ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​មិន​លើ​កលែង​ដល់​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​បន្ត​ទៀត​ឡើយ ទោះបី​ទើប​​ទម្លាក់​​កូន​ត្រី​ចូល​បែ​ក៏​ដោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពាក់ព័ន្ធ​សំនួរ​សារព័ត៌មាន​កោះសន្តិភាព លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​

រាជធានី​ភ្នំពេញ​៖ ពាក់ព័ន្ធ​សំនួរ​សារព័ត៌មាន​កោះសន្តិភាព លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​បន្ត​ទុក​បែ​ត្រី​យ៉ាង​អនាធិបតេយ្យ ពាស​វាល​ពាស​កាល​តាម​ដង​ទន្លេ​នៅ​កន្លែង​ចាស់​ដូច​សព្វ​ថ្ងៃនេះ ទៀត​ទេ ទោះបី​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​មួយ​ចំនួន​ទើប​ទំលាក់​កូន​ត្រី​ចូល​បែ​ក៏​ដោយ គឺ​ត្រូវ​តែ​រុះរើ​ចាកចេញ​អោយ​អស់ និង​ស្អាតបាត ប៉ុន្តែ​អាច​រៀបចំ​ចិញ្ចឹម​ត្រី​ជា​បណ្តោះអាសន្ន នៅ​ភាគ​ខាងជើង​ខណ្ឌ​ព្រែក​ព្នៅ ក្បែរ​ព្រំប្រទល់​ខេត្តកណ្តាល ដោយ​មានការ​សន្យា​ច្បាស់លាស់ និង​ការ​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ ពុំ​មាន​បង្ក​ផល​ប៉ះពាល់​ណាមួយ​ពិសេស​បរិស្ថាន​ទន្លេ​។

លោក ម៉េ​ត មាស​ភក្តី បានឱ្យ​ដឹង​ទៀត​ថា បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក និង​សំណង់​គ្មាន​សណ្តាប់ធ្នាប់​នៅ​ក្នុង​តំបន់​មិន​រៀបរយ​ជា​ច្រើន លើ​ផ្ទៃ​ទឹក​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជាប់​ព្រំប្រទល់​ទន្លេ​ទាំង​៧ រួម​មាន ខណ្ឌ​ព្រែក​ព្នៅ ជ្រោយចង្វារ ឫស្សី​កែវ ដូនពេញ ចំការមន ច្បារ​អំពៅ និង​ខណ្ឌមានជ័យ ត្រូវ​បាន​ម្ចាស់​រុះរើ និង​ខ្លះ​ទៀត​បាន​ចល័ត​ចេញ​ដោយ​ស្ម័គ្រចិត្ត គិត​ចាប់ពី​ថ្ងៃ​ដែល​រដ្ឋបាល រាជធានី​ភ្នំពេញ ចេញ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១ និង​កំពុង​រើ​ចេញ​ជា​បន្តបន្ទាប់​។

សូម​បញ្ជាក់​ថា ដំណើរការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​អាច​ទទួលយក​បាន ផ្តើម​ចេញពី​ការ​យល់​ដឹង ការ​ទទួលស្គាល់ និង​ការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ហេ​ី​យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​រុះរើ ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូច​ៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ ដោយ​ទុក​ពេល​១០​ថ្ងៃ​ឱ្យ​ម្ចាស់​ទាំងនោះ​រុះរើ ឬ​ចល័ត​ចេញ​ជា​បន្ទាន់​ចាប់ពី​ថ្ងៃ​ទី​០២ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​។

កន្លង​មក​មាន​ជន​ឱកាសនិយម​មួយ​ចំនួន​បាន​លប​លួច​ធ្វើ​ប​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​បាន​ប្រែក្លាយ ជា​កន្លែង​ស្នាក់ នៅ​ដោយ​ខុសច្បាប់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ស៉ី មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើ​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុលបរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​នៃ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ​។

គេ​បានក​ត់​​សម្គាល់​ឃើ​ញ​ថា ក្នុង​យុទ្ធនាការ​រំដោះ​ទន្លេ​របស់​អាជ្ញាធរ​ភ្នំពេញ​នេះ មាន​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក និង​សំណង់​គ្មាន​សណ្តាប់ធ្នាប់​នៅ​ក្នុង​តំបន់​មិន​រៀបរយ​ជា​ច្រើន លើ​ផ្ទៃ​ទឹកបាន​រុះ​រើ និង​ចាកចេញ​ប្រមាណ​៨០-៩០​ភាគរយ​ហើ​​យ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​សល់​មួយ​ចំនួន​តូច​ទៀត​អាច​នឹង​អស់ទាំង​ស្រុង​នៅ​ក្នុង​រយៈពេល​យ៉ាង​យូ​មួ​យស​ប្តា​ហ៏​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ