ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​មន្ទីរ​ការងារខេត្ត​​១រូប​បាត់​ខ្លួនតាំងពីម្សិល រហូតមកទល់ពេលនេះ​ រក​មិន​ទាន់​ឃើញ

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ មន្ត្រី​នៃ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្ទឹងត្រែង​ម្នាក់​បាន​បាត់ខ្លួន​ក្នុង​ទឹកទន្លេ​ ខណៈជនរងគ្រោះ​

ខេត្តស្ទឹងត្រែង ​៖ មន្ត្រី​នៃ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្ទឹងត្រែង​ម្នាក់​បាន​បាត់ខ្លួន​ក្នុង​ទឹកទន្លេ​ ខណៈជនរងគ្រោះ​ជិះទូកទៅរកត្រី ស្រាប់តែ​ជួបគ្រោះអកុសលក្រឡាប់ទូក ​កាលពី​​វេលា​ទៀប​ភ្លឺ​ថ្ងៃ​សៅរ៍ ទី​១២ ​មិថុនា ឆ្នាំ​​២០២១ ស្ថិត​នៅ​ភូមិ​កោះ​សម្ពាយ ឃុំ​កោះ​សម្ពាយ ស្រុក​សៀម​បូក ​ខេត្តស្ទឹងត្រែង ហើយ​រហូត​មកទល់​នឹង​​ថ្ងៃ​ទី​១៣ ​មិថុនា​ នេះ ​ក្រុម​គ្រួសារ​រក​ជនរងគ្រោះ​មិន​ទាន់​ឃើញ​នៅឡើយ​ទេ​។

តាម​ប្រភព​ពី​​ក្រុម​គ្រួសារ​អោយ​ដឹង​ថា​ ​មុនពេលកើតហេតុ កាលពីល្ងាច​ថ្ងៃ​សុក្រ​ ទី​១១ មិថុនា ជន​រង​គ្រោះ​បាន​មក​លេង​ផ្ទះ​ដោយសារ​នឹង​ឈាន​ចូល​ថ្ងៃ​សៅរ៍ ​ដែល​ជា​ថ្ងៃឈប់​សម្រាក​ពី​ការងារ​រដ្ឋ​ ​លុះ​​នៅ​វេលា​៣ឈាន​ចូល​ថ្ងៃ​ទី​១២ មិថុនា ​ជន​រង​គ្រោះបាន​ជិះទូក​ទៅ​រក​ត្រី តែ​មិនឃើញ​ត្រឡប់​មកវិញ រហូត​ដល់​វេលា​ថ្ងៃត្រង់​ ក្រុម​គ្រួសារ​ក៍បាន​ចេញទៅ​តាម​រក ស្រាប់តែ​ប្រទះ​ឃើញ​ទូក​ក្រឡាប់អណ្តែត​លើ​ផ្ទៃ​ទឹក​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៥០០ម៉ែត្រ បាត់​មនុស្ស​មិនឃើញ គ្រានោះ​​ពួកគាត់​ដាក់​ការ​សង្ស័យថា ​ជន​រង​គ្រោះ​អាច​ធ្លា.ក់​​ចូល​ទឹកទន្លេ​ ហើយត្រូវ​ទឹក​គួ​ច​ទៅ​ក្រោម បណ្តាល​ឱ្យ​​ល.ង់​ស្លា.ប់​។

លោក ថោ​ង ស្រា​ន់ អភិបាលស្រុក​សៀមបូក​អោយ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ ចម ពិសាល ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​នៃ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្ទឹងត្រែង មាន​ទីលំនៅ​ភូមិកោះ​សម្ពាយ ឃុំ​កោះ​សម្ពាយ ស្រុក​សៀម​បូក បាន​បាត់​ខ្លួនកាលពី​វេលា​ម៉ោង​៣​​ឈានចូល​ថ្ងៃ​ទី​១២​ មិថុនា ឆ្នាំ​២០២១​នេះ​។

​លោក​អភិបាល​បាន​​បន្ត​ថា ​ក្រោយ​ការ​បាត់​ខ្លួន​របស់ជនរងគ្រោះ ក្រុម​គ្រួសារ​សាច់ញាតិ​បាន​តាម​រក​ចាប់តាំងពីថ្ងៃ​កើតហេតុរ​ហូល​ដល់​ថ្ងៃ​ទី​១៣​ មិថុនា​នេះ​ តែនៅ​មិន​ទាន់​មាន​តំរុយ​នៅឡើយ​។

លោក​អភិបាល​បាន​បន្ត​ថា​ រដ្ឋបាល​ស្រុកបាន​ចាត់​កម្លាំងរ​កតាម​មាត់ទន្លេ និង​អំពាវនាវ​​​ដល់​បងប្អូន​ប្រជា​ពលរដ្ឋដែល​​បាន​ប្រទះ​​ឃើ​​ញ​ជនរងគ្រោះមួយរូប​​ខាងលើ ​សូម​ទំនាក់ទំនង​មក​លេខ​0712490011 ជា​ពិសេស​បងប្អូន​ប្រជា​ពលរដ្ឋ​​នៅ​ភូមិ​ដំរី​ផុង កោះ​ព្រះ ស្រែ​ក្រសាំង ត្បូង​ខ្លា អូរ​ម្រះ កោះ​ជ្រឹ​ម កោះ​ព្រះ អូរ​ឡង់ ដែល​ជា​ភូមិ​ស្ថិត​នៅ​តាម​ដង​ទន្លេ សូម​ជួយ​រកស.ពជនរងគ្រោះ​នៅ​ក្នុង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ ស្រុក​សៀម​បូក និង​ស្រុក​សំបូរ​ ខេត្តក្រចេះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ