អ្នកជំងឺកូវីដ១៩ នៅស្រុកកំពង់ត្រាច ចំនួន ១៨៧នាក់ បានជាសះស្បើយ និងបានត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ
- កំពត
ខេត្តកំពត៖ កាលពីរសៀលថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច អមដំណើរដោយលោកអភិបាលរងស្រុក…
ខេត្តកំពត៖ កាលពីរសៀលថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច អមដំណើរដោយលោកអភិបាលរងស្រុក…
ខេត្តកំពត៖ កាលពីរសៀលថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច អមដំណើរដោយលោកអភិបាលរងស្រុក កងកម្លាំងទាំងបី រួមនឹងក្រុមគ្រូពេទ្យ បានអញ្ជើញចុះសំណេះសំណាល និងផ្តាំផ្ញើដល់បងប្អូនអ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាល វិទ្យាល័យព្រះបិតាជាតិ ដោយបានអនុញ្ញាតឲ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញ ចំនួន ១៨៧នាក់ ក្នុងស្រុកកំពង់ត្រាច និងអ្នកមកពីក្រៅស្រុកផងដែរ។
ក្នុងនោះ លោកអភិបាលស្រុក បាននាំនូវប្រសាសន៍ថ្នាក់ដឹកនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន តែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់ និងណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋ ជាប្រចាំ គ្រប់ពេលវេលា ក្នុងស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជាយើង កំពុងរងការយាយី ដោយជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។
លោកអភិបាលស្រុកបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យបង្អែកកំពង់ត្រាច និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺបានល្អ និងសូមស្នើឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត តាមការណែនាំរបស់រដ្ឋបាលស្រុក ក្នុងវិធានការបង្ការ ទប់ស្តាប់ជំងឺកូវីដ១៩នេះ។
ក្នុងនោះ លោកអភិបាល បានណែនាំផ្តាំផ្ញើ ដល់អ្នក ដែលបានជាសះស្បើយទាំងអស់ ត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះ និងត្រូវតាមដានសុខភាពរបស់ខ្លួន ដោយអនុវត្តអោយបានល្អ តាមការណែនាំរបស់គ្រូពេទ្យ ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ ដើម្បីជួយដល់បងប្អូនជាបន្ទាន់ និងត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ ដោយត្រូវថែរក្សាសុខភាព លាងដៃជាមួយសាប៊ូ អាកុល ពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ដើម្បីយើងរួមគ្នា ប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ និងក្នុងប្រទេសយើងបន្តទៀត៕
ចែករំលែកព័តមាននេះ