ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! ថ្ងៃមុន​ជា​អ្នក​ចុះ​អប់រំ​ផ្សព្វផ្សាយ​រឿង​កូ​វី​ដ ថ្ងៃនេះ​មេឃុំ​១​រូប​ឡើង​ឡានពេទ្យ​ខ្លួនឯង​ម្តង

2 ឆ្នាំ មុន
  • តាកែវ

បើ​តាម​អភិបាលស្រុក​សំរោង លោក កេ​ត ម៉ៅ បានឱ្យ​ដឹង​ថា មេឃុំ​មួយ​រូប​បាន​ឆ្លង​កូ​វី​ដ​-១៩ និង​ត្រូវ​បាន​ទទួលយក​ទៅ​ព្យាបាល​រួចរាល់​ហើយ ទន្ទឹម​នឹង​នោះ​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​

ខេត្តតាកែវ ៖ បើ​តាម​អភិបាលស្រុក​សំរោង លោក កេ​ត ម៉ៅ បានឱ្យ​ដឹង​ថា មេឃុំ​មួយ​រូប​បាន​ឆ្លង​កូ​វី​ដ​-១៩ និង​ត្រូវ​បាន​ទទួលយក​ទៅ​ព្យាបាល​រួចរាល់​ហើយ ទន្ទឹម​នឹង​នោះ​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​នូវ​វិធាន​សុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ ។

លោក កេ​ត ម៉ៅ បាន​ពោល​បញ្ជាក់​ថា លោក​មេឃុំ​ទ្រា ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ និង​បាន​ពោល​បញ្ជាក់​បន្ថែម​ថា «​ថ្ងៃមុន អ៊ុំ ជា​អ្នក​ចុះ​អប់រំ​ផ្សព្វផ្សាយ និង​ជូន​អ្នកជំងឺ​ឡើង​ឡាន ទៅ​ព្យាបាល​….​ថ្ងៃនេះ ខ្ញុំ​ជូន​ដំណើរ​អ៊ុំ​ឡើង​ឡាន​ទៅ​ព្យាបាល​ម្តង​… .​ខ្ញុំ​សូម​ជូនពរ​អ៊ុំ ឆាប់​ជា​ពី​ជំងឺ​» ។ លោក​អភិបាល​បាន​បន្ត​ថា លោក​សូម​បងប្អូន​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ និង​អនុវត្ត​អោយ​បាន​នូវ​វិធានការ «៣​កុំ ៣​ការពារ​» ដើម្បី​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សង្គម​ជាតិ​យើង​។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ គឺ​សង្កេត​ឃើញ​ថា មន្ត្រី​ជា​ច្រើន​រូប​ជា​អភិបាល​ខណ្ឌ អធិការ​ស្រុក មេឃុំ​ជា​ច្រើន​រូប ទាំង​នៅ​រាជធានី​ភ្នំពេញ​ផង នៅ​តាម​បណ្តា​ខេត្ត​ផង ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​ជា​បន្តបន្ទាប់ ដូច្នេះ​ហើយ​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត​បាន​ណែនាំ​ពលរដ្ឋ និង​មន្ត្រីរាជការ កុំ​មានការ​ធ្វេសប្រហែស និង​ត្រូវ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រោះថា ជំងឺ​កូ​វី​ដ​-១៩ នៅ​បន្ត​រាតត្បាត​រាល់ថ្ងៃ មិន​ថា​នៅ​រាជធានី និង​តាម​បណ្តា​ខេត្ត​មួយ​ចំ​នួ​នោះ​ទេ សូ​ម្បី​នៅ​រាជធានី​ភ្នំពេញ ក៏​ថ្នាក់ដឹកនាំ​បាន​ព្រមាន​ថា អាច​នឹង​មានការ​ចាត់​តំបន់​ក្រហម តំបន់​លឿងទុំ តំបន់​លឿង ឡើង​វិញ ខណៈ​នៅ​ខេត្តសៀមរាប ក៏​មានការ​សម្រេច​ចាត់​តំបន់​ក្រហម និង​លឿងទុំ​មួយ​ចំនួន​ផង​ដែរ ។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​១៩ ដំបូង​បំផុត នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ ដែល​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ទូ​ទាំង​ប្រទេស សរុប ៣៨ ៤២៧ នាក់ និង​អ្នកជា​សះស្បើយ ៣១ ៨៥៨ នាក់ និង​អ្នក​ស្លា​.​ប់ រហូត​ដល់ ៣៣៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ