ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចិត្ត​បុណ្យ​កើតឡើង​ហើយ​កុំ​ដំអក់​អែអង់

2 ឆ្នាំ មុន

កាល​ព្រះ​អង្គ​គង់នៅ​វត្ត​ជេតពន​ទ្រង់​ប្រារឰ​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​ចូ​ឡេ​ក​សាដក​ដែល​ឈ្នះ​សេចក្តី​កំណាញ់ ហើយ​ស្រែ​កថា ជិតំ មេ​! ជិតំ​មេ ! (​ជិ តាំង មេ​) អញ​ឈ្នះ​ហើយ…

កាល​ព្រះ​អង្គ​គង់នៅ​វត្ត​ជេតពន​ទ្រង់​ប្រារឰ​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​ចូ​ឡេ​ក​សាដក​ដែល​ឈ្នះ​សេចក្តី​កំណាញ់ ហើយ​ស្រែ​កថា ជិតំ មេ​! ជិតំ​មេ ! (​ជិ តាំង មេ​) អញ​ឈ្នះ​ហើយ ! អញ​ឈ្នះ​ហើយ​! ដោយ​ព្រះ​គាថា​យ៉ាងនេះ​ថា​៖

អភិ​ត្ថ​រេ​ថ ក​ល្យា​ណេ បា​បា​ចិ​ត្តំ និ​វារ​យេ ទ​ន្ធំ ហិ ករ​តោ បុ​ញ្ញំ បាប​ស្មឹ រម​តី មនោ ។ ប្រែ​ថា បុគ្គល​គួរ​ប្រញាប់ប្រញាល់​ធ្វើ​នូវ​អំពើ​ល្អ ហើយ​គប្បី​ហាមប្រាម​ចិត្ត​ឱ្យ​ផុត​ពី​បាប ព្រោះ​ថាបើ​បុគ្គល​យឺតយ៉ាវ​ក្នុង​ការ​ធ្វើបុណ្យ ចិត្ត​រមែង​ត្រេកអរ​ក្នុង​បាប​មិន​ខាន ។

ក្រោយ​ចប់​ព្រះធម៌​ទេសនា ព្រាហ្មណ៍​នោះ​ត្រូវ​បាន​ព្រះរាជា​ដែល​អង្គុយ​ស្តាប់ធម៌​ជាមួយ​សួរ​ថា តើ​អ្នក​ឈ្នះ​អ្វី ? ព្រាហ្មណ៍​ក្រាបទូល​ថា គឺ​ខ្លួន​ច្បាំង​ឈ្នះ​សេចក្តី​កំណាញ់​របស់​ខ្លួន ហើយ​បូជា​នូវ​សំពត់​កា​សាវ័ក​របស់​ខ្លួន​ដល់​ព្រះ​បរម​សាស្តា ។ ឯ​ព្រះរាជា​ទ្រង់​ជ្រាប​ហើយ​ក៏​ជ្រះថ្លា​ប្រទាន​នូវ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​ដល់​ព្រាហ្មណ៍​នោះ ហើយ​ព្រាហ្មណ៍​ក៏​រស់នៅ​ដោយ​សុខសាន្ត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ