ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រនៃការការពារភាពធាត់សម្រាប់កុមារ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការការពារភាពធាត់ចាប់ផ្តើមពីវ័យក្មេងមានសារៈសំខាន់ណាស់ក្នុងការជួយយុវជនរក្សាទម្ងន់ដែលមានសុខភាពល្អ ។ វិធីសាស្រ្តមានដូចជា ៖ -បំបៅដោះទារកដោយទឹកដោះម្តាយតាមតែអាចធ្វើទៅបាន ៖ ប្រភពមួយនៃការស្រាវជ្រាវបានរកឃើញថា ការបំបៅកូនដោយទឹកដោះម្តាយ…

រាជធានីភ្នំពេញ ៖ ការការពារភាពធាត់ចាប់ផ្តើមពីវ័យក្មេងមានសារៈសំខាន់ណាស់ក្នុងការជួយយុវជនរក្សាទម្ងន់ដែលមានសុខភាពល្អ ។ វិធីសាស្រ្តមានដូចជា ៖

-បំបៅដោះទារកដោយទឹកដោះម្តាយតាមតែអាចធ្វើទៅបាន ៖ ប្រភពមួយនៃការស្រាវជ្រាវបានរកឃើញថា ការបំបៅកូនដោយទឹកដោះម្តាយ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃភាពធាត់របស់កុមារ ។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សានេះទាមទារឱ្យមានការសិក្សាបន្ថែម ។

-ឱ្យកូនទទួលទានទៅតាមសមាមាត្រនៃអាហារ ៖ អ្នកវិទ្យាសាស្ត្រពន្យល់ថា ក្មេងទើបចេះដើរតេះតះ មិនត្រូវការអាហារច្រើនទេ។ ចាប់ពីអាយុ ១ ដល់ ៣ ឆ្នាំ គួរតែស្មើនឹង ៤០ កាឡូរីនៃការទទួលទានអាហារ ។ នេះមិនមែនឱ្យតែកូនឃ្លាន យើងចេះតែឱ្យនោះទេ ។

-លើកទឹកចិត្តកូនឱ្យទទួលទានអាហារដែលមានសុខភាពល្អ ៖ លើកទឹកចិត្តកូនអ្នកឱ្យសាកល្បងទទួលទានផ្លែឈើ បន្លែ និងសាច់ល្អ តាំងពីវ័យក្មេង។ នៅពេលពួកគេកាន់តែធំ ពួកគេអាចនឹងចូលចិត្តអាហារទាំងនោះ ហើយទទួលទានវាដោយគ្មានការបង្ខំ ។

-បរិភោគអាហារដែលមានសុខភាពល្អទាំងក្រុមគ្រួសារ ៖ ការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំជាលក្ខណៈគ្រួសារ អាចអោយកុមារទទួលបានបទពិសោធន៍បរិភោគអាហារដែលមានសុខភាពល្អតាំងពីដំបូង។ នេះនឹងផ្តល់ភាពងាយស្រួលដល់ពួកគេ ដើម្បីបន្តធ្វើតាមទម្លាប់នៃការញ៉ាំល្អ នៅពេលពួកគេធំឡើង ។

 -លើកទឹកចិត្តឱ្យញ៉ាំយឺតៗ ហើយញ៉ាំតែពេលឃ្លានប៉ុណ្ណោះ ៖ ការទទួលទានច្រើនពេកអាចកើតឡើង ប្រសិនបើអ្នកញ៉ាំនៅពេលអ្នកមិនឃ្លាន។ ថាមពលលើសនេះ នៅទីបំផុតក្លាយជាផ្ទុកជាតិខ្លាញ់ក្នុងខ្លួនហើយអាចនាំឱ្យធាត់ ។ លើកទឹកចិត្តកូនរបស់អ្នកឱ្យញ៉ាំតែនៅពេលដែលពួកគេមានអារម្មណ៍ឃ្លាននិ ងទំពារយឺតៗ សម្រាប់ការរំលាយអាហារបានល្អ ។

+ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺធាត់ សូមកុំភ្លេចចូលរួមស្តាប់ការបកស្រាយរបស់វេជ្ជបណ្ឌិត​ សៀន​ ហុង​ថេង​ ទាំងអស់គ្នាដែលនឹងមានផ្សាយផ្ទាល់លើហ្វេសប៊ុកផេក របស់កម្មវិធី ទៅពេទ្យ (TOVPET) នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ចាប់ពីម៉ោង ៦ ល្ងាចតទៅ ។ ការចូលរួមស្តាប់នឹងធ្វើឱ្យអ្នកយល់ដឹងកាន់តែច្បាស់អំពីបញ្ហាជំងឺធាត់ ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។