ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ា​ទឹកកក​ជាង​១​គីឡូ​និងមនុស្សចាប់​នៅ​ស្រុក​កំ​រៀង ខណៈ​អាចមានច្រើននាក់ជាសាច់ញាតិឧក្រិដ្ឋជន

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មេខ្លោង​គ្រឿងញៀន ដែល​គេ​ប៉ាន់​ប្រមាណ​ថា អាច​មាន​ច្រើន​នាក់ ហើយ​ក៏​ជា​សាច់ញាតិ​បក្សពួក​ឧក្រិដ្ឋជន​គ្រឿងញៀន​ម្នាក់​ដែល​ចាប់ខ្លួន​ដំបូង នៅ​ក្នុងស្រុក​កំ​រៀង ជាមួយនឹង​ថ្នាំ​ញៀន (​ម៉ា​ទឹកកក​) ជាង​០១​គីឡូក្រាម​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​ខេត្ត…

ខេត្តបាត់ដំបង​៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មេខ្លោង​គ្រឿងញៀន ដែល​គេ​ប៉ាន់​ប្រមាណ​ថា អាច​មាន​ច្រើន​នាក់ ហើយ​ក៏​ជា​សាច់ញាតិ​បក្សពួក​ឧក្រិដ្ឋជន​គ្រឿងញៀន​ម្នាក់​ដែល​ចាប់ខ្លួន​ដំបូង នៅ​ក្នុងស្រុក​កំ​រៀង ជាមួយនឹង​ថ្នាំ​ញៀន (​ម៉ា​ទឹកកក​) ជាង​០១​គីឡូក្រាម​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​ខេត្ត ដែល​និយាយ​នៅ​ពេល​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់ ក្រោម​ការ​ត្រូ​ត​ពិនិត្យ​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា មុន​ពេល​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​។

ជនសង្ស័យ​ដែល​មន្ត្រី​ការិយាល័យ​បទល្មើស​គ្រឿងញៀន បង្ហាញមុខ​ជាមួយនឹង​វត្ថុ​តាង​គ្រឿងញៀន​ជាង​០១​គីឡូក្រាម​នោះ ឈ្មោះ យឿ​ន ជឿន ប្រុស​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។ បើ​តាម​របាយ​ការ​ណ៏ ជន​នេះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជា​មូ​យ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១១ មិថុនា ពេល​កំពុង​ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​ម៉ូតូ ដល់​ត្រង់​ចំណុច​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។

លោក សូ ឌី ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៏ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ យឿ​ន ជឿន នេះ ជា​ជន​ដែល​សកម្ម​បំផុត​ក្នុង​ការ​ដឹក​ជញ្ជូន​គ្រឿងញៀន និង ជួញដូរ​គ្រឿងញៀន​។ ប៉ុន្តែ​មាន​មេខ្លោង​ធំ​ៗ​ប៉ុន្មាន​នាក់​ទៀត​ជា​អ្នកបញ្ជា និង ចាំ​ទ​ទូល​គ្រៀង​ញៀន​ពី​ជន​ម្នាក់​នេះ ដែល​កម្លាំង​ជំនាញ​យើង​កំណត់​បាន​អត្តសញ្ញាណ និង កំពុង​តាម​ប្រ​ម៉ា​ញ់​។ លោក​បាន​ប្រាប់​ថា បើ​តាម​ប្រវត្តិ​ដែល​មន្ត្រី​ជំនាញ​ក្ដាប់​បាន មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀន​ដ៏​ធំ​នេះ មាន​សំបុក​នៅ​ស្រុក​កំ​រៀង​តែ​ម្ដង ហើយ​ក្រុម​នេះ​ភាគច្រើន​ក៏​ជា​សាច់ញាតិ​នឹង​គ្នា​ដែរ​។

ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជាង​០១​គីឡូក្រាម ដែល​រឹបអូស​បាន​ពី​ជនសង្ស័យ​ឈ្មោះ​យឿ​ន ជឿន វិញ លោក សូ ឌី បាន​ឲ្យ​ដឹង​ថា យោង​លើ​ការ​ស៊ើបអង្កេត និង ចម្លើយ​ជនសង្ស័យ​ថ្នាំ​ញៀន​(​ម៉ា​ទឹកកក​)​នេះ ត្រូវ​បាន​ឧក្រិដ្ឋជន​ផ្ញើ​ឆ្លង​ដែន​ពី​ប្រទេស​ថៃ តាម​រយៈ​ក្រុមហ៊ុន​មួយ មក​ឲ្យ​មេខ្លោង​ថ្នាំ​ញៀន​នៅ​ស្រុក​កំ​រៀង តែ​ដោយសារ​យើង​មាន​កម្លាំង​តាមដាន​រឿង​នេះ ទើប​ឈាន​ដល់​ការ​បង្ក្រាប​បាន​តែ​ម្ដង​។ ប៉ុន្តែ​លោក​សូ ឌី បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា បើ​តាម​កញ្ចប់​ថ្នាំ​ញៀន​នោះ ភាគី​ម្ខាង​បាន​ផ្ញើ​មក​ឲ្យ​មេខ្លោង (…) តែ​មេខ្លោង​មិន​មក​ទ​ទូល​ទេ បែរជា​បង្គាប់​ឲ្យ​ឈ្មោះ យឿ​ន ជឿន ដែល​ធ្លាប់​ទ​ទូល​បញ្ញើរ​បែប​នេះ មក​ទ​ទូល​ជំនួស​វិញ ទើប​សមត្ថកិច្ច​ក្របួច​បាន​ជន​នេះ​តែ​ម្ដង​។

ជន​ដឹក​ជញ្ជូន​គ្រឿងញៀន ឈ្មោះ យឿ​ន ជឿន ត្រូវ​បាន​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្ត បង្ហាញ​មុខជា​សាធារណៈ​ជាមួយនឹង​វត្ថុ​តាង​ដ៏​ច្រើន​សន្ធឹក​ផង កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ក្រោម​ការ​ត្រូ​ត​ពិនិត្យ​វត្ថុ​តាង​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៏​ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង លោក ឈឿ​ន សុ​ផុ​ន ព្រះរាជអាជ្ញា​រង អម​សាលាដ​បូ​ង​ខេត្ត​។

មន្ត្រី​ជំនាញ បាន​លាត​បង្ហាញ​នូវ​វត្ថុ​តាង​នានា នៅ​ចំពោះ​មុខ​ជនសង្ស័យ ដែល​មាន​លោក​មេបញ្ជាការ និង លោក​ព្រះរាជអាជ្ញា​រង ត្រូ​ត​ពិនិត្យ​ការ​ធ្វើតេស្ដ​រក​សារធាតុ​ញៀន​លើ​វត្ថុ​តាង​។ វត្ថុ​តាង​ដែល​រឹបអូស​បាន​ពី​ជនសង្ស័យ​រួម​មាន គ្រឿងញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​)​ចំនួន​០៦​កញ្ចប់ មាន​ទម្ងន់ ១,៣៧១,២៧​ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១ ម៉ូតូ​០១​គ្រឿង​ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន និង វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ មិថុនា កម្លាំង​នគរបាល នៃ​ស្នងការ​ខេត្ត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជូ​ញ​ដូរ​គ្រឿងញៀន​នៅ​តាម​បណ្ដា​ស្រុក​ភាគ​ខាងលិច នៃ​ខេត្ត ជាប់​ព្រំដែន​ថៃ នេះ​ចំនួន​០២​ករណី​ផ្ទូ​ន​ៗ​ផង​ដែរ​ក្នុង​ថ្ងៃ​តែ​មួយ​។ កិច្ច​ប្រតិបត្តិការ​នោះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ជា​បន្តបន្ទាប់ ថែម​ទាំង​រឹបអូស​បាន​វត្ថុ​តាង​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ជាង​០១​គីឡូក្រាម​ដែរ រួម​ទាំង​គ្រឿងញៀន​ប្រភេទ​Wy (​យ៉ា​ម៉ា​) មួយ​ចំនួន​ផង​។

យោង​តាម​របាយ​ការ​ណ៏​មន្ត្រី​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​០២​ករណី​ជា​បន្តបន្ទាប់​ខាងលើ​នេះ​គឺជា​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​តែ​មួយ ដែល​ពួក​គេ​ប្រទាក់ក្រឡា​គ្នា​ក្នុង​មុខ​ជំ​នួន​គ្រឿងញៀន តែ​មេខ្លោង​ធំ មាន​សំបុក​នៅ​ក្នុងស្រុក​កំ​រៀង ដូច​ករណី​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​ដែរ​។

របាយ​ការ​ណ៏​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​០៣​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន មាន​០២​នាក់​ឃាត់ខ្លួន​នៅ​ស្រុក​សំពៅ​លូន ឈ្មោះ​ជូន ណា​រី​ន អាយុ​២២​ឆ្នាំ និង ឈ្មោះ ស៊ុ​យ ពិ​សិទ្ធ អាយុ​២២​ឆ្នាំ ដកហូត​វត្ថុ​តាង​បាន ថ្នាំ​ញៀន ICE (​ម៉ា​ទឹកកក​) ចំនួន​០១​ថង់ ទម្ងន់​១០០,២៥​ក្រាម និង ថ្នាំ​ញៀន Wy (​យ៉ា​ម៉ា​) ចំនួន​២៨​គ្រាប់ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ ក្រោយ​ស្ដាប់​ចម្លើយ​សារភាព​របស់​ជន​ទាំង​០២​នាក់​នេះ សមត្ថកិច្ច​ក៏​បាន​តាម​ទៅ​ឃាត់ខ្លួន​មេខ្លោង​ដ៏​សំខាន់​ម្នាក់​ទៀត​នៅ​ថ្ងៃ​ដដែល ឈ្មោះ សែ​ម សុខ​មាន អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ដែល​ជា​តំបន់​ក្រហម នៃ​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​ប្រចាំ​ស្រុក​ជាប់​ព្រំដែន​មួយ​នេះ​។

របាយ​ការ​ណ៏​ដដែល​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​មេខ្លោង ឈ្មោះ សែ​ម សុខ​មាន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង ថ្នាំ​ញៀន ICE (​ម៉ា​ទឹកកក​) ចំនួន​០៧​ថង់ ទម្ងន់​១,០៣៨,៧២​ក្រាម កាំភ្លើង​ខ្យល់​ចំនួន​០១​ដើម ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​០១ និង វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ សរុប​ថ្នាំ​ញៀន​ដែល​កម្លាំង​ស្នងការ​ខេត្ត​បង្ក្រាប​បាន​ទាំង​២​ករណី​ខាងលើ​នេះ​មាន ថ្នាំ​ញៀន ICE (​ម៉ា​ទឹកកក​) ចំនួន​០៨​ថង់ មាន​ទម្ងន់ ១,១៣៨,៧២​ក្រាម និង ថ្នាំ​ញៀន Wy (​យ៉ា​ម៉ា​) ចំនួន​២៨​គ្រាប់ រីឯ​ជនសង្ស័យ​ទាំង​០៣​នាក់​ត្រូវ​បញ្ជូន​ដាក់គុក​ហើយ​។

ដោយឡែក ជុំវិញ​សំណុំរឿង​បក្សពួក​ឧក្រិដ្ឋជន​គ្រឿងញៀន ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បង្ក្រាប​បាន​នៅ​ស្រុក​កំ​រៀង​ខាងលើ​នេះ​វិញ លោក សូ ឌី ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៏ នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចង្អុលបង្ហាញ​ថា បើ​តាម​ការ​ស្រាវជ្រាវ ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន ដែល​កម្លាំង​ស្នងការ​ខេត្ត​បង្ក្រាប​បាន​ចំនួន​០៣​នាក់​នោះ ក៏​ជា​បក្សពួក​ក្រុម​ជំនួញ​គ្រឿងញៀន ដែល​កម្លាំង​អាវុធហត្ថ​ឃាត់​បាន​ម្នាក់​ខាងលើ​នេះ​ដែរ​។ លោក បាន​បញ្ជាក់​ថា ក្រុម​នេះ​មាន​សំបុក​ធំ​នៅ​ស្រុក​កំ​រៀង ហើយ​ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​នីតិវិធី ដើម្បី​តាម​ប្រ​ម៉ា​ញ់​មេខ្លោង​របស់​ក្រុម​នេះ​បន្ថែម​ទៀត ដែល​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​តាម​បណ្ដា​ស្រុក​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ​៕ ​

អត្ថបទសរសេរ ដោយ