ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង​ក្រោយ​បិទ​ខ្ទប់​យក​សំណាក់​១​ថ្ងៃ​ជាង​ជិត​១​ពាន់ និង​រក​ឃើញ​​វិជ្ជមាន​កូ​វី​ដ​១៩​នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្មករ​កម្មការិនី​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង​ក្រោយ​បិទ​ខ្ទប់​បាន​យក​សំណាក់​១​ថ្ងៃ​ជាង ជិត​១​ពាន់ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១៩​នាក់ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១​ស្ថិត​ក្រុង​ប៉ោយ​ប៉ែ​ត ។…

បន្ទាយ​មាន​ជ័យ ៖ កម្មករ​កម្មការិនី​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង​ក្រោយ​បិទ​ខ្ទប់​បាន​យក​សំណាក់​១​ថ្ងៃ​ជាង ជិត​១​ពាន់ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១៩​នាក់ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១​ស្ថិត​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជាក់ស្តែង​នៅ​កន្លែង​បិទ​ខ្ទប់​មាន​វត្តមាន លោក ង៉ោ​រ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត រួម​ជាមួយ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង​ដែល​កមពុង​យក​សំណាក់​លើ​កម្មករ​កម្ម​ការ​នី​ក្រោយ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ។

ដោយ​យោង​តាម​របាយការណ៍​មន្ត្រី​សុខ​ភិ​បាល​ដែល​កំពុង​យក​សំណាក់​នៅ​តំបន់​បិទ​ខ្ទប់​ចំណុច​រោងចក្រ​តំបន់​ពិសេស​អូរ​នាង នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​យក​សំណាក់​ធ្វើតេស្ត Rapid Test បាន​ចំនួន​៩៣៩​នាក់ ស្រី​២១៨​នាក់ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​១៩​នាក់ ស្រី​៧​នាក់ ។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ៖ ក្រោយ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ លើ​កម្មករ​កម្មការិនី​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង ក្រុង​ប៉ោយ​ប៉ែ​ត ជា​ការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​អាជ្ញាធរ​ក្រុង​/​ខេត្ត កំពុង​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​កម្មករ​កម្មការិនី​ដែល​កំពុងធ្វើការ​ក្នុង​រោងចក្រ គឺ​នៅ​តែ​បន្ត​អោយធ្វើ​ការ​ជា​ធម្មតា និង​យក​សំណាក់​តែ​អ្នក​សង្ស័យ និង​ពាក់ព័ន្ធ​ជា​ប្រចាំ ពី​ក្រុមការងារ​ដែល​កំពុង​យក​សំណាក់​ធ្វើតេស្ត​រក​ជំងឺឆ្លង​កូ​វី​ដ​១៩ ដែល​កំពុង​សាយភាយ ក្នុង​សហគមន៍​ត្រូវ​បង្ការ​ទប់ស្កាត់​មិន​អោយ​រីករាយ​ដាល​ក្នុង​សហគមន៍ ហើយ​ណែនាំ​អោយ​ចូលរួម​វិធានការ​បង្ការ និង​ទប់ស្កាត់ ៣​ការពារ និង​៣​កុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ