ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិជ្ជា​កើតឡើង​ដល់​បុគ្គល​ពាល​គ្រាន់តែ​ដើម្បី​សេចក្តី​វិនាស

2 ឆ្នាំ មុន

សម័យមួយ​ព្រះ​អង្គ​គង់នៅ​វត្ត​វេឡុវ័ន​ទ្រង់​ប្រារឰ​ស​ដ្ឋី​កូដ​ប្រេត​ដែល​ប្រេត​នេះ​កាល​នៅ​ជា​មាណព​បាន​រៀន​ស្ទាត់ជំនាញ​នូវ​ការ​ផ្ទាត់​គ្រាប់​ក្រួស​អាច​ផ្ទាត់​ទម្លុះ​ភ្នែក​សត្វ​ដែល​កំពុង​ហើរ​នៅ​លើ​អាកាស​ឱ្យ​ធ្លាក់​ចុះ​បាន ។ លុះ​រៀន​ចេះ​ស្ទាត់ជំនាញ​ហើយ មាណព​នោះ​បាន​លា​លោកគ្រូ​មក​កាន់​ស្រុក​កំណើត​វិញ ដើរមក​តាម​ផ្លូវ​មាណព​ចង់​សាកល្បង​វិជ្ជា​របស់​ខ្លួន​ដែល​បាន​រៀន​ចេះ​នោះ តែ​មិនដឹង​សាក​ទៅ​លើ​អ្នក​ណា បើ​ផ្ទាត់​សម្លាប់សត្វ​អ្នកស្រុក ឬ​សម្លាប់​កូន​អ្នកស្រុក​ខ្លាចក្រែង​មានទោស ។ ជួន​ជា​ពេល​នោះ​បាន​ប្រទះ​ឃើញ​ព្រះសង្ឃ​មួយ​អង្គ​ដែល​កំពុង​និមន្ត​បិណ្ឌបាត…

សម័យមួយ​ព្រះ​អង្គ​គង់នៅ​វត្ត​វេឡុវ័ន​ទ្រង់​ប្រារឰ​ស​ដ្ឋី​កូដ​ប្រេត​ដែល​ប្រេត​នេះ​កាល​នៅ​ជា​មាណព​បាន​រៀន​ស្ទាត់ជំនាញ​នូវ​ការ​ផ្ទាត់​គ្រាប់​ក្រួស​អាច​ផ្ទាត់​ទម្លុះ​ភ្នែក​សត្វ​ដែល​កំពុង​ហើរ​នៅ​លើ​អាកាស​ឱ្យ​ធ្លាក់​ចុះ​បាន ។

លុះ​រៀន​ចេះ​ស្ទាត់ជំនាញ​ហើយ មាណព​នោះ​បាន​លា​លោកគ្រូ​មក​កាន់​ស្រុក​កំណើត​វិញ ដើរមក​តាម​ផ្លូវ​មាណព​ចង់​សាកល្បង​វិជ្ជា​របស់​ខ្លួន​ដែល​បាន​រៀន​ចេះ​នោះ តែ​មិនដឹង​សាក​ទៅ​លើ​អ្នក​ណា បើ​ផ្ទាត់​សម្លាប់សត្វ​អ្នកស្រុក ឬ​សម្លាប់​កូន​អ្នកស្រុក​ខ្លាចក្រែង​មានទោស ។

ជួន​ជា​ពេល​នោះ​បាន​ប្រទះ​ឃើញ​ព្រះសង្ឃ​មួយ​អង្គ​ដែល​កំពុង​និមន្ត​បិណ្ឌបាត ក៏​គិត​ថា ព្រះសង្ឃ​ជា​បុគ្គល​ឯកោ មិន​មានផ្ទះ​សម្បែង មិន​មាន​ឪពុក​ម្តាយ បងប្អូន បើ​សម្លាប់​ក៏​មិន​មានទោស​អ្វី​ដែរ ។ លុះ​គិត​ដូ​ច្នះ​ហើយ ក៏​បាន​ផ្ទាត់​គ្រាប់​ក្រួស​ធ្វើឃាត​ភិក្ខុ​អង្គ​នោះ​ដោយ​ទម្លុះ​ពី​ត្រចៀក​ម្ខាង​ទៅ​ត្រចៀក​ម្ខាង​ធ្វើ​ឱ្យ​ព្រះ​អង្គ​ដល់​នូវ​ក្តី​មរណា​ភ្លាម​ៗ ។

ដោយសារ​តែ​បាបកម្ម​នោះ​ហើយ​ក៏​នាំ​បដិសន្ធិ​មាណព​នោះ​ទៅ​កើត​នៅ​មហានរក​អស់​ជា​ច្រើន​អសង្ខេយ្យ ហើយ​នៅ​សេសសល់​ផលកម្ម​បាន​មក​កើតជា​ប្រេត​នៅ​លើ​កំពូលភ្នំ​មួយ​ឈ្មោះ​ស​ដ្ឋី​កូដ​ប្រេត ។

ព្រះ​មាន​ព្រ​ភាគ​ត្រាស់​ជា​គាថា​យ៉ាងនេះ​ថា យាវ​ទេវ អន​ត្ថា​យ ញ​ត្តំ ពាល​ស្ស ជា​យតិ ហ​ន្តិ ពាល​ស្ស សុក្កំ​សំ មុ​ទ្ធ​ម​ស្ស វិ​បាត​យំ ។ ចំណេះវិជ្ជា​កើតឡើង​ដល់​បុគ្គល​ពាល គ្រាន់តែ​ដើម្បី​សេចក្តី​វិនាស​តែ​ប៉ុណ្ណោះ ចំណេះវិជ្ជា​នោះ​រមែង​ញ៉ាំង​ក្បាល​គឺ​បញ្ញា​របស់​គេ​ឱ្យ​ធ្លាក់​ចុះ កម្ចាត់​បង់​នូវ​ចំណែក​នៃ​ធម៌​សបាន​ដល់​កុសលធម៌​របស់​បុគ្គល​ពាល​នោះ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ