ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! ខេត្តព្រះវិហារ​រក​ឃើញ​អ្នក​ផ្ទុក​កូ​វី​ដ​៨​នាក់ ក្នុង​នោះ​ក៏​មាន​ទារិកា​៧​ខែ​ផង​ដែរ

2 ឆ្នាំ មុន
  • ព្រះវិហារ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តព្រះវិហារ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ទាំងប្រុស​ទាំងស្រី​ចំនួន​៨​នាក់​បន្ថែម​ទៀត ក្នុង​នោះ​ក៏​មាន

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តព្រះវិហារ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ទាំងប្រុស​ទាំងស្រី​ចំនួន​៨​នាក់​បន្ថែម​ទៀត ក្នុង​នោះ​ក៏​មាន​ទារិកា​អាយុ​៧​ខែ​ម្នាក់​ដែរ តាម​រយៈ​ឧបករណ៍​តេស្ត​រហ័ស Rapid Test ។

សេចក្តីរាយការណ៍​បន្ត​ថា នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ក្រុម​គ្រូពេទ្យ​ប្រចាំការ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជាំ​ក្សាន្ត បាន​ចុះ​យក​សំណាក​លើក​ទី​២ ចំនួន​៦៤​នាក់​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក ជា​លទ្ធផល​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​១៩ ចំនួន​៦​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ ដែល​មាន ១-​ឈ្មោះ សេង ស្រី​មុំ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ២-​ឈ្មោះ​អៀង សូ​នី​តា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ៣-​ឈ្មោះ​ជឿន ចាន់​នី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ៤-​ឈ្មោះ​សឿ​ន ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៥-​ឈ្មោះ អៀង ក​ញ្ច​នា ភេទ​ស្រី អាយុ​៧​ខែ និង​ទី​៦-​ឈ្មោះ ឈឿ​ម ស្រី​កា ភេទ​ស្រី អាយុ​៦​ឆ្នាំ អ្នក​ទាំងអស់​គ្នា​រស់នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

បច្ចុប្បន្ន​បាន​បន្ត​បញ្ជូន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ នៅ​មណ្ឌល​ព្យាបាល​កំរិត​ស្រាល​សាលា​បឋម​សិក្សា​ស្ថាពរ ក្នុង​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ នា​រសៀល​នោះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា អ្នក​ផ្ទុក​កូ​វី​ដ​១៩ ទាំង​៦​នាក់​ខាងលើ​នេះ បាន​យក​សំណាក​លើក​ទី​១ ជា​លទ្ធផល​គឺ​អវិជ្ជមាន ហើយ​លើក​ទី​២ ក៏​ស្រាប់តែ​រក​ឃើញ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ពោល​គឺ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​អស់​រយៈពេល​១៣​ថ្ងៃ​មក​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ ។ ហើយ​អ្នកជំងឺ​កូ​វី​ដ​១៩​ទាំង​៦​នាក់​នេះ គឺជា​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​មួយ​នៅ​ក្នុងភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វី​ហារ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា កន្លង​ទៅ ។

ដោយឡែក​អ្នកជំងឺ​២​នាក់​ទៀត គឺជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ គឺ​ទី​១-​ឈ្មោះ សៀង ម៉ា​ប់ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ និង​ទី​២-​ឈ្មោះ កែ ស៊ី​ន អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ ។

គួរ​បញ្ជាក់​ថា បើ​គិត​មក​ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ ខេត្តព្រះវិហារ បាន​រក​ឃើញ​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២៤​នាក់​ហើយ​មាន​ទាំងប្រុស មាន​ទាំងស្រី ក្នុង​នោះ​ជា​សះស្បើយ​ចំនួន​៥​នាក់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ