ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អា​មេ​រិ​ក​ម្នាក់​សុំ​លែង​ប្តី​ព្រោះ​លង់​ស្នេហ៍​តារាចម្រៀង

8 ឆ្នាំ មុន

ស្ត្រី​អា​មេ​រិ​កកូន​ពីរ​នាង​ជេ​ណា បាន​ដាក់​ពាក្យ​ប្តឹង​សុំ​លែងលះ​ប្តី​ដែល​បាន​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៨​ឆ្នាំ​កន្លង​មក​ហើយ​នោះ ព្រោះតែ​នាង​លង់​ស្នេហ៍​តារាចម្រៀង​ឃី​ប ម័​រ​រ៉េ អាយុ​៣៥​ឆ្នាំ ។ នាង​ជេ​ណា​លង់​ស្នេហ៍

ស្ត្រី​អា​មេ​រិ​កកូន​ពីរ​នាង​ជេ​ណា បាន​ដាក់​ពាក្យ​ប្តឹង​សុំ​លែងលះ​ប្តី​ដែល​បាន​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៨​ឆ្នាំ​កន្លង​មក​ហើយ​នោះ ព្រោះតែ​នាង​លង់​ស្នេហ៍​តារាចម្រៀង​ឃី​ប ម័​រ​រ៉េ អាយុ​៣៥​ឆ្នាំ ។ នាង​ជេ​ណា​លង់​ស្នេហ៍ ខណៈ​នាង​ចូលរួម​ទស្សនាការ​ប្រគំ​តន្ត្រី​ដែល​ឃី​ប ម័​រ​រ៉េ សម្តែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ស្ត្រី​វ័យ​២៥​ឆ្នាំ​នាង​ជេ​ណា​អះអាង​ថា នាង​បាន​ជួប​ឃី​ប ម័​រ​រ៉េ នៅ​ពេល​ប្រគំ​តន្ត្រី ហើយ​ពេល​នោះ​ពន្លក​ស្នេហ៍​គ្រា​ដំបូង​បាន​ឆាបឆេះ  ឡើង ។ ចំពោះ​ការ​សម្រេចចិត្ត​ប្តឹង​លែងលះ​ប្តី​ឈ្មោះ​ត្រា​វី​ស ព្រោះ​គេ​តែងតែ​បង្ក​ហិង្សា​ដាក់​នាង​ទាំង​ពាក្យ​សម្តី ទាំង​លើ​រូបរាង​កាយ ។

នាង​ជេ​ណា​មាន​រូបសាក់​ជា​ហត្ថលេខា​របស់ ឃី​ប ម័​រ​រ៉េ នៅ​លើ​ខ្នង​របស់​នាង ហើយ​នាង​អះអាង​ថា​ជា​និមិត្តរូប​នៃ​ទឹកចិត្ត​ដ៏​ល្អ និង​ចំណង់​ចំណូលចិត្ត​របស់​គេ ៕