ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​សេចក្តី​ល្អ​របស់​គេ​ខ្លះ​ផង

2 ឆ្នាំ មុន

មានរឿង​គួរ​ឱ្យ​សង្វេគ​ខ្លះ​ត្រង់​ដែល​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​មើល​ផ្កា មើលរូប​ស្អាត​ៗ ប៉ុន្តែ​បែរជា​មិន​ចូល​ចិត្ត​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ទៅ​វិញ ប្រឹង​សម្លឹង​មើល​ទោស​កំហុស​របស់​គេ​ទៅ​វិញ នេះ​ជា​ចិត្ត​មិន​ប្រពៃ​ឡើយ ។ តាម​ធម្មតា​មនុស្ស​ល្អ​រមែង​មើលឃើញ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ឱ្យ​ដូច​ជា​ខ្លួនឯង​ដែល​ចូល​ចិត្ត​អ្វី​ដែល​ស្អាត​ៗ ក្លិន​ដែល​ក្រអូប​ដូច្នោះ​ដែរ មិន​ត្រូវ​ប្រកាន់ទោស​អូស​ដំណើរ មិន​ប្រទូស្ត…

មានរឿង​គួរ​ឱ្យ​សង្វេគ​ខ្លះ​ត្រង់​ដែល​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​មើល​ផ្កា មើលរូប​ស្អាត​ៗ ប៉ុន្តែ​បែរជា​មិន​ចូល​ចិត្ត​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ទៅ​វិញ ប្រឹង​សម្លឹង​មើល​ទោស​កំហុស​របស់​គេ​ទៅ​វិញ នេះ​ជា​ចិត្ត​មិន​ប្រពៃ​ឡើយ ។

តាម​ធម្មតា​មនុស្ស​ល្អ​រមែង​មើលឃើញ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ឱ្យ​ដូច​ជា​ខ្លួនឯង​ដែល​ចូល​ចិត្ត​អ្វី​ដែល​ស្អាត​ៗ ក្លិន​ដែល​ក្រអូប​ដូច្នោះ​ដែរ មិន​ត្រូវ​ប្រកាន់ទោស​អូស​ដំណើរ មិន​ប្រទូស្ត ពិសេស​មិន​ចេះ​មើល​រឿង​អាក្រក់​របស់​អ្នក​ដទៃ​នោះ​ទេ ។

ការ​រៀន​សម្លឹង​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ នាំ​ឱ្យ​កាត់​បន្ថយ​បាន​នូវ​ការ​ខឹង​ស្អប់ ការ​ច្រណែនឈ្នានីស ការ​បៀតបៀន ដូច្នេះ​ទើប​មេត្តាចិត្ត​មានឱកាស​កើតឡើង​បាន មេត្តា​ជា​គ្រឿង​ទ្រទ្រង់​លោក​គួរ​រក្សា ចំណែក​ព្យាបាទ​ជា​គ្រឿង​ដុត​លោក គួរ​ចៀស​ឱ្យ​ឆ្ងាយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ