ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​មែន​! លើក​ទី​១ គ្រាន់តែ​ចាប់​មក​អប់រំ តែ​មិន​រាងចាល​ធ្វើ​សកម្មភាព​លើក​ទី​២​ទៀត

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តឧត្តរមានជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ខណៈ​ពេល​ដែល​បុរស​រូប​នេះ​បាន​ធ្វើ​សកម្មភាព

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តឧត្តរមានជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ខណៈ​ពេល​ដែល​បុរស​រូប​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ទូ​ស័ព្ទ​ក្នុង​ហាង​លក់​ទូ​ស័ព្ទ​មួយ​កន្លែង នៅ​ចំណុច​ផ្សារ​សំរោង កាលពី​ព្រឹក​ថ្ងៃ​ទ៏​១០ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​ម្ចាស់​ហាង​លក់​ទូ​ស័ព្ទ​ទំនើប​ដែល​មាន​យីហោ​ថា «​ប៊ុ​ន​លិ​» បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់​នេះ​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កញ្ចាស់​មួយ​គ្រឿង មក​ចត​ឈប់​ពីមុខ​ហាង ហើយ​ក៏​បាន​ដើរ​ចូល​មក​សួរ​រក​ទិញ​ថ្ម​ទូ​ស័ព្ទ​ដៃ បន្ទាប់​មក​ខ្លួន (​ម្ចាស់​ហាង​) បាន​ងាក​ទៅ​រក​ថ្ម ដើម្បី​យក​មក​លក់​ឱ្យ​ជនសង្ស័យ​រូប​នេះ លុះ​ពេល​ងាក​មក​វិញ ក៏​ស្រាប់តែ​បាត់​បុរស​រូប​នេះ​តែ​ម្តង ដល់​ពេល​មើលទៅ​ក្នុង​ទូ​ដែល​ដាក់​ទូ​ស័ព្ទ គឺ​បាត់​ទូ​ស័ព្ទ​អស់​ចំនួន​២​គ្រឿង គឺ​ម៉ាក VIVO ស៊េរី​V20 ហើយ​ភ្លាម​ៗ​នោះ​ខ្លួន (​ម្ចាស់​ហាង​) ក៏​បាន​ប្តឹង​ប៉ូលិស ដើម្បី​ឱ្យ​ជួយ​ធ្វើ​អត្ត​រាគ​មន៍​ភ្លាម​ៗ​ផង​ដែរ​។

បើ​តាម​ប្រភព​ពី​ប៉ូលិស​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ហើយ​ក៏​បាន​ជួប​ប្រទះ​ឃើញ​បុរស​រូប​នេះ​ដែល​ជា​មុខសញ្ញា​ចាស់​ឈ្មោះ និ​ន សំណាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ចាម បច្ចុប្បន្ន​មក​រស់នៅ​ក្នុង​ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ប្រភព​ដដែល​បន្ត​ថា បុរស​ខាងលើ​នេះ គឺជា​មុខសញ្ញា​ចាស់ ហើយ​កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១ បុរស​រូប​នេះ​បាន​លួច​ទូ​ស័ព្ទ​ពី​អ្នកលក់​ទូ​ស័ព្ទ​ក្នុង​ហាង​មួយ​កន្លែង​នៅ​ឯ​ស្រុក​ចុងកាល់​មួយ​លើក​រួច​មក​ហើយ តែ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អប់រំ ហើយ​ដោះ​លែង​វិញ ។ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ បុរស​រូប​នេះ​មក​ធ្វើ​សកម្មភាព​លួច​ដដែល សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន រួច​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ