​បាន​ហើ​ធ្លាក់​មក​ទើរ​លើដំបូល​សំ​យ៉ាប​ស័ង្កសី​នៅ​ជាន់​ទី​១ ក៏​ស្រាប់តែ​ឆក់​ខ្សែភ្លើង​ធ្វើ​ឱ្យ​សន្លប់​បាត់ស្មារតី​ដេក​ស្តូកស្តឹង​តែ​ម្តង​។

ប្រភព​ដដែល​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ​ដេក​សន្លប់​នៅ​លើដំបូល​សំ​យ៉ាប​ស័ង្កសី​នៅ​មុខ​បន្ទប់​ជាន់​ទី​១​នោះ អ្នក​នៅ​ក្បែរ​ខាង​បានឃើញ ក៏​រត់​មក​ប្រាប់​បង​រស់ ត្រូវជា​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ដែល​កំពុង​អង្គុយ​លេង​នៅ​កន្លែង​ម៉ាស្សា​ជាន់​ផ្ទាល់​ដី ជាមួយនឹង​ស្ត្រី​ជា​ប្រពន្ធ រួម​ទាំង​បុរស និង​ស្ត្រី​២​នាក់​ផ្សេង​ទៀត (​សរុប​ឝ្នា​៤​នាក់​) ដោយ​ប្រាប់​ថា «​ឃើញ​កូនស្រី​គាត់​ដេក​នៅ​លើដំបូល ទំនងជា​ធ្លាក់​ពីលើ​ផ្ទះ​» ។ ពេល​លឺ​បែប​នោះ ដោយ​ស្មាន​តែ​កូនស្រី​របស់​គាត់​ធ្លាក់​ពីលើ​ផ្ទះ បុរស​ជា​ឪពុក​ក៏​បាន​ប្រញាប់ប្រញាល់​រត់ឡើង​ទៅ​លើ​ជាន់​ទី​១ ហើយ​ឡើង​ទៅ​លើ​បង្កាន់ដៃ ដើម្បី​ចុះ​ទៅ​ជាន់​ដំបូល​ស័ង្កសី ក៏​ស្រាប់តែ​ឆក់​ខ្សែភ្លើង​ដួល​ផ្កាប់មុខ​សង្កត់​ទៅ​លើ​កូនស្រី​របស់​គាត់​សន្លប់​បាត់ស្មារតី​ឈឹង​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​ឃើញ​បែប​នោះ អ្នក​នៅ​ក្បែរ​ខាង​ក៏​បាន​នាំ​គ្នា​ស្រ​វេ​ស្រវារ​ត់ទៅ​កាច់​បា​រ៉ែត​បិទ​ភ្លើង ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​យក​បុរស​ជា​ឪពុក និង​កូនស្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​ចុះ​ក្រោម និង​ដឹក​តាម​ម៉ូតូ​កង់​បី​ឥណ្ឌា​យក​ទៅ​កាន់​មន្ទីរពេទ្យ​រៀង​ៗ​ខ្លួន​។ ហើយ​បុរស​ជា​ឪពុក​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​សង្គ្រោះ តែ​ពេល​ទៅ​ដល់​ត្រូវ​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា «​រូប​គាត់​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ​» តែ​ដោយសារ​មិន​អស់ចិត្ត ក្រុម​គ្រួសារ​ក៏​បាន​ដឹក​មក​វិញ​រួច​យក​ជន​រង​គ្រោះ​ទៅ​កប់​ដីខ្សាច់​បន្ត​ទៀត ក្រែងលោ​បុរស​រង​គ្រោះ​អាច​មានជីវិត​រស់​ឡើង​វិញ តែ​ទោះជា​យ៉ាងណា រូប​គាត់​បាន​ស្លា​.​ប់​បាត់​បង​ជីវិត​ទៅ​ហើយ​។

ប្រភព​ដដែល​បន្ត​ថា ចំណែកឯ​កុមារី​ជា​កូន​វិញ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដោយ​ក្រុម​គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម​ព្យាបាល​នាង​មួយសន្ទុះ ទើបបាន​ដឹងខ្លួន និង​អនុញ្ញាត​អោយ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​បាន ព្រោះថា​នាង​មិន​រង​របួស​ធ្ងន់ធ្ងរ​ពេក​នោះ​ទេ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឆក់​ខ្សែភ្លើង បណ្ដាល​ឱ្យ​បុរស​ជា​ឪពុក​ស្លា​.​ប់​បាត់បង់​ជីវិត និង​កូនស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​រង​របួសធ្ងន់​នៅ​ពេល​ចុះ​ទៅ​រើស​ស្រោមខ្នើយ​ធ្លាក់​នេះ​ដែរ គឺ​កើតឡើង​ដោយសារ​តែ​ខ្សែភ្លើង​មួយ​ខ្សែ​របស់​ម្ចាស់​ការដ្ឋាន​សំណង់​មួយ​កន្លែង ដែល​នៅ​ជាប់​ផ្ទះ​កើតហេតុ​ខាងលើ បាន​រាយ​ខ្សែភ្លើង​កាត់​លើដំបូល​សំ​យ៉ាប​ស័ង្កសី​នៅ​ជាន់​ទី​១ ហើយ​វា​ក៏​កកិត​គ្នា​ធ្វើ​ឱ្យ​ដាច់​រលាត់ ទើប​បណ្ដាល​កើត​មានរឿង​នេះ​ឡើង​តែ​ម្តង​។

បើ​តាម​ស្ត្រី​ម្នាក់​បាន​ខ្សឹប​ប្រាប់​ថា កាលពី​៣​ទៅ​៤​ខែ​កន្លង​មកនេះ ខ្សែភ្លើង​មួយ​ខ្សែ​ពណ៌​ស ដែល​គេ​.​ត​ចូល​ការដ្ឋាន​សំណង់​មួយ​កន្លែង​ខាងលើ ធ្លាប់​បាន​ឆក់​កូនស្រី​របស់​គាត់​ម្ដង​រួច​មក​ហើយ តែ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ទេ គឺ​គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ​។ ស្ត្រី​ដដែល​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ដែល​ខ្សែភ្លើង​មួយ​ខ្សែ​ខាងលើ បាន​ដាច់​រលាត់​ឆ្លង​ទៅ​ស័ង្កសី​ឆក់​កូនស្រី​គាត់​បណ្ដាល​ឱ្យ​រង​របួស​នោះ គាត់​ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ភូមិ និង​សង្កាត់ ឃើញ​ចុះ​មក​មើល​ផង​ដែរ តែ​មិន​មាន​ចំណាត់ការ​អ្វី​ឡើយ នឹង​ទុក​ទាល់តែ​ឆក់​ពីរ​នាក់​ឪពុក​និង​កូន បណ្តាល​ឱ្យ​ស្លា​.​ប់ និង​របួស​បែប​នេះ​ទាល់តែ​បាន​។

ក្នុង​ករណី​ឆក់​ខ្សែភ្លើង​បណ្ដាល​ឱ្យ​បុរស​ជា​ឪពុក​ស្លា​.​ប់ និង​កូនស្រី​អាយុ​១៣​ឆ្នាំ​រង​របួសធ្ងន់​ខាងលើ​នេះ កម្លាំង​មាន​សមត្ថកិច្ច​មិន​ទាន់​មាន​វិធានការ​ណាមួយ​ចំពោះ​ម្ចាស់​ការដ្ឋាន​សំណង់​នេះ​នៅឡើយ​ទេ ដោយ​រង់ចាំ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជា​ក្រោយ​ទៀត​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌដូនពេញ ក៏​បាន​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ជំនាញ​កោសល្យវិច័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យវិច័យ​ទៅ​លើ​សាកស​.​ព​របស់​បុរស​ជា​ជាងសំណង់​ហើយ​បាន​បញ្ជាក់​ថា «​ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​តែ​ការ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន​» ក្រោយ​ពេល​ពិនិត្យ​រួច ក៏​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​កាន់​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះជា​កូន ក៏​បន្ត​ធ្វើការ​ព្យាបាល​នៅផ្ទះ​ជា​បន្ត​ទៀត​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ