ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារសុចរិតមានច្រើនណាស់ ម៉េចមិននាំគ្នាធ្វើមកជួញរបស់បែបនេះ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូ​គ្រឿងញៀន​ចំនួន​៤​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​បាទី ធ្វើការ​ឃាត់ខ្លួន រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន ដើម្បី​ចាត់កា​បន្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​១០…

ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូ​គ្រឿងញៀន​ចំនួន​៤​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​បាទី ធ្វើការ​ឃាត់ខ្លួន រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន ដើម្បី​ចាត់កា​បន្ត ។

ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ភូមិ​រកា​ខ្ពស់ ឃុំ​ត្រ​ពាំ​សាប ស្រុក​បាទី ខេត្តតាកែវ ។

លោក​អភិបាលស្រុក​បាទី បានអោយ​ដឹង​ថា ករណី​នេះ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់ ។

ក្នុង​នោះ​មាន​ទី​១ មានឈ្មោះ ផាង សម្បត្តិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ (​ជួញដូរ​) ។ ទី​២-​ឈ្មោះ ទុន ពៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​ស៊ូ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ (​ប្រើប្រាស់​) ។

ទី​៣-​ឈ្មោះ ម៉ឹង ឡ​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រគៀត ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ (​ប្រើប្រាស់​) ។ និង​ទី​៤-​ឈ្មោះ ខៃ ណុ​ប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រកា​ខ្ពស់ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ (​ប្រើប្រាស់​) ។

ដោយ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​រួម​មាន ៖ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន​២៥​កញ្ចប់​ធំ ទម្ងន់​៩,១៨​ក្រាម ទូរស័ព្ទ​ចំនួន​០២​គ្រឿង ។ នៅ​ចំពោះ​មុខ​នគរបាល​ជំនាញ​ខេត្ត ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​រកស៊ី​ជួញដូរ​គ្រឿងញៀន​ពិតប្រាកដ​មែន ។

លោក មឿង សា​រុន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្ត​បានអោយ​ដឹង​ថា ក្រុម​ជន​ជនសង្ស័យ រួម និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ