ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើនលើកច្រើនសារពេក! នាងទ្រាំលែងបានទម្លាយ​ប្រាប់ម្តាយរឿងឪពុកចុង​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ អ្នក​រត់​ម៉ូតូ​កង់​បី​ជា​ឪពុកចុងម្នាក់​ត្រូវ​នារី​ម្នាក់​ជា​កូនចុង​ប្តឹង​នគរបាល​អោយ​ឃាត់ខ្លួន​ ដោយ​ចោទប្រកាន់​ថា​

រាជធានី​ភ្នំពេញ​ ៖​ អ្នក​រត់​ម៉ូតូ​កង់​បី​ជា​ឪពុកចុងម្នាក់​ត្រូវ​នារី​ម្នាក់​ជា​កូនចុង​ប្តឹង​នគរបាល​អោយ​ឃាត់ខ្លួន​ ដោយ​ចោទប្រកាន់​ថា​បាន​ចា.ប់ប.ង្ខំ​​សេព​សន្ថវៈមក​លើ​រូប​នាង​ជា​ច្រើន​ដង​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ជាប់​គ្នា​។

​ការ​ឃាត់ខ្លួន​បុរសជា​ឪពុកចុង​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​ នៅ​ចំណុច​ផ្ទះ​ជួល​របស់​ខ្លួន ស្ថិត​​ក្នុង​ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់​ពី​នារី​​ជាកូនចុង​រូប​នោះ​រួម​នឹង​ម្តាយ​ទ្រាំ​លែង​​បាន​ ក៏មក​​ដាក់​ពាក្យបណ្តឹង​ចោទ​ប្រកាន់ ។

ជនសង្ស័យជា​ឪពុកចុង​ឈ្មោះ ម៉ៅ សា​មឿ​ន អាយុ​៤២​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូ​កង​បី​ឥណ្ឌា ​ស្នាក់នៅផ្ទះជួល​​មួយកន្លែង ក្នុង​ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​​។ ​ចំណែក​នារី​រង​គ្រោះ​ដែល​ជា​កូនចុង​មាន​អាយុ​១៧​ឆ្នាំ ។

​តាម​នគរបាល​បានអោយ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​ខាងលើ​​នោះ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ ​និង​ស្ត្រី​ជា​ម្តាយ ដោយ​ចោទប្រកាន់​ថា​បាន​ចា.ប់​ប.ង្ខំ​សេព​ស​ន្ថវៈ​មកលើ​​នារីរងគ្រោះ​ដែលត្រូវជា​កូនចុង​បាន​សម្រេច​ជា​ច្រើន​ដង​ ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា ។

​តាម​​ប្រភព​ព័ត៌មាន​បាន​​អោយ​ដឹង​ទៀត​ថា មុនពេលកើតហេតុ កាលពី​ថ្ងៃ​ទី​១-២-៣ ​ខែឧសភា ​ជនសង្ស័យ​ជា​ឪពុកចុង​​រូប​នោះ​បាន​ចា.ប់​ប.ង្ខំ​សេព​សន្ថវៈ​ទៅ​លើ​នារី​រង​គ្រោះ​ដែល​​ត្រូវ​ជា​កូនចុង​ជា​ច្រើន​លើក​ច្រើន​សានៅ​ចំណុច​ផ្ទះជួល​​ដែល​ពួក​គេ​ស្នាក់​នៅ​ ។ បន្ទាប់​ពី​ចា.ប់ភ្លាម​ៗ​នោះ​ នាង​មិន​បាន​ដាក់​ពាក្យ​​បណ្តឹង​នោះ​ទេ​ ដោយសារ​តែ​ឪពុកចុងគំ.រាមកំហែ.ង ​ក្រោយមក​នាង​បាន​ប្រាប់​ម្តាយ ហើយ​ម្តាយ​ក៏ទ្រាំ​លែង​បាន​ ​​ក្នុង​​រយៈ​​ពេល​ជាង​១​ខែ​ក្រោយ​ទើប​មក​ដាក់​ពាក្យ​អោយ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

​ជុំវិញ​ករណី​ខាងលើ​នេះដែរ​ ​អ្នក​យក​ព័ត៌មាន​​កោះសន្តិភាព​​ពុំ​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពី​ភាគី​ខាង​ពីរ​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ