ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់​កែ​ច្នៃ​អាវុធ សម្រាប់​បា.ញ់​គ្រាប់​ពិត

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

កម្លាំង​អធិការ​នគរបាល​ស្រុក​ជល​គិរី នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមួយនឹង​អាវុធ​កែ​ច្នៃ​បា.ញ់​គ្រាប់​ពិត​ចំនួន​១​ដើម និង

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​ជល​គិរី នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមួយនឹង​អាវុធ​កែ​ច្នៃ​បាញ់​គ្រាប់​ពិត​ចំនួន​១​ដើម និង​គ្រាប់​ពិតជា​ច្រើន​គ្រាប់​ទៀត ដែល​បាន​លាក់​ទុក​នៅ​ក្នុង​លំនៅ​ដ្ឋា​ន ស្ថិត​នៅ​ក្នុងភូមិ​តាម​ល់​លើ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ជល​គី​រី​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​លាក់​ទុក និង​ប្រើប្រាស់​អាវុធ​កែ​ឆ្នៃ​បាញ់​គ្រាប់​ពិត​ខុសច្បាប់​ខាងលើ មានឈ្មោះ គង់ សា​វី​ន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​តាម​ល់​លើ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ក៏​បាន​ដកហូត​អាវុធ​កែ​ច្នៃ​បាញ់​គ្រាប់​ពិតជា​ប្រភេទ​គ្រាប់កាំភ្លើង​អាកា​ចំនួន​១​ដើម មាន​គ្រាប់​អាកា​៤៧ ចំនួន​២៧​គ្រាប់ និង​គ្រាប់ កាំភ្លើង​អឹ​ម​១៦ ចំនួន​៧​គ្រាប់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ពី​បទ​លាក់​ទុក និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ