ថ្ងៃ​សៅរ៍​ឆ្នាំ​ទាំង​៦​​លាភ​ខ្លាំង​សំណាង​ធំ​ទុក្ខសោក​រលត់​បាត់​អស់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សៅរ៍​ឆ្នាំ​ទាំង​៦​​លាភ​ខ្លាំង​សំណាង​ធំ​ទុក្ខសោក​រលត់​បាត់​អស់

2 ថ្ងៃ មុន

កំពូល​ឆ្នាំ​ទាំង​៦​សុទ្ធតែ​ជា​អ្នកមាន​លាភ​ធំ​ង៉ូ​វ​ហេង​ខ្លាំង​សំណាងល្អ គ្រាន់តែ​ចូល​ដល់​ថ្ងៃ​សៅរ៍ ទី​១២​ភ្លាម ឆ្នាំ​ទាំង​៦​លុយ​ចូល​កាន់តែ​ខ្លាំង ហុងស៊ុយ​កាន់តែ​ល្អ ស្តេច​ហោ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​ទី​១២​កំពូល​ឆ្នាំ​សំណាង​ទាំង​៦ ឆ្លូវ មមែ ម្សាញ់…

កំពូល​ឆ្នាំ​ទាំង​៦​សុទ្ធតែ​ជា​អ្នកមាន​លាភ​ធំ​ង៉ូ​វ​ហេង​ខ្លាំង​សំណាងល្អ គ្រាន់តែ​ចូល​ដល់​ថ្ងៃ​សៅរ៍ ទី​១២​ភ្លាម ឆ្នាំ​ទាំង​៦​លុយ​ចូល​កាន់តែ​ខ្លាំង ហុងស៊ុយ​កាន់តែ​ល្អ ស្តេច​ហោ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​ទី​១២​កំពូល​ឆ្នាំ​សំណាង​ទាំង​៦ ឆ្លូវ មមែ ម្សាញ់ រកា ថោះ ច មាន​លាភ មានសំណាង​ធំ មាស ប្រាក់​ហូរ​ចាក់​ចូល​កាន់តែ​ច្រើន បើ​ទោះជា​ប្រាថ្នា​អ្វី​ក៏​នឹង​បាន​សម្រេច​ដូច​បំណង លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ធំធេង មាសប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ ចំណែក​សម្ព័​ទ្ធ​ភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​លើស​ពេល​ណា​ៗ​ទាំងអស់ ។

ឆ្នាំឆ្លូវ ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ លេខ​លាភ​៤៥០​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​លោក​អ្នកធ្វើការ​ងារ​អ្វី​រមែង​បាន​ជោគ​ជ័យ​ភ្លាម​ៗ ទទួលផល​ល្អ មាន​លាភ​មានសំណាង មាស ប្រាក់​ហូរ​ចូល​ពេញ​ៗ​ដៃ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​មហាសាល ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំមមែ ពណ៌​នាំ​លាភ ទឹកក្រូច លេខ​ហេង​១៣៤​នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ ឯ​ការងារ​តាម​អង្គភាព ស្ថាប័ន ការងារ​ឯកជន ការងារ​តាម​ក្រុមហ៊ុន​ជោគជ័យ​កាន់តែ​ខ្លាំង ទទួលផល​កាន់តែ​ខ្ពស់ ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ អ្នក​មិន​ទាន់​មាន​គូគាប់​ក៏​ដល់​គូជីវិត​នៅ​ចុងខែ​នេះ ។

ឆ្នាំម្សាញ់ លេខ​ហេង​៣៥៨​មហា​មនុស្ស​មានសំណាង រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម សុខកាយ សប្បាយ​ចិត្តជា​និច្ច ព្រោះ​ជោគ​លាភ​ជោគ​សំណាង​កំណប់ទ្រព្យ​កប់​ក្នុង​ជីវិត​ឱ្យ​ផល ។ នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ មានសំណាង​ខ្ពស់ មាន​លុយ មាស ប្រាក់​ហូរ​ចូល​ពេញ​ណែន​ហោប៉ៅ​ទាំង​៤ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​គ្រប់​វេលា ។

ឆ្នាំរកា លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​បញ្ជាក់​ថា លេខ​ហេង​១៨០​អ្នក​កើត​ឆ្នាំ​នេះ​នៅ​ថ្ងៃស្អែក​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហូរហៀរ និង​សម្រេច​គ្រប់​ការងារ​ទាំងអស់​យ៉ាង​ល្អ​ប្រសើរ ។

ឆ្នាំថោះ ពណ៌​នាំ​លាភ ក្រហម លេខ​ជ័យ​៩៩៩​នៅ​ថ្ងៃ​សៅរ៍​ធំ​ស្អែក​នេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំច រាសី​ឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ លេខ​សំណាង​៦៦៦​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ជា​ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​ៗ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ មាន​លាភ​មាន​លុយ​ហូរ​ចូល​កាន់តែ​ច្រើន ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ​ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ៕ សាន សា​រិ​ន