ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិត​ក្មេ.ង២នាក់​បងប្អូន​ ក្រោយនាំគ្នា​ចុះ​រើស​​ត្នោត​ទុំ​ក្បែរទឹកស្រះ​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ តាម​របាយការណ៍​របស់​អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​​ឱ្យ​ដឹង​ថា ​កាលពី​​វេលា​ម៉ោង២​រសៀល​ថ្ងៃ​ទី​១២ ខែ

ខេត្តសៀមរាប​ ៖ តាម​របាយការណ៍​របស់​អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​​ឱ្យ​ដឹង​ថា ​កាលពី​​វេលា​ម៉ោង២​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ មាន​​ករណី​ក្មេ.ង​ប្រុសម្នាក់ និង​ស្រី​ម្នាក់​ ត្រូវជា​បងប្អូន​បង្កើត​​នឹងគ្នា​បាន​ល.ង់ទឹក​ស្រះ​ ​បណ្តាល​ឱ្យ​​​បាត់បង់ជីវិត​គួរ​ឱ្យអាណោចអាធ័ម ។

​ហេតុការណ៍​​​ខាងលើនេះ​​បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ក្បាលក្រពើ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​ស្រុក​ពួក​បាន​​ឱ្យ​​ដឹង​​ថា ​ក្មេ.ងរង​គ្រោះ​ទាំង២​នាក់បងប្អូន​បង្កើត ក្នុងនោះ​​ម្នាក់​​ឈ្មោះ ឌន់ ច​ន្ថា ភេទ​ស្រី អាយុ​១១​ឆ្នាំ​ និងម្នាក់ទៀត​​ឈ្មោះ ឌន់ ច​ណ្ឌី ភេទ​ប្រុស អាយុ​៨​ឆ្នាំ​ ។ អ្នក​ទាំង២​រស់នៅ​ភូមិ​ក្បាលក្រពើ ឃុំ​រើ​ល ស្រុក​ពួក​ ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​ថា ​មុនពេលកើតហេតុ ក្មេ.ងរងគ្រោះ​​ទាំង​ពីរ​​នាក់បងប្អូន​បាន​សុំ​ម្តាយ​ទៅ​លេង​ផ្ទះ​យាយ ហើយ​ក៏​ឃើញ​ត្នោត​ទុំ​នៅ​ក្បែ​ទឹក​ស្រះ រួចក៏​នាំគ្នា​ចុះរើស និង​​ចុះ​លេងទឹកស្រះ​ទាំង​ពីរ​នាក់​ត្រង់​កន្លែងទឹក​​ជ្រៅ ​​បណ្តាល​ឱ្យ​ល.ង់ទឹក ​បាត់បង់ជីវិតទាំង២នាក់​​តែ​ម្តង​។​

បច្ចុប្បន្ន ស.ព​ក្មេ.ង​ប្រុស​ស្រី​ទាំង​២​នាក់​បងប្អូន​បង្កើត ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ ប្រគល់​ឱ្យ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ