ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងម្ចាស់ឃើញទាន់ លេង​លួច​ម៉ូតូ​មន្ត្រី​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ជា​កម្មសិទ្ធិ​របស់​មន្ត្រី​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ចត​ទុក​នៅ​មុខ​ផ្ទះ​ភ្លេច​ដក​សោ​ចេញ លុះ​លួច​បាន​ជិះ​ចេញ​បម្រុង​គេចខ្លួន តែ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ស្ទុះ​លោត​ទៅ​ចាប់​ប្រតាយប្រតប់ និង​ចាប់ខ្លួន​បាន រួច​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ជា​កម្មសិទ្ធិ​របស់​មន្ត្រី​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ចត​ទុក​នៅ​មុខ​ផ្ទះ​ភ្លេច​ដក​សោ​ចេញ លុះ​លួច​បាន​ជិះ​ចេញ​បម្រុង​គេចខ្លួន តែ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ស្ទុះ​លោត​ទៅ​ចាប់​ប្រតាយប្រតប់ និង​ចាប់ខ្លួន​បាន រួច​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល​ទល់មុខ​ផ្សារ​ពោធិ៍​ចិន​តុង​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​ង្ស័​យ​ឈ្មោះ នៅ ប៉ុន អាយុ​៤១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ក្រោយ​ផ្សារ​ដី​ហុយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ​នគរបាល​បាន​ដកហូត​បាន​ដែក​ចុង​ស្រួច​ចំនួន​១ សម្រាប់​ការ​ឆ្គឹះ​សោ​បន្ទប់ នឹង​ទួន​ណា​វី​ស ចុង​ស្រួច​កែ​ច្នៃ​សម្រាប់​កាច់​សោ​.​ក ម៉ូតូ​ចំនួន​១​ដែល​ជនសង្ស័យ​បោះចោល​នៅ​លើ​ដី ។

ជនសង្ស័យ​រូប​នេះ បាន​លួច​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥​ស៊េរី ០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CG-4748 ជា​កម្ម​សិទ្ធ​របស់​បុរស​ម្នាក់​ឈ្មោះ គឹ​មរ​ស្មី អាយុ​៤០​ឆ្នាំ មុខរបរ​មន្ត្រី​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទីលំនៅ​នៅ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មន្ត្រី​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រូប​នោះ បាន​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល​ខាងលើ ដែល​ជា​ផ្ទះ​របស់​គាត់​សង់​សម្រាប់​ជួល ។

លុះ​ពេល​ទៅ​ដល់​គាត់​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ និង​រៀបចំ​ហូប​បាយ ដោយ​ភ្លេច​ដក​សោ​ចេញ ហើយ​ក៏​ឃើញ​ជនសង្ស័យ​ដើរ​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ​នោះ​ដែរ ប៉ុន្តែ​គាត់​ពុំ​ចាប់អារម្មណ៍ ។ លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​គាត់​ចេញ​ទើប​គាត់​ស្ទុះ​លោត​ទៅ​ចាប់​ទាញ​កន្ទុយ​ម៉ូតូ និង​ប្រវាយប្រតប់​ជាមួយ​ជនសង្ស័យ ទើប​ដណ្ដើម​បាន​ម៉ូតូ​មក​វិញ ព្រមទាំង​ចាប់ខ្លួន​ជន​នេះ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ