ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសា​រក្រីក្រ​កូន​ច្រើនដើររើសអេតចាយ និង​ចិញ្ចឹមឪពុកចាស់ បានទទួលអំណោយពីសប្បុរសជន​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រោយ​​ពី​កោះសន្តិភាពចុះផ្សាយ​ពី​គ្រួសា​មួយ​មានកូន​ច្រើន​ ដើររើសអេតចាយ និង​ចិញ្ចឹម​ឪពុក​ចាស់​ម្នាក់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រោយ​​ពី​កោះសន្តិភាពចុះផ្សាយ​ពី​គ្រួសា​មួយ​មានកូន​ច្រើន​ ដើររើសអេតចាយ និង​ចិញ្ចឹម​ឪពុក​ចាស់​ម្នាក់​ហើយ​ជីវភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​​ក្នុង​​សម័យ​កូ​វី​ដរួចមក​ លោក​ឈុ​ន ​ពេជ្រ​ ប្រធាន​មជ្ឈមណ្ឌល​ព័​ត៍​មាន​ឈុ​ន​ពេជ្រ​ជាយ​ដែន​ បាន​ផ្តល់​អំណោយ​ជា​គ្រឿងឧបភោគ ​បរិភោគ​ដល់​គ្រួសា​នេះ​តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ ។​

អំណោយ​របស់​​លោក​ប្រធាន​មជ្ឈមណ្ឌល​ព័​ត៍​មាន​ឈុ​ន​ពេជ្រ​ជាយ​ដែន ​រួម​មាន​អង្ក​១​កា​រ៉ុ​ង ​ស្មើ​និង​៥០​គីឡូក្រាម​,​ មី​២​កេស ​និង​ត្រីខ​២​យួរ​ ។

បន្ទាប់ពីទទួលបានអំណោយ​ខាងលើរួចហើយ គ្រួសារ​ក្រីក្រខាងលើ​មានសេចក្តីត្រេកអរ និង​លើកម្រាមដៃដប់សំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់ម្ចាស់អំណោយ ​ព្រមទាំងជូនពរដល់ម្ចាស់អំណោយ​ឱ្យជួប​ប្រទះតែសេចក្តីសុខ និងទទួលជោគជ័យគ្រប់ភារកិច្ច ។

សូម​បញ្ជាក់​ថា ​គ្រួសារក្រីក្រ​​ខាងលើ​ ប្តី​ឈ្មោះ​គិញ​ រ៉ា​ អាយុ​៣៥​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ឡុ​ង​ ស៊ី​ណា​ អាយុ​៣៥​ឆ្នាំ​ មានកូន​ក្នុង​បន្ទុក​៥​នាក់​ ដោយ​កូនស្រី​ច្បង​អាយុ​១២​ឆ្នាំ​,​ កូន​ទី​២​ ភេទ​ប្រុស​ អាយុ​៩​ឆ្នាំ​, ​កូន​ទី​៣​ ភេទ​ប្រុស​ អាយុ​៧​ឆ្នាំ​,​ កូន​ទី​៤​ ភេទ​ប្រុស ​អាយុ​៤​ឆ្នាំ​, ​កូនស្រី​ពៅ​អាយុ​ជិត​២​ឆ្នាំ​ និង​ចិញ្ចឹម​ឪពុក​ចាស់​ម្នាក់​ផង​ដែរ​។​

​កាលពីមុន​​បុរស​ជា​ប្តី​ជា​កម្មករ​សំណង់​ ប៉ុន្តែ​ដោយសា​សម័យ​កូ​វី​ដ​ការងារ​ម្តង​មាន ​ម្តង​អត់​ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​បង្ខំចិត្ត​នាំ​កូនប្រុស​តូចៗ២​នាក់​ដើរ​រើស​អេ​ត​ចាយ​លក់​ ដើម្បី​ដោះស្រាយ​ជីវភាព​ ដែល​មើលទៅ​គួរ​ឲ្យ​ស​ង្វែ​គ​ណាស់​។

​ជួប​ផ្ទាល់​តាម​ដងផ្លូវ​ ពេល​ស្ត្រី​​ជា​ប្រពន្ធ​ខាងលើ​នាំ​កូន​តូច​ៗ​ដើរ​រើស​អេ​ត​ចាយ​​បាន​ប្រាប់​កោះសន្តិភាព​ថា ​គ្រួសា​រ​របស់​គាត់​សុំ​ដី​គេ​នៅ​ និង​មិន​ដែល​បាន​ទទួល​អំណោយ​ ឬ​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​តាម​រយៈ​អាជ្ញាធរ​ឡើយ​ ។ ​យ៉ាងណា​ក៏ដោយ​ ករណី​នេះ​អាច​បណ្តាល​មក​ពី​គ្រួសារ​​ខាងលើ​រស់នៅ​ច​ល័​ត​ ម្តង​នៅ​ភូមិ​នេះ​ ម្តង​នៅ​ភូមិ​នោះ​ ​ហើយ​គ្រួសារក្រីក្រមួយនេះ​ក៏​​សុំ​អំពាវនាវ​​ដល់​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ មេត្តា​ជួយដល់​​គ្រួសារ​របស់​​គាត់​ផង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ