ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮគេស្រែកថា «ភ្លើងឆេះ» លោកយាយរើសអេត​ចាយ​​​ម្នាក់​បានត្រឹមស្ទុះ​ហៅចៅរត់ចេញ​ក្រៅ​

1 ខែ មុន
  • Phnom Penh

​រាជធានីភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​ខ្នង ​និង​សំភារៈ​ប្រើប្រាស់​ស្ទើរ​ទាំងស្រុង​ ​ដែលហេតុការណ៍នេះ​

​​រាជធានីភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​ខ្នង ​និង​សំភារៈ​ប្រើប្រាស់​ស្ទើរ​ទាំងស្រុង​ ​ដែលហេតុការណ៍នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១១ ​ខែមិថុនា​ ឆ្នាំ​២០២១​ នៅ​ក្នុង​សហគមន៍​៤ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ផ្ទះ​ដែលត្រូវ​អគ្គិភ័យ​​ឆាបឆេះ​ទាំង​៣​ខ្នង​ខាងលើ​ ហើយ​ផ្ទះ​ទាំង​៣​ខ្នង​នោះ​មាន​ទំហំ​ខុស​គ្នា ដោយ​ផ្ទះ​ទី​១-​ជា​ផ្ទះ​ដែលមានភ្លើងឆេះ​មុនគេ មាន​ទំហំ​៣​ម៉ែត្រ​គុណ​៣​ម៉ែត្រ ជា​ផ្ទះ​ឈើ​ ប្រក់​ស័ង្កសី ផ្ទះ​​ទី២-មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ជា​ផ្ទះថ្ម​ខាងក្រោម​ ឈើ​លើ​ ប្រក់​ស័ង្កសី (​ម្ចាស់ផ្ទះទាំង​​២​ខ្នង​នេះ​មិន​នៅផ្ទះ​នោះទេ ហើយ​ក៏មិនស្គាល់ឈ្មោះដែរ​) និង​ផ្ទះ​ទី​៣​-ជា​ផ្ទះ​លោកយាយ​ម្នាក់ ​អាយុ​៧៣​ឆ្នាំ​ដែល​កំពុង​រស់នៅ​មាន​ទំហំ​៤​ម៉ែត្រ​កន្លះគុណ​នឹង​៣​ម៉ែត្រ សង់​ពី​ឈើ​ប្រក់ស​ង្ក័​សី រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ។

​តាម​ប្រភព​ព​ត៌​មាន​ពី​លោកយាយ​ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ស៊ុន រឿ​ន អាយុ​៧៣​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ បានអោយ​ដឹង​ថា ផ្ទះ​ដែល​បង្កហេតុ​មុនគេ គឺ​ផ្ទះ​ដែល​នៅ​កណ្តាល​គេ ហើយ​ផ្ទះ​ខាងលើ​មិន​មាន​មនុស្សរស​នៅនោះ​ទេ គឺ​ចាក់សោ​ទុក​ចោល ចំណែក​ម្ចាស់ផ្ទះ​ទៅ​រស់នៅ​ឯ​ក្រុង​​ព្រះសីហនុ​បាត់​ទៅ​ហើយ ។ ចំណែក​ផ្ទះ​មួយទៀត​នៅ​បន្ទាប់​ក៏​មិន​មាន​មនុស្ស​រស់​នៅ​ដែរ ​ប៉ុន្តែ​ម្ចាស់​ឧស្សាហ៍​មក​លេង​ម្តង​ៗ​ និ​ង​ទើប​មក​លេង​ផង​ដែរ ។ ចំណែកឯ​ផ្ទះ​​របស់​លោកយាយ​ជា​ផ្ទះ​ទី​៣​នៅ​ខាងគេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គាត់​កំពុង​តែ​ដេក​ជាមួយ​ចៅស្រី ក៏​ស្រាប់តែ​​ឮសំឡេង​ប្រជាពលរដ្ឋ​ស្រែ​កថា​ភ្លើង​ឆេះ គាត់​ក៏​ស្ទុះ​ចេញ​មក​ ស្រាប់តែ​ឃើញ​ភ្លើង​ឆាបឆេះ​ដល់​ជញ្ជាំង​ផ្ទះ​​របស់​គាត់​បាត់​ទៅ​ហើយ ភ្លាម​ៗ​នោះ​គាត់​បាន​ហៅ​ចៅស្រី​ចេញ មិន​បាន​ប្រមូល​អីវ៉ាន់​បាន​ច្រើន​នោះ​ទេ គឺ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​អស់​ទៅ​ហើយ ។

តាម​ប្រភព​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ទីតាំង​ផ្ទះ​ឆេះ​ដើមហេតុ​មុនគេ ​ពួកគាត់​ដាក់​ការ​សង្ស័យ​មាន​ក្មេង​ជក់​ថ្នាំ​ញៀ.ន​នៅ​ទីនោះ​ជា​ញឹកញាប់ ព្រោះ​ផ្ទះ​ខាងលើ​គ្មាន​មនុស្ស​រស់នៅ​ទេ ពេល​ដែល​កំពុង​ឆាបឆេះ​ភ្លាម​ៗ ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​ដោយ​ម្នាក់​ៗ​យក​ធុង​មក​ដួស​ទឹក​ជះ​អណ្តាតភ្លើង ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​ពន្លត់​ភ្លាម​ៗ ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​បញ្ជាក់​ទៀត​ថា ពេល​អគ្គី​ភ័យ​ឆាបឆេះ​ភ្លាមៗ ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ចុះ​មកជួយអន្តរាគមន៍​ភ្លាម​ៗ ដោយ​​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​​ចុះ​​មក​ជួយ​ពន្លត់​ចំនួន​៣​គ្រឿង​ និ​ង​ប្រើ​រយៈពេលពន្លត់​​ជាង​មួយ​ម៉ោង​ ទើប​ភ្លើង​រលត់​ទាំងស្រុង​៕

Picture
Picture
Picture
Picture
Picture