ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Copa America 2021៖ សមាជិក​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​១២​នាក់​ឆ្លង​កូ​វី​ដ មុន​ប៉ះ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​នៅ​យប់​នេះ

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ បើ​យោង​តាម​មន្ត្រី​សុខភាព​ប្រទេស​ប្រេ​ស៊ី​ល បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា សមាជិក​១២​នាក់ នៃ​គណៈប្រតិភូ​

ប្រេ​ស៊ី​ល ៖ បើ​យោង​តាម​មន្ត្រី​សុខភាព​ប្រទេស​ប្រេ​ស៊ី​ល បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា សមាជិក​១២​នាក់ នៃ​គណៈប្រតិភូ​បាល់ទាត់​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Copa America 2021 នៅ​ប្រេ​ស៊ី​ល បាន​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​១៩ ។ គួររំលឹកថា Copa America រក​ប្រទេស​ធ្វើ​ម្ចាស់ផ្ទះ​មិន​ទាន់​ឃើញ ក្រោយ​អា​ហ្ស​ង់​ទី​ន​ដកខ្លួន​ចេញ

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លេខាធិការដ្ឋាន​សុខាភិបាល​ប្រេ​ស៊ី​ល បានឱ្យ​ដឹង​ថា ប្រតិភូ​បាល់ទាត់​វេ​ណេ​ហ្ស៊ុយអេ​ឡា​ទាំង​១២​នាក់ ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ រួម​មាន កីឡាករ និង​បុគ្គលិក​ផ្នែក​ខាងក្រោយ​។

សូម​រំលឹក​ថា សហព័ន្ធ​កីឡាបាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង (CONMEBOL) បាន​ធ្វើតេស្ត​សំណាក​កាល​យប់​ថ្ងៃ​សុក្រ​ភ្លាម​ៗ ពោល​បន្ទាប់​ពី​ក្រុម​វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​មក​ដល់​ប្រទេស​ប្រេ​ស៊ី​ល និង​បាន​ជូនដំណឹង​ទៅ​កាន់​អាជ្ញាធរ​សុខភាព​ក្នុង​តំបន់​ផង​ដែរ​។

សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា សមាជិក​ទាំងអស់ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ក្នុង​បន្ទប់​ផ្សេង​ពី​គ្នា​។ ហើយ​ត្រូវ​ទទួល​ការ​ត្រួតពិនិត្យ​ដោយ​ក្រុម​មន្ត្រី​សហព័ន្ធ និង​មន្ត្រី​សុខាភិបាល​ក្នុង​តំបន់​នៃ​ប្រទេស​ប្រេ​ស៊ី​ល​។ ក្នុង​នោះ​សហព័ន្ធ​មិន​បាន​បញ្ជាក់​ថា មាន​កីឡាករ​ប៉ុន្មាន​នាក់ ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​នោះ​ទេ​។

សូម​បញ្ជាក់​ជូន​ថា វេ​ណេ​ស៊ុ​យ​អេ​ឡា ត្រូវ​ប្រកួត​តទល់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល សម្រាប់​ជំនួប​បើក​ឆាក​ព្រឹត្តិការណ៍ Copa America 2021 នៅ​វេលា​ម៉ោង​៤:០០​ទៀប​ភ្លឺ (​ម៉ោង​នៅ​កម្ពុជា​) នៅ​ក្នុង​កីឡដ្ឋាន Mane Garrincha​។

ដោយ​អាស្រ័យ​បញ្ហា​កើតឡើង​បន្ទាន់​បែប​នេះ សហព័ន្ធ​កីឡាបាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង កាលពី​ថ្ងៃ​សុក្រ បាន​សម្រេច​អនុញ្ញាត​ឱ្យ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា កោះហៅ​ក្រុម​កីឡាករ​ជំនួស​បន្ទាន់​ភា្ល​ម​ៗ ដោយ​គ្មាន​កំណត់​។ ដែល​ជា​ក្រុម​កីឡាករ មិន​បាន​ទាក់ទង​ជាមួយ​មិត្ត​រួម​ក្រុម​ដែល​វិជ្ជមាន​កូ​វី​ដ​១៩​។ ដើម្បី​មក​ចូលរួម​ជំរំ​ហ្វឹកហាត់​នៅ​ប្រេ​ស៊ី​ល ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​នៅ​យប់​នេះ​៕ (​ដកស្រង់​ចេញពី Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ