ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់បែរចិញ្ចឹមត្រីម្នាក់បង្ខំចិត្តលក់ម៉ាស៊ីនក្រឡុកចំណីត្រីជាង៦០០ដុល្លារឱ្យអេតចាយ១០ម៉ឺនរៀល ខណៈស្អែកជាថ្ងៃឱសានវាទ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ នៅ​សល់​តែ​១​ថ្ងៃ​នេះ​ទៀត​ទេ ​ខណៈថ្ងៃស្អែក​ទី​១២ ​ខែ​មិថុនា រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ នឹង​ចុះ​អនុវត្ត​វិធានការ​

រាជធានី​ភ្នំពេញ​ ៖​ នៅ​សល់​តែ​១​ថ្ងៃ​នេះ​ទៀត​ទេ ​ខណៈថ្ងៃស្អែក​ទី​១២ ​ខែ​មិថុនា រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​ផ្ទះបណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ​ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ​ខ​ណៈ​ពេល ដែល​ផ្ទះ​បណ្តែតទឹក​ទាំងនោះ​បាន​នឹង​កំពុង​តែ​រុះរើ​បាន​ប្រមាណ​តែ​៥៦​ខ្នង​ក្នុង​ចំណោម​ផ្ទះ​បណ្តែត​ទឹក​ទាំងអស់​ប្រមាណ​ជាង​៤០០​ខ្នង​ ។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពីអាជ្ញាធរ​ខណ្ឌឫស្សីកែវ​ ។​ ទន្ទឹម​នោះ​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ មិថុនា នេះ គ​ណៈបញ្ជាកា​ឯកភាព ខណ្ឌ ឬ​ស្សី​កែវ ក៍បាន​ជួប​ប្រជុំ​បន្ទាន់ ក្នុង​ការ​ចាត់ចែង​រៀបចំ​កម្លាំង ដើម្បី​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ អោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។

អ្វី​ដែល​មានការ​ចាប់អារម្មណ៍​នោះ​ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​ខែ មិថុនា ឆ្នាំ ២០២១ ​នេះ​ដែរ គេ​សង្កេត​ឃើញ​ជនជាតិ​អ៊ិ​ស្លា​ម​ចំនួន​៣​នាក់ បាន​នាំ​គ្នា​សែង​ម៉ាស៊ីន​ក្រឡុក​ចំណី​ត្រី​មួយ​គ្រឿង​ឡើង​ច្រាំង​យក​ទៅ​លក់​អោយ​អេ​ត​ចាយ បន្ទាប់​ពី​ពួក​​គាត់​បាន​បង្ខំចិត្ត​រុះរើ​បែ​ចិញ្ចឹម​ត្រី​របស់​ខ្លួន ដែល​ស្ថិត​នៅ​លើ​ផ្ទៃ​ទឹក​ក្នុងភូមិក សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានីភ្នំពេញ​ ។

​លោក ណុះ ម៉ាត់​សេត ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម បានអោយ​ដឹង​ថា ​គាត់​រកស៊ី​ចិញ្ចឹម​ត្រី​តាំងពី​ក្រុមសាមគ្គី កំឡុង​ឆ្នាំ​១៩៨០ ដោយ​ផ្ទះ​របស់​គាត់​នៅ​លើ​គោក ។ ​ដោយសារ​តែ​អាជ្ញាធរ​ជូ​ន​ដំណឹងអោយ​រុះរើ​ គាត់​ក៏បាន​បង្ខំចិត្ត​រុះរើ​ចេញ​តាម​ការ​ណែនាំ ​ហើយ​យក​ម៉ាស៊ីន​ក្រឡុក​ចំណី​ត្រី ដែល​ទិញ​ជាង​៦០០​ដុល្លារ​ទៅ​លក់​អោយ​អេ​ត​ចាយ បាន​ប្រមាណ​ជាង​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយសារ​តែ​គ្មាន​ន​ណា​គេ​ទិញ​។

​លោក​បាន​បន្ត​អោយ​ដឹង​ថា មួយ​ជីវី​តរបស់​គាត់​មក​ហើយ បាន​ប្រកប​មុខរបរ​នេសាទ​ត្រី​ និង​ចិញ្ចឹមត្រី​នៅ​ក្នុង​ទ​ន្ល តែ​ពេល​នោះ មិនដឹង​ថា រកមុខ​របរ​អ្វី​នោះ​ទេ ។ ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប មាន​ខ្មែរ​អ៊ិ​ស្លា​ម និង​ជនជាតិ​វៀតណាម​បាន​ប្រកប​​មុខ​របរ​ចិញ្ចឹម​ត្រី​និង​ស្នាក់​នៅ​លើ​បែរ​តែ​ម្តង​។

តាម​អាជ្ញាធរ​បានអោយ​ដឹង​ថា ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ មាន​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ទូក​តូច​ៗ និង​សំណង់​មិន​រៀបរយ លើ​ផ្ទៃ​ទន្លេ​ចំនួន ជាង​៤០០​បែ​,​ខ្នង បន្ទាប់​ពី អាជ្ញាធរ​បាន​ជួន​ដំណឹង​និង​ចុះ​ទៅ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ តម្រូវ អោយ រុះរើ​ចេញ ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ទូក​តូច​ៗ និង​សំណង់​មិន​រៀបរយ​បាន​រុះរើ​បាន​ចំនួន​៥៦​បែ​ឬ​ខ្នង ដោយ​ពុំ​បាន​គិត​នៅ​ថ្ងៃ​ទី​១១​ខែ​មិថុនា ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ